​ដោយៈ​សុផល​/ភ្នំពេញ ៖ ព្រឹត្តិការណ៍​ប្រកួត​កីឡា​សិស្ស​បឋមសិក្សា​ថ្នាក់ជាតិ ឆ្នាំ​២០២២ បានចាប់ផ្ដើម​បើក​ការប្រកួត​នៅ​ទូទាំងប្រទេស​ហើយ​។ ការចូលរួម​ឧបត្ថម្ភ​ព្រឹត្តិការណ៍​នេះ​របស់​ម៉ៃ​ឡូ​គឺ​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ខ្ពស់បំផុត ក្នុងការ​លើកទឹកចិត្ត​កុមារ​កម្ពុជា​ឱ្យ “​រីកចម្រើន​ជាមួយ​កីឡា​” ព្រោះ “​កីឡា គឺជា​គ្រូ​ដ៏​អស្ចារ្យ​”​។​

​ក្រសួង​អប់រំ យុវជន និង​កីឡា (MoEYS) បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ ក្រុមហ៊ុន ម៉ៃ​ឡូ ក្នុង​ការបើក​ព្រឹត្តិការណ៍​ប្រកួត​កីឡា​សិស្ស​បឋមសិក្សា​ថ្នាក់ជាតិ ឆ្នាំ​២០២២ ជា​ផ្លូវការ ដែល​ត្រូវបាន​អនុវត្តតាម​ស្តង់ដារ​សុវត្ថិភាព​សុខភាព និង​គោលការណ៍​របស់​ក្រសួងសុខាភិបាល​យ៉ាង​ម៉ឺងម៉ាត់​បំផុត​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​។​

​ការប្រកួត​នឹង​ប្រព្រឹត្តិ​ទៅ​រយៈពេល ៩ ថ្ងៃ ចាប់ពី ថ្ងៃទី ២៨ ខែមេសា ដល់​ថ្ងៃទី ០៧ ខែឧសភា ឆ្នាំ​២០២២​នៅ​រាជធានី​ភ្នំពេញ​ដែល​បានកំណត់​យក​វិញ្ញាសា​ដែលមាន​សក្តានុពល​ចំនួន ៨ ប្រភេទ​រួមមាន​៖ កីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយ​សី វាយ​កូនឃ្លី​លើ​តុ និង​តេ​ក្វាន់​ដូ WTF និង​តេ​ក្វាន់​ដូITF ស្មើនឹង ៣៤ វិញ្ញាសា សរុប ៤២៩ មេដាយ ដែលមាន​ប្រតិភូ គ្រូ​ប​ង្វិ​ក កីឡាករ កីឡាការិនី​ចូលរួម​ប្រកួត​សរុប ១៦៧៧ នាក់ ដែល​អញ្ជើញ​មកពី ២៥ រាជធានី​ខេត្ត​។​

​ក្នុង​ពិធី​បើក​ការប្រកួត​ព្រឹត្តិការណ៍​កីឡា​នេះលោក ម៉ាង គុណ​ណូ នាយក​ផ្នែក​ប្រតិបត្តិការ​ពាណិជ្ជកម្មរ​បស់​ការិយាល័យ​តំណាង​ក្រុមហ៊ុនNestlé (Thai) ប្រចាំ​នៅ​កម្ពុ ជា បាន​ឲ្យ​ដឹងថា​:​ដោយមាន​ការគាំទ្រ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា MILO នៅតែ​បន្ត​ការផ្សព្វផ្សាយ និង​លើកស្ទួយ​លើ​វិស័យ​កីឡា​ដល់​ប្រជាជន​កម្ពុជា​យើង ដោយ​ផ្ដល់ ឱកាសឱ្យសិស្ស​ថ្នាក់បឋមសិក្សា​ចូលរួម​ក្នុង​កម្មវិធី​ការប្រកួត​កីឡា​នេះ​។​យើង​មាន​គោលបំនង​គាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​វិស័យ​កីឡា​នៅ​ប្រទេស​កម្ពុជា​អោយមាន​ភាព​រីកចំរើន​។​ពួកយើង​តែងតែ​ជឿថា​កីឡា​គឺជា​គ្រូ​ដ៏​អស្ចារ្យ​នៃ​ជីវិត​។​កីឡា​បាន​បង្រៀន​ដល់​កុមារ​អោយ​យល់ដឹង​អំពី​តម្លៃ​និង​ជំនាញ​ដែល​អាចជួយ​ពួកគេ​អោយ​ទទួលបាន​ភាពជោគជ័យ​ក្នុង​អាជីព និង​ជីវិត​របស់​ពួកគេ​។ កីឡា​ដើរតួ​ជា​គ្រឹះ​ដ៏​សំខាន់​ក្នុងការ​ពង្រឹង​ផ្នែក​កាយសម្បទា​មាំមួន និង​ផ្លូវចិត្ត​ឲ្យ​រឹងមាំ ពី​ការតាំង​ចិត្ត ភាព​អំណត់​អត់ធន់ ចេះ​យោគយល់​អធ្យាស្រ័យ ភាព​កា្ល​ហាន​ក្នុងការ​ពុះពារ​ឆ្លង​គ្រប់​ឧបសគ្គ និង​ជំនះ​ភាពភ័យខ្លាច​។​

លើសពីនេះទៅទៀត​កីឡា​ក៏​ជួយ​លើក កម្ពស់​ភាពជា​អ្នកដឹកនាំ សាមគ្គីភាព​តាមរយៈ​ការងារ​ជា​ក្រុម ទំនុកចិត្ត​លើ​ខ្លួនឯង និង​ការគោរព​ច្បាប់​។ យើង​លើកទឹកចិត្ត​កុមារ​ឱ្យ​លេង​កីឡា​ឱ្យបាន​ញឹកញាប់ ក៏ដូចជា​ផ្តល់ឱ្យ​ពួកគេ​នូវ​ភេសជ្ជៈ ម៉ៃ​ឡូ ដែល​តែងតែ​នៅក្បែរ​និង​គាំទ្រ​អ្នក​ម្តាយ​គ្រប់រូប​ដែល​ចង់​ឲ្យ​កូន​ធំ​ឡើង​ជាមួយ​ភាពជោគជ័យ មាន​សុខ​ភាព​រាងកាយ និង​ស្មារតី​រឹងមាំ​។ ម៉ៃ​ឡូ មាន​អាហារូបត្ថម្ភ​សំខាន់ៗ ដែល​ផ្តល់​ថាមពល​ដល់​កូន​អ្នក ដូច្នេះ ពួកគេ​អាចធ្វើ​អ្វី​បានល្អ​បំផុត​។ នេះ​បាន​ឆ្លុះបញ្ចាំង​ពី​គោល​បំណង​របស់ Nestle ក្នុងការ​បង្កើន​គុណភាព​ជីវិត​សម្រាប់​មនុស្ស​គ្រប់គ្នា​នាពេល​បច្ចុប្បន្ននេះ និង​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ប្រកបដោយ​សុខភាព​ល្អប្រសើរ​តាមរយៈ​ការផ្តល់​អាហារ​ដែលមាន​គុណភាព​។ ម៉ៃ​ឡូ មាន​មោទនភាព​ដែល​បាន​សម្រេចបាន​នូវ​ជំហាន​ដ៏​សំខាន់​ក្នុងការ​សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ឆ្ពោះទៅរក​គោលដៅ ប្រទេស​កម្ពុជា​យើង​និង​ក្លាយជា​ប្រទេស​ដែល​ប្រជាជនមាន​សុខភាព​ល្អ​។​»

​នៅ​គ្រប់​ការប្រកួត ម៉ៃ​ឡូ នឹង​ផ្តល់​ភេសជ្ជៈ​ដែលមាន​អាហារូបត្ថម្ភ​ល្អៗ​មាន​រសជាតិ​សូកូឡា​ដ៏​ឈ្ងុយឆ្ងាញ់ ដែល​ផ្សំ​ពី​ទឹក​ដោ​គោ ស្រូវ​សាឡី និង​កា​ការ ដែល​សម្បូរ​ដោយ​សារធាតុចិញ្ចឹម​ដល់​កីឡាករ កីឡាការិនី​ទាំងអស់​ដែល​ត្រូវការ​ថាមពល​ជា​ចាំបាច់​ដើម្បី​បញ្ចេញ​ឱ្យ​អស់ពី​សមត្ថភាព​ក្នុងការ​ប្រកួត​របស់​ពួកគេ​បាន​កាន់តែ​ប្រសើរ​។​

«​យើង​សង្ឃឹមថា​កិច្ចសហការ​របស់​យើង​ជាមួយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ក្នុង​ការរៀបចំ​ព្រឹត្តិការណ៍​ប្រកួត​នាពេលនេះ​នឹង​ក្លាយជា​កត្តា​ជំរុញ​ដ៏​សំខាន់​មួយ​សម្រាប់​ក្មេងៗ​ឆ្ពោះទៅរក​ជីវិត​រស់នៅ​ដែលមាន​សុខភាព​ល្អ និង​កាន់តែ​សកម្ម »​។ នេះ​ជាការ​បញ្ជាក់​របស់លោក គុណ​ណូ​។​

Nestlé ជា​ក្រុមហ៊ុន​អាហារ និង ភេសជ្ជៈ​ដ៏​ធំ​បំផុត​ក្នុង​ពិភពលោក​។ ក្រុមហ៊ុន​នេះ មាន​វត្តមាន​នៅក្នុង​ប្រទេស​ចំនួន ១៩០ នៅ​ទូទាំង​ពិភពលោក ហើយ​មាន​បុគ្គលិក​ចំនួន ៣០៨ ០០០ នាក់ បាន​ប្តេជ្ញាចិត្ត​សម្រេច​ឲ្យ​បាន​នូវ​គោលបំណង​របស់ Nestlé ក្នុងការ​បង្កើន​គុណភាព​ជីវិត​ដល់​មនុស្ស​គ្រប់គ្នា​នាពេល​បច្ចុប្បន្ននេះ និង​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ប្រកបដោយ​សុខភាព​ល្អប្រសើរ​តាមរយៈ​ការផ្តល់​អាហារ​មាន​ដែល​គុណភាព​។Nestlé ផ្តល់នូវ​ផលិតផលនិង​សេវាកម្ម​ដ៏​ធំ​ទូលាយ​សម្រាប់​មនុស្សនិង​សត្វ​ចិញ្ចឹម​របស់​ពួកគេ​ពេញ​មួយជីវិត​។ស្លាក​យីហោ​ជាង២០០០របស់​ក្រុមហ៊ុន​មាន​តាំងពី​មាន​តាំងពី​ស្លាក​យី​លំដាប់ថ្នាក់​ពិភពលោក​ដូចជាNESCAFÉ ឬ NESPRE​SS​O និង MAGGI ក៏ដូចជា​ស្លាក​យីហោ​ដែល​ស្របតាម​តម្រូវការ​ក្នុងប្រទេស​នីមួយៗ​រួមមាន​៖ ទឹកដោះគោឆៅ​ណេ​ស​ត្លេ​សញ្ញា​ខ្លាឃ្មុំ BEAR BRAND និង ម៉ៃ​ឡូ​។ ប្រតិបត្តិ​ការ​របស់​ក្រុមហ៊ុន ត្រូវបាន​ជំរុញ​ឡើង​តាមរយៈ​យុទ្ធសាស្ត្រ​ដែល​ផ្តោត​សំខាន់​លើ​ការ​ផ្តល់នូវ​អាហារូបត្ថម្ភ​ល្អៗ ផ្នែក​សុខភាព និង​សុខុមាលភាព​ដល់​អតិ​ថ​ជន ។ ក្រុមហ៊ុន Nestlé មាន​ទីស្នាក់ការ​នៅ​ទីក្រុង Vevey ប្រទេស​ស្វ៊ី​ស ត្រូវបាន​បង្កើតឡើង​តាំងពី​ជាង ១៥០ ឆ្នាំមុន​មកម្ល៉េះ​។​ផលិតផល​ទឹកដោះគោ​ផ្សំ​ជាមួយ​សូកូឡា និង​ស្រូវ​សាឡី ម៉ាក ស្លាក​យីហោ​ម៉ៃ​ឡូ របស់ Nestlé នៅ​កម្ពុជា រួមមាន​៖ ម៉ៃ​ឡូ 3-in-1 ម៉ៃ​ឡូ​ម្សៅ​កំប៉ុង និង​ម៉ៃ​ឡូ​ប្រអប់​៕Ph