ដោយៈ សុផល / ភ្នំពេញ​៖ ក្រសួងទេសចរណ៍ បាន​ក្រើនរម្លឹក​ឱ្យ​ម្ចាស់​អាជីវកម្ម​ទេសចរណ៍ ទាំងអស់ សូម​រួសរាន់​ដាក់ពាក្យ​ស្នើសុំ​បន្ត​សុពលភាព អាជ្ញា​បណ្ណ​ទេសចរណ៍ សម្រាប់​ឆ្នាំ ២០២២ ដោយផ្ទាល់ មក​ក្រសួងទេសចរណ៍ ឬ​ការ​ស្កេ​ន QR Code នៅលើ​បណ្ណ​ផ្សព្វផ្សាយ ឬ​តាមរយៈ​មន្ទីរ​ទេសចរ​ណ៍ រាជធានី ខេត្ត សម្រាប់​អាជ្ញា​បណ្ណ​ទេសចរណ៍ ដែល​ចេញ​ដោយ ក្រសួងទេសចរណ៍​។​

​ដោយឡែក សម្រាប់​អាជ្ញា​បណ្ណ​ទេសចរណ៍ ដែល​ចេញ​ដោយ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ម្ចាស់​អាជីវកម្ម​ទេសច​រណ៍ ត្រូវដាក់​ពាក្យស្នើសុំ​បន្ត អាជ្ញា​បណ្ណ​ទេសចរណ៍ សម្រាប់​ឆ្នាំ​២០២២ ពី​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។​

​សម្រាប់​ការដាក់​ពាក្យស្នើសុំ​បន្ត អាជ្ញា​បណ្ណ​ទេសចរណ៍ ឆ្នាំ​២០២២ ម្ចាស់​អាជីវកម្ម​ទេសច​រណ៍ ត្រូវ​ភ្ជាប់​មកជា​មួយ នូវ​អាជ្ញា​បណ្ណ​ទេសចរណ៍ មាន​សុពលភាព​, វិធាន​សុវត្ថិភាព​ទេសចរណ៍ សម្រាប់​អាជីវកម្ម​ទេសចរណ៍​, និង​ឯកសារ​ភ្ជាប់​តម្រូវ​ផ្សេងៗ​ទៀត​។​

​ក្រសួងទេសចរណ៍ បានបញ្ជាក់​ថាៈ សម្រាប់​អាជីវកម្ម ដែលមាន​អាជ្ញា​បណ្ណ ហួស​សុពលភាព នឹងមិន​ត្រូវបាន​រួចផុត ពី​ការពិន័យ​អន្តរការណ៍ ចំពោះ​ការយឺតយ៉ាវ​ឡើយ​៕/V​