ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ នគរបាល​ចរាចរណ៍​ក្រុង​កំពង់ឆ្នាំង សហការ​ជាមួយ​នគរបាល ចរ​រាច​រណ៍​ខេត្ត ចុះ​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍ នៅក្នុង​ក្រុង​កំពង់ឆ្នាំង រយៈពេល ១ ថ្ងៃ នៅ​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២២ បាន​ផាកពិន័យ​អ្នកបើកបរ​ម៉ូតូ និង​រថយន្ត​ល្មើសច្បាប់ ចរាចរណ៍ បាន​ចំនួន ២១ នាក់​។​

​លោក​វរសេនីយ៍ទោ ហង្ស ប៊ុន​ហាក់ អធិការរង​នគរបាល ក្រុង​កំពង់ឆ្នាំង ទទួលបន្ទុក​ចរាចរ​ណ៍ បានអោយដឹង នៅ​ល្ងាច​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២២ ថាៈ ដោយ​អនុវត្តតាម​បទបញ្ជា​របស់ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ខូវ លី ស្នងការ​នគរបាល ខេត្តកំពង់ឆ្នាំង និង​បទបញ្ជា​របស់លោក ស៊ុន សុ​វណ្ណា​រិ​ទ្ធិ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល ខេត្តកំពង់ឆ្នាំង រយៈពេល​មួយថ្ងៃ សមត្ថកិច្ច​នគរបាល​ចរាចរណ៍ ក្រុង​កំពង់ឆ្នាំង សហការ​ជាមួយ​នគរបាល ចរាចរណ៍​ខេត្ត បាន​ចុះ​ប្រតិបត្តិការ អនុវត្ត​ច្បាប់​ចរាចរណ៍ នៅក្នុង​ក្រុង​កំពង់ឆ្នាំង ជា​លទ្ធ​ផ ល បាន​ផាកពិន័យ​អ្នកបើកបរ​ម៉ូតូ និង​រថយន្ត​ល្មើសច្បាប់​ចរាចរណ៍ ចំនួន ២១ នាក់ ក្នុងនោះ មាន​អ្នកបើកបរ​រថយន្ត ចំនួន ៥ នាក់​។​

​លោក​វរសេនីយ៍ទោ ហ្ស​ង ប៊ុន​ហាក់ បានអោយដឹង​បន្តទៀតថាៈ ការចុះ​ប្រតិបត្តិការ ខាងលើនេះ គឺ​ពេលព្រឹក បាន​ចុះ​ធ្វើការ​អនុវត្ត​ច្បាប់​ចរាចរណ៍ នៅក្នុង​សង្កាត់​ផ្សារឆ្នាំង និង​ពេល​ល្ងាច បាន​ចុះ​ធ្វើការ នៅក្នុង​សង្កាត់​ប្អេ​រ និង​សង្កាត់​កំពង់ឆ្នាំង​។​

​ចំពោះ​បទល្មើស ដែល​អ្នកបើកបរ​ល្មើសច្បាប់​ចរាចរណ៍​នោះ គឺ​ការបើកបរ​ម៉ូតូ មិន​ពាក់មួក សុវត្ថិភាព ត្រូវ​ផាកពិន័យ ៦ ម៉ឺន​រៀល , ជិះ​ម៉ូតូ​និយាយ​ទូរស័ព្ទ ពិន័យ ៨ ម៉ឺន​រៀល , បើក​ម៉ូតូ​អត់ ផ្លាកលេខ ពិន័យ ១២ ម៉ឺន​រៀល​, ចត​ម៉ូតូ​លើ​គំនូស​ហាមឃាត់​លើផ្លូវ ពិន័យ ៦ ម៉ឺន​រៀល , បើករថយន្ត​មិន​ពាក់​ខ្សែក្រវាត់ ពិន័យ ៧ ម៉ឺន​រៀល , បើករថយន្ត​និយាយ​ទូរស័ព្ទ ពិន័យ ១២ ម៉ឺន​រៀល , ចត​រថយន្ត​លើ​គំនូស​ហាមឃាត់​លើផ្លូវ ពិន័យ ៧៥.០០០ រៀល ។​

​លោក​បានឱ្យដឹង​ទៀតថាៈ សរុបមក អ្នកបើកបរ​ម៉ូតូ និង​រថយន្ត​ល្មើសច្បាប់​ចរាចរណ៍ បច្ចុប្បន្ននេះ នៅក្នុង​ខេត្តកំពង់ឆ្នាំង មាន​ប្រមាណ ៥ % ប៉ុណ្ណោះ ។​

​ក្នុងនោះ​គ ណៈ​បញ្ជា​ការឯកភាព​រដ្ឋបាល ខេត្តកំពង់ឆ្នាំង គណៈបញ្ជាការ ឯកភាព​រដ្ឋបាល ក្រុង​កំពង់ឆ្នាំង និង​សមត្ថកិច្ច​នគរ​បាលច​រាច​រណ៍ សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ជា​អ្នកបើកបរ យានយន្ត គ្រប់​ប្រភេទ សូម​ចូលរួម​គោ រព​ច្បាប់​ចរាចរណ៍ ដូចជា ពាក់មួក​សុវត្ថិភាព បើករថយន្ត​ពាក់​ខ្សែក្រវាត់ កុំ​និយាយ​ទូរស័ព្ទ ក្នុងពេល​បើកបរ ត្រូវគោរព​គំនូស​សញ្ញា និង​ផ្លាកសញ្ញា​ចរាចរណ៍ នៅលើ​ដងផ្លូវ ឲ្យ​បាន​ទាំងអស់គ្នា ដើម្បី​រួមគ្នា​ទប់ស្កាត់ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ នៅលើ​ដងផ្លូវ ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​យើង របួស​ពិការ និង​ខូចខាត​ទ្រព្យសម្បត្តិ នៅក្នុង​ក្រុមគ្រួសារ​៕/V​