ដោយៈ​សុផល​/​ភ្នំពេញ​៖​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ​ឬ​ក​យ​កា​(KOICA)​ប្រចាំ​នៅ​កម្ពុជា​បាន​បញ្ជូន​អ្នកស្ម័គ្រចិត្ត​ផ្នែក​គម្រោង​មកកាន់​ប្រទេស​កម្ពុជា​ជាថ្មី​កាលពី​ថ្ងៃ​សុក្រ ទី​២៩ ខែមេសា កន្លងទៅ​។ អ្នកស្ម័គ្រចិត្ត​នេះ​ជា​ក្រុម​អ្នក ស្ម័គ្រចិត្ត​គម្រោង​កសាង​សមត្ថភាព​មជ្ឈមណ្ឌល​យុវជន​កម្ពុជា​ដែល​ត្រូវបាន​គាំទ្រ​ដោ​យក​យ​កា​និង​ដឹកនាំ​ដោយ​សាកលវិទ្យាល័យ ស៊ុន​ឆុន​ហ្យ៉ា​ង នៃ​សាធារណរដ្ឋ​កូរ៉េ​។

ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ​ឬ​ក​យ​កា​(KOICA)​ប្រចាំ​នៅ​កម្ពុជា​បាន​បញ្ជូន​អ្នកស្ម័គ្រចិត្ត​ផ្នែក​គម្រោង​មកកាន់​ប្រទេស​កម្ពុជា​ជាថ្មី​កាលពី​ថ្ងៃ​សុក្រ ទី​២៩ ខែមេសា កន្លងទៅ​(រូបថត កយកា)

​អ្នកស្ម័គ្រចិត្ត​គម្រោង​នេះ​ត្រូវបាន​ជ្រើសរើស​ដើម្បី​ពង្រឹងសមត្ថភាព​មជ្ឈមណ្ឌល​យុវជន​នៅ​កម្ពុជា​។​ពួកគេ​បានធ្វើការ​ស្ម័គ្រចិត្ត​តាម​អន​ឡាញ​នៅ​ប្រទេស​កូរ៉េ​អស់​រយៈពេល​បួន​ខែ​មកហើយ​ចាប់តាំងពី​ខែធ្នូ​ឆ្នាំ​២០២១​កន្លង​ទៅហើយ​ពេលនេះ​ពួកគេ​អាច​ចាប់ផ្ដើម​សកម្មភាព​ការងារ​ដោយផ្ទាល់​របស់​ពួកគេ​នៅ​កម្ពុជា​បាន​។

​ក្រុម​អ្នកស្ម័គ្រចិត្ត​គម្រោង​នេះ​ត្រូវបាន​បែងចែក​ជា​ប្រាំមួយ​ក្រុម និង​ត្រូវបាន​បញ្ជូន​ទៅកាន់​មជ្ឈមណ្ឌល​ជាតិ យុវជន​កម្ពុជា​ខេត្តសៀមរាប មជ្ឈមណ្ឌល​យុវជន​ខេត្តកំពង់ចាម កំពង់ឆ្នាំង កំពង់ធំ តាកែវ និង​ខេត្តកណ្ដាល ដើម្បី​អនុវត្ត​សកម្មភាព​នានា​នៅក្នុង​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ជីវិត​របស់​យុវជន​នៅតាម​មូលដ្ឋាន​។

​ពួកគេ​មាន​ផែនការ​នៅ​ក្នុងការ​បន្ដសកម្មភាព​របស់​ពួកគេ​ដែលមាន​ដូចជា បង្កើត និង​ដំណើរការ​កម្មវិធី​អប់រំ​ផ្អែកលើ​យុវជន បណ្ដុះបណ្ដាល និង​ការកសាង​សម្ថ​ភាព​យុវជន​បង្គោល និង​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​អំពី​សិទ្ធិ​របស់​យុវជន​។ តាមរយៈ​សកម្មភាព​ទាំងនេះ ពួកគេ​រំពឹងថា​ប្រតិបត្តិការ និង​មុខងារ​របស់​មជ្ឈមណ្ឌល​យុវជន​នឹងត្រូវ​បានធ្វើឱ្យ​សកម្ម ហើយ​សហគមន៍​មូលដ្ឋាន​នឹងចូលរួម​យ៉ាងសកម្ម​ក្នុងការ​ការពារ​យុវជន​។​

​មជ្ឈមណ្ឌល​យុវជន​របស់​កម្ពុ​ជាមាន​ទីតាំងនៅ​តំបន់​ចំនួន​៦​ក្រោម​ឱវាទ​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ប៉ុន្តែ​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​ពួកគេ​មិនទាន់​ដំណើរការ​ពេញលេញ​នៅឡើយ ដោយសារ​កម្មវិធី​ប្រតិបត្តិការ​នៅមានកម្រិត ពុំមាន​គ្រូបង្ហាត់​គ្រប់គ្រាន់ និង​ការផ្សព្វផ្សាយ​ក្នុង​តំបន់​។​

​ហេតុនេះ ការិយាល័យ ក​យ​កា ប្រចាំ​កម្ពុជា បានស្នើ​សុំ “​គម្រោង​កសាង​សមត្ថភាព​សម្រាប់​មជ្ឈមណ្ឌល​យុវជន​ជាតិ និង​សាធារណៈ​កម្ពុជា​” ដើម្បី​ពង្រឹងសមត្ថភាព​មជ្ឈមណ្ឌល​យុវជន​ចំនួន​ប្រាំមួយ និង​លើកកម្ពស់​គុណភាព​ជីវិត​របស់​យុវជន ដោយ​បញ្ជូន​អ្នកស្ម័គ្រចិត្ត​គម្រោង​ដែលមាន​ជំនាញ​ផ្នែក​អភិវឌ្ឍន៍​យុវជន និង​ការអប់រំ​កុំព្យូទ័រ​។​

​លោក Rho Hyun-Jun នាយក​ប្រចាំ​ប្រទេស​របស់ ការិយាល័យ​ក​យ​កា នៅ​កម្ពុជា​បាន​មានប្រសាសន៍ថា “​យើង​កំពុង​បញ្ជូន​អ្នកស្ម័គ្រចិត្ត​ផ្នែក​គម្រោង ដើម្បី​កសាង​សហគមន៍​ដែល​រឹងមាំ ដែល​គាំទ្រ​យ៉ាងសកម្ម​នូវ​សិទ្ធិ​ជា​មូលដ្ឋាន និង​ឱកាស​សិក្សា​របស់​យុវជន ដែល​នឹង​ក្លាយជា​ធនធានមនុស្ស​ដ៏​មាន​សក្តានុពល​របស់​ក​ម្ពុ​ជា ហើយ តាមរយៈ​អ្នកស្ម័គ្រចិត្ត​គម្រោង​នេះ យើង​សង្ឃឹមថា​សមត្ថភាព​រប​ស់​មជ្ឈមណ្ឌល​យុវជន ក្នុងប្រទេស​កម្ពុជា នឹង​ត្រូវបាន​ពង្រឹង ហើយ​កម្មវិធី​ប្រកបដោយ​និរន្តរភាព​នឹងត្រូវ​បាន​បង្កើតឡើង និង​សម្រេចបាន​សម្រាប់​យុវជន​កម្ពុជា​”​។​

​ការ​រិ​យា​ល័យ ក​យ​កា​-KOICA នៅ​កម្ពុជា​គឺជា​ទីភ្នាក់ងារ​អនុវត្តន៍​កម្មវិធី​អ្នកស្ម័គ្រចិត្ត​មួយ​របស់ WFK ដែលជា​កម្មវិធី​បញ្ជូន​អ្នកស្ម័គ្រចិត្ត​ជនជាតិ​កូរ៉េ​ទៅ​ទូទាំង​ពិភពលោក​៕​សរន​

ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ​ឬ​ក​យ​កា​(KOICA)​ប្រចាំ​នៅ​កម្ពុជា​បាន​បញ្ជូន​អ្នកស្ម័គ្រចិត្ត​ផ្នែក​គម្រោង​មកកាន់​ប្រទេស​កម្ពុជា​ជាថ្មី​កាលពី​ថ្ងៃ​សុក្រ ទី​២៩ ខែមេសា កន្លងទៅ​(រូបថត កយកា)