ប្រជុំ​ដោះស្រាយ​ផលប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​ផ្លូវដែក​

1505
ចែករម្លែក

(​ភ្នំពេញ​)៖​កាលពី​ព្រឹក​ថ្ងៃទី​២១​ខែ​កក្ដ​ដា​ឆ្នាំ​២០១៧​នេះ នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ​អភិបាលរង​រាជធានី​ភ្នំពេញ លោក​មាន ចាន់​យ៉ា​ដា​​និង​លោក ស៊ុយ សេ​រិ​ទ្ធ​រួមជាមួយ​ក្រុមការងារ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ប្រជុំ​រក​វិធី​ដោះស្រាយ​ផលប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​ផ្លូវដែក​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ទៅដល់​ច្រក​ផ្លូវ​ចូល​វត្ត​តាំង​កសាង​ខាងជើង​។

​កិច្ចប្រជុំ​ខាងលើ​នោះ​គឺ​រក​វិធី​ដើម្បី​ដោះស្រាយ​បញ្ហា​ការ​ថ្នាំងថ្នាក់​និង​ការព្រួយបារម្ភរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​នឹង​គម្រោង​អភិវឌ្ឍន៍​ផ្លូវដែក​ត​ភ្ជាប់​ពី​ស្ថានីយ៍​មេ​មកកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ដល់​ច្រក​ផ្លូវ​ចូល​វត្ត​តាំង​កសាង​ខាងជើង​ដែលជា​គម្រោង​របស់​​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​
​ ​
​ក្នុង​កិច្ចប្រជុំ​នោះ​លោក មាន ចាន់​យ៉ា​ដា​អភិបាលរង​រាជធានី​បាន​បញ្ជាក់ថា​៖​ជាការ​ពិតណាស់​ការធ្វើ​ទំនើបកម្ម​ផ្លូវដែក​របស់​ថ្នាក់ជាតិ​ចាំបាច់​ត្រូវតែ​មានការ​បន្សំ​គ្នា​ជាមួយនឹង​គម្រោង​នានា​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ពិសេស​ត្រូវ​គិតគូរ​អំពី​ផលប្រយោជន៍​សាធារណៈ​និង​ផលប៉ះពាល់​នៃ​គម្រោង​នោះ​ទើប​ការ​អនុវត្តបាន​ជោគជ័យ​និង​មានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​៕ដោយ៖រ៉ាម៉ន

ទីតាំងផ្សាយពាណិជ្ជកម្ម