ដោយ:ភ្នំស្វាយ / បន្ទាយមានជ័យ:នៅក្នុងបរិវេណវត្តសុិនសួន្នារាម(ចំណោម) ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ លោក បោន ប៊ិន សមាជិកអចិន្ដ្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត អនុប្រធានក្រុមការងារចុះមូលដ្ឋាន ស្រុកមង្គលបូរី និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំចំណោមបានឪ្យដឹងកាលពីថ្ងៃទី ០២ខែឧសភា ឆ្នាំ២០២២ ថា :”បើចង់ឈ្នះឆ្នោត បេក្ខជន/នារី ឈរឈ្មោះមេឃុំ និងក្រុមប្រឹក្សាត្រូវរួមសុខ រួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈធ្វើការជូនប្រជាជនដោយមិនរុញរានិងខ្លាចពីការនឿយហត់”។

ក្នុងកិច្ចប្រជុំ ស្តីពីការជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ នៅខែមិថុនា ឆ្នាំ២០២២ ដ៏ខ្លីខាងមុខនេះ នៅឃុំចំណោម មានតែគណបក្សចំនួនបីតែប៉ុណ្ណោះដែលឈរឈ្មោះ។ក្នុងនោះ ១/គណបក្សប្រជាជន ២/គណបក្សភ្លើងទៀន និង៣/គណបក្សរួបរួមជាតិ ។

លោក បោន ប៊ិនបានមានប្រសាសន៍បន្តថា យ៉ាងណាក្តី ការរកសំលេងឆ្នោតត្រូវតែខំប្រឹងរៀងៗខ្លួន ដើម្បីយកជ័យជម្នះនៅពេលខាងមុខ បើទោះបី គណបក្សប្រជាជន មាន ប្រៀបឈ្នះលើគណផ្សេងតាំងពីអាណត្តិទី១ រហូតមកយ៉ាងណាក៏ដោយក្នុងអាណត្តិទី៥នេះ សមាជិកគណបក្សប្រជាជនទាំងអស់ត្រូវតែខិតខំបន្តយកឈ្នះទៀត៕សរន