ដោយ៖តារារិទ្ធ(ភ្នំពេញ)៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកកម្ពុជា បានប្រកាសជួបសំណេះសំណាលជាមួយសិស្ស ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប​)ដែលទទួលបាននិទ្ទេសA នៅថ្ងៃទី៣ ខែឧសភា ខាងមុខនេះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងឲ្យដឹងបែបនេះធ្វើឡើងនៅក្នុងពិធីបិទសន្និបាត​បូក​សរុប​ការងារឆ្នាំសិក្សា ២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២១-២០២២ នៅរសៀលថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២២ នេះ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងថា៖យើងមិននឹកស្មានថាក្នុងដំណាក់កាលកូវីដ១៩ បែបជាមានសិស្សប្រឡងជាប់និទ្ទេស A រហូត ១,៧៥៣នាក់ ដែលនេះ បង្ហាញថាការរៀនតាមអនឡាញ និង ការជួយបង្រៀនរបស់ឪពុក ម្តាយ បងប្អូន នៅតាមផ្ទះមានភាពល្អប្រសើរ ។

ការប្រឡងបាក់ឌុបសម័យប្រឡងឆ្នាំ ២០២០-២០២១ មានបេក្ខជនប្រឡងជាប់ចំនួន៧២០១៦នាក់ក្នុងចំណោមបេក្ខជនមកប្រឡងចំនួន១១៤១៨៧ នាក់ក្នុង នោះជាប់និទ្ទេសA ចំនួន១ ៧៥៣នាក់,និទ្ទេសB ចំនួន៥២១៥នាក់,និទ្ទេស C ចំនួន១១៦៣៤នាក់,និទ្ទេស D ចំនយន២៣៤៩៩នាក់និងនិទ្ទេស Eចំនួន២៩៩១៥ នាក់៕​