ដោយ៖តារារិទ្ធ(ភ្នំពេញ)៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញជួបសំណេះសំណាលជាមួយព្រមទាំងផ្ដល់ រង្វាន់លើកទឹកចិត្ត​សិស្សនិទ្ទេស Aចំនួន ១ ៧៥៣ នាក់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យ មសិក្សាទុតិយភូមិក្នុងឆ្នាំសិក្សា”២០២០-២០២១ “នៅព្រឹកថ្ងៃទី៣ខែឧសភា ឆ្នាំ ២០២២នេះនៅមជ្ឈបណ្ឌលសន្និសីទនិងពិពរណ៌ជ្រោយចង្វារាជធានីភ្នំពេញើ ។

សម្រាប់ឆ្នាំសិក្សា ២០២០-២០២១ ការប្រឡងមធ្យមសិក្សាទុតិយភូមិបានប្រព្រឹត្តិទៅនៅថ្ងៃទី ២៧-២៨ ខែធ្នូ ឆ្នាំ២០២១ នៅតាមមណ្ឌលចំនួន២០៤នៅទូទាំងប្រទេស ដោយមានការចូលរួមពីសិស្សានុសិស្សវិទ្យាល័យចំនួន ១១៤,១៨៧នាក់។ យោងតាមលទ្ធផលដែលបានប្រកាសនៅថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២២សម្រាប់មណ្ឌលប្រឡង នៅរាជធានីភ្នំពេញនិងខេត្តកណ្តាលនិងនៅថ្ងៃទី១៥ ខែមករាចំពោះអ្នកនៅតាមបណ្តាខេត្តផ្សេងទៀតអ្នកដែលប្រឡងជាប់មានចំនួន៦៥,៦៥ ភាគរយឬ៧២,០១៦នាក់បានប្រល ងជាប់សញ្ញាបត្រ។

ក្នុង​ចំណោម​សិស្ស​ដែល​ទទួលជោគជ័យមានសិស្ស​ចំនួន ១.៧៥៣ នាក់បាន​និទ្ទេស A, ៥,២១៥នាក់បាននិទ្ទេស B; ១១,៦៣៤ បាន​និទ្ទេស C ; ២៣,៤៩៩នាក់បាន​និទ្ទេស D; និង ២៩,៩១៥ នាក់បាន​និទ្ទេស E ។

សិស្សជាប់និទ្ទេស A ភាគច្រើន(៥៦៥នាក់)មកពីរាជធានីភ្នំពេញ,បន្ទាប់មកខេត្តសៀមរាប(១៥៣),កណ្តាល(១២៧),បាត់ដំបង (១២៣),កំពង់ចាម (១១៨),បន្ទាយ មានជ័យ(៩៩), តាកែវ (៩៩), ព្រៃវែង (៨៧), កំពត (៧៥), ត្បូងឃ្មុំ (៥៤), ក្រចេះ(៤៥),កំពង់ធំ(៤១),កំពង់ស្ពឺ(៣៣),ពោធិ៍សាត់ (២៨), ស្វាយរៀង (២៦),កំពង់ឆ្នាំង(២២),ព្រះសីហនុ(២០),រតនគិរី(៩) ,ស្ទឹងត្រែង(៦), ប៉ៃលិន (៦), ឧត្តរមានជ័យ(៥), កោះកុង(៤), ព្រះវិហារ(៤) ,កែប(៣)និងមណ្ឌលគិរី (១)។

គួររំលឹកថាកាលពីឆ្នាំ ២០១៩ សម្តេចតេជោ ហ៊ុន សែន បានផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេស A ដោយម្នាក់ទទួលបានថវិកាម្នាក់២លានរៀល,សៀវភៅអប់រំទូន្មាន ២ក្បាល(សៀវភៅ ភិរម្យ អ៊ូ (ក្រម ង៉ុយ)និងបណ្ឌិត អ៊ូ ចុង), iPad ម្នាក់មួយគ្រឿង ព្រមទាំងប្រាក់កាក់ស្លឹងខ្មែរ(បោះពុម្ពឆ្នាំ ១៥១៤ ដែលបានស្រាវជ្រាវយកពីប្រទេស ហូឡង់មកវិញ)ចំនួន១ និង ប្រាក់កាក់មាសដែលជាព្រះរាជអំណោយរបស់ព្រះករុណាសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងម្នាក់ទទួលបាន ១ ផងដែរ។

ចំពោះលោកគ្រូអ្នកគ្រូដែលជានាយកសាលាបានអញ្ជើញចូលរួមដែលម្នាក់ៗទទួលបា ថវិការចំនួន ១លានរៀលជាមួយសៀវភៅអប់រំទូន្មាន២ក្បាល របស់ភិរម្យ អ៊ូ (ក្រម ង៉ុយ)និងបណ្ឌិត អ៊ូ ចុង ព្រមទាំងប្រាក់កាក់ស្លឹងខ្មែរ១ គ្រឿងនិងប្រាក់កាក់មាសដែលជាព្រះរាជអំណោយរបស់ ព្រះករុណាសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ម្នាក់១ ផងដែរហើយសាលានីមួយៗដែលមានសិស្សជាប់និន្ទេស(A) គឺក្នុងមួយសាលាទទួលបានថវិការ៣លានរៀល ។

ឆ្នាំ ២០២១​ នេះគឺជាឆ្នាំទី៧ ហើយដែលសម្តេចតេជោនាយករដ្ឋមន្ត្រីបានផ្តល់កិត្តិយសជូនសិស្សជាប់និទ្ទេស (A)បានចូលជួបសំ ណេះសំណាលដោយផ្ទាល់ ។ ការផ្តល់ ឱកាសឱ្យសិស្សនិទ្ទេស (A) ចួលជួបសំណេះសំណាលដោយផ្ទាល់នេះគឺជាការផ្តល់តម្លៃនិងលើកទឹកចិត្តដ៏ឧត្តុង្គឧត្តមមួយពីសំណាក់ប្រមុខរាជរដ្ឋាភិបាលសម្រាប់អ្នកសិក្សាជាពិសេសក្មួយៗចៅៗសិស្សានុសិស្ស ដែលបានខិតចំប្រឹងប្រែរៀនសូត្រ ៕