​ប្រែ​សម្រួលៈ​បំណង​(​ST)៖ រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​២៧​មេសា​ថា ខ្លួន​បាន​បណ្តេញ​អ្នក​ការទូត​ជប៉ុន​ប្រាំបី​នាក់​នៅក្នុង​ការធ្វើ​តប​វិញ​ចំពោះ​ការ​ដែល​រដ្ឋាភិបាល​ក្រុង​តូ​ក្យូបណ្តេញ​អ្នកការទូត​​រុស្ស៊ី​ដោយសារតែ​ជម្លោះ​នៅ​អ៊ុ​យក្រែន​។​

​ដោយ​ចោទប្រកាន់​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​ថា​ប្រកាន់​«​មាគ៌ា​ប្រឆាំង​រុស្ស៊ី​ជា​ចំហ​» ក្រសួងការបរទេស​រុស្ស៊ី​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា អ្នក​ការទូត​ជប៉ុន​ត្រូវតែ​ចាកចេញ​យ៉ាងយូរ​ត្រឹម​​ថ្ងៃ​១០​ឧសភា ដើម្បី​ជា​ការឆ្លើយតប​នឹង​ការ​ដែល​ជប៉ុន​បណ្តេញ​អ្នកការទូត​រុស្ស​ប្រាំ​បីនាក់​។​

​សេចក្តីថ្លែងការណ៍​ចោទប្រកាន់​ជប៉ុន​ថា​«​ចាត់វិធានការ​មិន​ធ្លាប់​មាន​នៅក្នុង​ទំនាក់ទំនង​រុស្ស៊ី​-​ជប៉ុន​សម័យ​ទំនើប​»​និង​«​បោះបង់​ចោល​ទំនាក់ទំនង​មិត្តភាព និង​បែប​ស្ថាបនា​ជាមួយ​រុស្ស៊ី​»​។​

​សូមបញ្ជាក់​ថា ជប៉ុន​បាន​ចូលរួម​ជាមួយ​សម្ពន្ធមិត្ត​លោកខាងលិច​ក្នុង​ការដាក់ទណ្ឌកម្ម​លើ​រុស្ស៊ី​ដោយសារ​តែ​សង្គ្រាម​អ៊ុ​យក្រែន​។​ជប៉ុន​ក៏​មាន​ទំនាក់ទំនង​មិន​ល្អ​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូជា​យូរ​​មក​ហើយ​ដោយសារ​តែ​ជម្លោះ​ប្រជុំ​កោះ​គូ​រី​ល ដែល​រដ្ឋាភិបាល​ទីក្រុង​តូ​ក្យូចោទប្រកាន់​ថា​ត្រូវ​កាន់កាប់​ដោយ​ខុសច្បាប់​ដោយ​រុស្ស៊ី​៕

​ស្ថានទូត​រុស្ស៊ី​នៅ​ទីក្រុង​តូ​ក្យូ​។​មុន​នេះ​ក្នុង​ខែ​មេសា ជប៉ុន​បាន​បណ្តេញ​អ្នកការទូត​រុស្ស៊ី​ប្រាំបី​នាក់​និង​បាន​ប្រកាសថា​ខ្លួន​បញ្ឈប់​នាំចូល​ធ្យូងថ្ម​ពី​រុស្ស៊ី ដោយសារ​តែ​ប្រតិបត្តិការ​យោធា​រុស្ស៊ី​នៅ​អ៊ុ​យក្រែន​