ដោយ​: ភ្នំ​សន្ទុក / កំពង់ធំ​: នៅវេលា​ម៉ោងជាង ៤ រសៀល ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២២ នៅ​ភូមិ​វាល​ល្ពា​ក់ចាស់ ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​ប​ល្ល័​ង្គ ខេត្តកំពង់ធំ មាន​ករណី​រន្ទះបាញ់ នៅពេល​ភ្លៀង កំពុងតែ​បង្អុរ​មួយ​មេ បណ្តាលឱ្យ​ងាប់​សត្វ​គោ ចំនួន​៨​ក្បាល និង​របួស​១​ក្បាល​។​

​លោក​អធិការនគរបាល​ស្រុក​ប្រាសាទ​ប​ល្ល័​ង្គ បានបញ្ជាក់​ថាៈ ម្ចាស់​គោ មានដូចជា ១.​ឈ្មោះ ឌិន សាមឿន ភេទ​ស្រី ងាប់​គោ​ចំនួន ២ ក្បាល និង​របួស​សត្វ​គោ ១​ក្បាល ។ ២.​ឈ្មោះ តុង ចេ​ន ភេទ​ប្រុស ស្លាប់​គោ​ចំនួន​១​ក្បាល​។ ៣.​ឈ្មោះ លាត ពន្លឺ ភេទ​ប្រុស ងាប់​គោ​ចំនួន ២ ក្បាល​។ ៤.​ឈ្មោះ ប៊ុត ថា​ន ភេទ​ប្រុស ងាប់​គោ​ចំនួន ១​ក្បាល​។ ៥.​ឈ្មោះ សៀង ជាន ភេទ​ប្រុស ងាប់​គោ​ចំនួន ២ ក្បាល​។​

​ពាក់ប័ន្ធ​ករណីនេះ លោក​អធិការនគរបាល​ស្រុក​ប្រាសាទ​ប​ល្ល័​ង្គ សូមឱ្យ​បងប្អូន​ប្រជាពលរដ្ឋ ដែលមាន​សត្វ​គោ ក្របី ដែល​ទៅ​ឃ្វាល នៅតាម​វាល សូម​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ព្រោះ​រដូវភ្លៀង បណ្ដាលឱ្យមាន​បាតុភូតធម្មជាតិ កើតឡើង និង​អាច​ប៉ះពាល់​ដល់​អាយុជីវិត មនុស្ស សត្វ និង​រុក្ខជាតិ ផងដែរ​៕/V​