ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ស្រាវីស្កុតវីស្គីដបធំហើយវែងបំផុតរបស់ពិភពលោក ដែលមានកម្ពស់មនុស្ស និងបំពេញដោយស្រានៅហាង Macallan អាយុ ៣២ឆ្នាំចំណុះ៣១១លីត្រដែលស្មើនឹងដបស្តង់ដារ៤៤៤ដប នឹងត្រូវស្ថិតក្រោមញញួរដេញថ្លៃឆាប់ៗ។
នៅពេលដែលវាដាក់លក់នៅឯក្រុមហ៊ុន Lyon & Turnbull ដែលមានមូលដ្ឋាននៅទីក្រុងអេឌីនបឺក (Edinburgh) នៅខែក្រោយ គេសង្ឃឹមថា ស្រា The Intrepid នឹងបំបែកកំណត់ត្រាតម្លៃ ១,៩ លានដុល្លារ ហើយក្លាយជាស្រាថ្លៃបំផុតមិនធ្លាប់លក់ពីមុនមក។
លោក ខូលីន ហ្វ្រាសឺ (Colin Fraser)នៃក្រុមហ៊ុនដេញថ្លៃ Lyon & Turnbull ដែលនឹងដឹកនាំការដេញថ្លៃនេះ បាននិយាយថា”ខ្ញុំប្រាកដថានឹងមានចំណាប់អារម្មណ៍ជាសកលនៅក្នុងការដេញថ្លៃស្រា The Intrepid ជាប្រជុំស្រាពិសេសតែមួយគត់ដែលមានដបបំបែកឯតទគ្គកម្មឈរនៅកម្ពស់ ១,៥៦ ម៉ែត្រមិនគួរឱ្យជឿ”។
“អ្នកដេញថ្លៃនឹងមានឱកាសទិញចំណែកនៃប្រវត្តិសាសស្ត្រស្រាវីស្កុតវីស្គី។ ពួកគេនឹងក្លាយជាម្ចាស់ស្រាស្កុតវីស្គីផ្តាច់មុខចំណាស់ ៣២ ឆ្នាំពីកន្លែងផលិត ដែលគេចាត់ទុកយ៉ាងទូលំទូលាយថាជារោងចក្រចម្រាញ់ស្រាល្អបំផុតរបស់ពិភពលោក គឺ The Macallan”៕
ស្រាស្កុតវីស្គី The Intrepid រំពឹងលក់ដេញថ្លៃបានយ៉ាងតិច ១,៩ លានដុល្លារ