ដោយៈ​បាយ័ន​/​សៀមរាប៖ក្រុម​ភ្នាក់ងារទេសចរណ៍​នៃ​អាជ្ញាធរ​ជាតិ​អប្សរាដែល​ប្រចាំការ​នៅតាម​ប្រាសាទ​ក្នុង​រមណីយដ្ឋាន​អង្គរ​បាន​រើស និង​រក្សាទុក​សម្ភារ​មួយចំនួន ព្រមទាំង​បានប្រគល់​ដល់​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​ដែល​ភ្លេច ឬ​ជ្រុះ​។

អាជ្ញាធរ​ជាតិ​អប្សរា​បាន​ផ្សាយ​ឱ្យដឹង​នៅ​ថ្ងៃទី​២ ខែឧសភា​នេះ​ថា សម្ភារ​ដែល​បាន​ប្រគល់ជូន​មានដូចជា​កាតា​ប កាបូប​ប្រាក់ ទូរ​សព្ទ​ដៃ កាមេរ៉ា កាត​ធានា​គារ ឆ្នាំង​សាក​ទូរ​សព្ទ ឆ្នាំងផ្ទុកថាមពលសម្រាប់សាកទូរសព្ទ សោ​ម៉ូតូ ប័ណ្ណ​ចូល​ទស្សនា​ប្រាសាទ លិខិតឆ្លងដែន មួក និង​ប្រាក់​មួយចំនួន​។​

ប្រភពដដែលមិនបានបញ្ជាក់អំពីតួលេខទេ តែបាននិយាយថា ជារឿយៗ​ភ្នាក់ងារទេសចរណ៍​តែងតែ​រើស​បាន​នូវ​សម្ភារ ឬ​របស់របរ​មួយចំនួន​ដែល​ភ្ញៀវទេសចរ​បាន​ជ្រុះ ឬ​ភ្លេច​នៅតាម​ប្រាសាទ​នានា​នៅក្នុង​រមណីយដ្ឋាន​អង្គរ​។ ក្រោយពេល​ប្រទះឃើញ ភ្នាក់ងារទេសចរណ៍​បាន​សហការ​ជាមួយ​នគរបាល​ការពារ​បេតិកភណ្ឌ នគរបាល​ទេសចរណ៍​ដើម្បី​ស្វែងរក​ម្ចាស់ និង​បានប្រគល់​ជូនទៅ​ម្ចាស់​ដើម​វិញ​៕​សរន

ក្រុម​ភ្នាក់ងារទេសចរណ៍​នៃ​អាជ្ញាធរ​ជាតិ​អប្សរាដែល​ប្រចាំការ​នៅតាម​ប្រាសាទ​ក្នុង​រមណីយដ្ឋាន​អង្គរ​បាន​រើស និង​រក្សាទុក​សម្ភារ​មួយចំនួន ព្រមទាំង​បានប្រគល់​ដល់​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​ដែល​ភ្លេច ឬ​ជ្រុះ​(រូបថតអាជ្ញាធរជាតិអប្សរា)