ដោយ : ភ្នំស្វាយ / បន្ទាយមានជ័យ: ដោយ សារប័ណ្ណព្រំដែនកម្ពុជា -ថៃ(Border Pass) មានលក្ខខណ្ឌងាយជាងគេក្នុងការធ្វើដំណើរចូលប្រទេសថៃ ។ក្រោយបើកព្រំដែនឡើងវិ ញ ប្រជាពលរដ្ឋនិងមន្ត្រីប្រជ្រៀតគ្នាចូលធ្វើនិងសុំពន្យាសុពលភាព ។

ពីរថ្ងៃមកនេះ (ថ្ងៃទី០១-០២ខែឧសភាឆ្នាំ២០២២ ) ប្រជាពលរដ្ឋ និងពលករកម្ពុជាបានសម្រុកទៅធ្វើប័ណ្ណព្រំដែននោះនៅកន្លែងផ្តល់សេវានាកាតិយាល័យច្រកចេញ ចូលតែមួយខេត្តបន្ទាយមានជ័យដែលស្ថិតនៅជាន់ផ្ទាល់ដីនៃអគារសាលប្រជុំធំ លាខេត្តបន្ទាយមានជ័យ ផ្លូវជាតិលេខ៥ ភូមិគោរដ្ឋានសង្កាត់អូរអំបិលក្រុងសិរីសោភ័ណ។

បំណងរបស់អ្នកស្នើសុំធ្វើថ្មីនិងអ្នកមានស្រាប់ តែសុំពន្យាសុពលភាពគឺសម្រាប់ឆ្លងដែនពីកម្ពុជាទៅថៃក្នុងជម្រៅ២ខេត្ត សម្រាប់ខេត្តបន្ទាយមានជ័យគីចូលទៅខេត្តស្រះកែវនិងខេត្តប្រជីនបូរី ។

លោកអ៊ុំ.រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានណែនាំបន្ថែម បន្ទាន់ឪ្យមន្ត្រីនិងក្រុមការងារបង្កើនប្រតិបត្តិការបំពេញបែបបទនេះជូនពលរដ្ឋដែលមានលំនៅជាប់តំបន់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យឪ្យទាន់ពេលដែលបងប្អូនត្រូវការនៅពេលភាគីថៃបើកព្រំដែនគោកឪ្យអ្នកដំណើរឆ្លងចូលប្រទេសថៃបានវិញនោះ។

លោកអ៊ុំ រាត្រីបានឲ្យដឹងបន្តថា ជាង២ឆ្នាំមកហើយដែលពលរដ្ឋ មិនអាចធ្វើដំណើរទៅប្រទេសថៃបាន ព្រោះគេបិទប្រទេសដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។
ក្នុងនោះប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ដែលជាច្រើននាក់ប្រើប័ណ្ណព្រំដែនកម្ព្ជជា ថៃ(Border Pass) ក៏មិនអាចឆ្លងដែនតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក ដើម្បីចូលទៅប្រកបរបរ ,ទៅរកការងារធ្វើនិងក្នុងបំណងផ្សេងទៀតនៅពីរខេត្តនៃប្រទេសថៃ។

លោកឈឺន សុរិយា ប្រធានអង្គភាពច្រកចេញ ចូលសាលាខេត្តបន្ទាយមានជ័យបានប្រាប់កាសែតរស្មីកម្ពុជានាព្រលប់ថ្ងៃទី២ខែឧសភាថា : ពីក្នុងអំឡុងមុននិងថ្ងៃ ដែលបើកព្រំដែនឡើងវិញសម្រាប់អ្នកធ្វើដំណើរ(ពលរដ្ឋកម្ពុជា)ចូលប្រទេសថៃនេះ មានពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យជាច្រើនបានមកស្នើសុំធ្វើប័ណ្ណព្រំដែន។ក្នុងនោះ អ្នកធ្វើថ្មីច្រើនជាងអ្នកស្មើសុំពន្យាប័ណ្ណព្រំដែនព្រោះ ការពន្យាពីរឆ្នាំ ត្រូវគិតបញ្ចូលពីកាលបរិច្ឆេទក្នុងអំឡុងជិត២ឆ្នាំមុនដែលមិនអាចប្រើប្រាសបានក្នុងអំឡុងបិទប្រទេសដើម្បីប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ និងក៏ត្រូវបញ្ជូនឯកសារ បែបបទទៅស្នើសុំទៅក្រសួងមហាផ្ទៃព្រោះទម្រង់នេះបានបញ្ជូលជាប្រព័ន្ធរួចហើយ ។

លោក ឈឺន សូរិយា បន្តថា ដោយសារមានដំណឹងពីការបើកច្រកព្រំដែនថៃ កម្ពុជាឪ្យពលរដ្ឋកម្ពុជាផងដែរ អាចចូលទៅកាន់ប្រទេសថៃឡើងវិញនេះ ទើបមានពលរដ្ឋកម្ពជាជាច្រើនបាននាំគ្នាមកសុំធ្វើនិងពន្យាប័ណ្ណព្រំដែន ។ក្នុងនោះ មានពីថ្ងៃទី២៨ខែមេសា ចំនួន៦៤នាក់ ,ថ្ងៃទី២៩ខែមេសា ចំនួន ២៣៩ នាក់និងថ្ងៃទិ០២ខែឧសភា នេះ (គិតត្រឹមថ្ងៃត្រង់) មាន១៨៦នាក់ ។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តបន្ទាយ មានជ័យ បានធ្វើសេចក្តីព្រាងសេចក្តីប្រកាសព័ត៌មានមួយជូនសាធារណ:ជន ដែលនឹងចេញផ្សាយនាថ្ងៃទី៣ខែឧសភាដែលមានសេចក្តីថា រដ្ឋបាលខេត្ត តាមរយ:អង្គភាពច្រកចេញ ចូលតែមួយ សាលាខេត្ត មានបម្រើសេវារដ្ឋបាលជូនពលរដ្ឋ ក្នុ,ងនោះមានការងារផ្តល់សេវានៃការផ្តល់ប័ណ្ណព្រំដែនជូនពលរដ្ឋ ដែលមានអាស័យដ្ឋានស្នាក់នៅក្នុងខេត្តបន្ទាយមានជ័យ។

សេវានោះរួមមាន : តម្លៃនិងសុពលភាព :
១/ ការធ្វើប័ណ្ណព្រំដែនកម្ពុជា ថៃ(ថ្មី) ។តម្លែ២០.០០០រឿល/១ប័ណ្ណ។២/ ការបន្តសៀវភៅប័ណ្ណព្រំដែន កម្ពុជា ថៃ តម្លៃ២០ ០០០រៀល/១ប័ណ្ណ និង៣/ការបន្តសុពលភាពប័ណ្ណព្រំដែនកម្ពុជា ថៃ តម្លៃ១០.០០០រៀល/១ប័ណ្ណ(សៀវភៅចាស់) ។មានសុពលភាព រយ:ពែល ០២ឆ្នាំ ។

ប័ណ្ណព្រំដែនកម្ពុជា ថៃធ្វើជូនតែប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យនិងខេត្តជាប់ព្រំដែនថៃដទៃទៀតដែលមានច្រកព្រំដែនអន្តរជាតិ យកទៅប្រើប្រាស់ក្នុងកិច្ចការចាំបាច់ដែលមានលក្ខណ:រួមមាន។

ពាក្យស្នើរសុំប័ណ្ណព្រំដែន មានបែបបទមួយចំនួន:
១/ច្បាប់ ដោយមានបិតរូបថតនិងចុះហត្ថថាលេខា ឬផ្តិតមេដៃ នៅលើពាក្យស្នើរសុំ.។២/រូបថតរបស់សាមីខ្លួន៤គុណនិង៦ ចំនួន២ សន្លឹក ។៣ /អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថតចំលង១ច្បាប់ ។៤/សេចក្តីចំលងសំបុត្រកំណើត សំបុត្របញ្ជាក់កំណើតចំនួន១ច្បាប់ ។៥/សេចក្តីចំលងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅចំនួន១ច្បាប់ ។៦/កូនចាប់ពីអាយុ១២ឆ្នាំចុះមិនបាច់ធ្វើ អាចរួមដំណើរជាមួយឪពុកម្តាយបាន ។៧/តម្លៃសេវាក្នុង១ច្បាប់ប័ណ្ណព្រំដែនកម្ពុជា ថៃចំនួន២០.០០០រៀល ។

រយៈពេលផ្តល់សេវាយ៉ាងយូរ៥ថ្ងៃបន្ទាប់ពីបានទទួលពាក្យស្នើរសុំ។

អ្នកដំណើរ ដែល ត្រូវធ្វើដំណើរ ពីកម្ពុជា ទៅកាន់ ប្រទេស ថៃ តាមផ្លូវ អាកាស និង ផ្លូវគោកត្រូវបាន បែងចែក ជា ៣ ប្រភេទ ហើយក៏ ត្រូវអនុវត្ត តាម លក្ខខណ្ឌ ផ្សេងគ្នា ផងដែរ ។ប្រភេទទី១និងទី២ (ប្រើលិខិតឆ្លងដែន(Passport) មុនឆ្លងដែរ មានលក្ខ័ខ័ណ្ឌច្រើន ស្មុគ្រស្មាញ និងប្រាក់លើធានារ៉ាប់រង ព្យាបាល ជំងឺ កូ វីដ ១៩ ផងទៀត ។
គឺមានតែប្រភេទទី ៣. ដែលងាយស្រួលជាងគេ គឺអ្នកដំណើរ ដែលជា ប្រជាជន ក្នុង ខេត្ត ជាប់ ព្រំដែន ហើយ កាន់ ប័ណ្ណ ព្រំដែន (Border Pass) ៈ
១. មិន តម្រូវឱ្យ ចុះឈ្មោះ Thailand Pass ទេ ។
២. មិន តម្រូវឱ្យមាន ធានារ៉ាប់រង ទេ ។
៣. ត្រូវជា អ្នក ដែល បាន ចាក់ វ៉ាក់សាំង ពេញលេញ តែប៉ុណ្ណោះ ។
៤. ការធ្វើដំណើរ ត្រូវបាន អនុញ្ញាត តែ ក្នុង តំបន់ ដែលមាន ចែង ដោយ កិច្ចព្រមព្រៀងរ វាង កម្ពុជា – ថៃ ប៉ុណ្ណោះ ។
៥. អាច ស្នាក់នៅ ក្នុងប្រទេស ថៃ មិនត្រូវ លើសពី ៣ ថ្ងៃ (២ យប់ ) ឡើយ ៕សរន