ដោយ៖តារារិទ្ធ(ភ្នំពេញ)៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញជួបសំណេះសំណាលជាមួយព្រមទាំងផ្ដល់ រង្វាន់លើកទឹកចិត្ត​សិស្សនិទ្ទេស A ចំនួន   ១ ៧៥៣ នាក់ ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំសិក្សា “២០២០-២០២១ “នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ ២០២២នេះនៅមជ្ឈបណ្ឌលសន្និសីទនិងពិពរណ៌ជ្រោយចង្វារាជធានីភ្នំពេញ ។

 

សម្រាប់ឆ្នាំសិក្សា ២០២០-២០២១ ការប្រឡងមធ្យមសិក្សាទុតិយភូមិបានប្រព្រឹត្តិទៅនៅថ្ងៃទី ២៧-២៨ ខែធ្នូ ឆ្នាំ២០២១ នៅតាមមណ្ឌលចំនួន ២០៤ នៅទូទាំងប្រទេស ដោយមានការចូលរួមពីសិស្សានុសិស្សវិទ្យាល័យចំនួន ១១៤,១៨៧នាក់។ យោងតាមលទ្ធផលដែលបានប្រកាសនៅថ្ងៃទី១៤ ខែមករាឆ្នាំ២០២២សម្រាប់មណ្ឌលប្រឡង នៅរាជធានីភ្នំពេញនិងខេត្ត កណ្តាលនិងនៅថ្ងៃទី១៥ ខែមករា ចំពោះអ្នកនៅតាមបណ្តាខេត្តផ្សេង ទៀតអ្នកដែលប្រឡងជាប់មានចំនួន ៦៥,៦៥ ភាគរយឬ៧២,០១៦ នាក់ បានប្រលងជាប់សញ្ញាបត្រ។

ក្នុង​ចំណោម​សិស្ស​ដែល​ទទួល ជោគ ជ័យមានសិស្ស​ចំនួន ១.៧៥៣ នាក់បាន​និទ្ទេស A, ៥,២១៥នាក់បាននិទ្ទេស B; ១១,៦៣៤ បាន​និទ្ទេស C ; ២៣,៤៩៩នាក់បាន​និទ្ទេស D; និង ២៩,៩១៥ នាក់បាន​និទ្ទេស E ។

សិស្សជាប់និទ្ទេសAភាគច្រើន(៥៦៥នាក់) មកពីរាជធានីភ្នំពេញ,បន្ទាប់មកខេត្តសៀម រាប(១៥៣),កណ្តាល(១២៧),បាត់ដំបង (១២៣),កំពង់ចាម (១១៨),បន្ទាយមាន ជ័យ(៩៩), តាកែវ (៩៩), ព្រៃវែង (៨៧) ,កំពត (៧៥), ត្បូងឃ្មុំ (៥៤), ក្រចេះ(៤៥), កំពង់ធំ (៤១),កំពង់ស្ពឺ(៣៣), ពោធិ៍សាត់ (២៨),ស្វាយរៀង (២៦), កំពង់ឆ្នាំង (២២) ,ព្រះសីហនុ(២០) ,រតនគិរី(៩) ,ស្ទឹងត្រែង (៦),ប៉ៃលិន(៦),ឧត្តរមានជ័យ(៥),កោះ កុង(៤),ព្រះវិហារ(៤) ,កែប(៣)និងមណ្ឌ លគិរី (១)។

សម្តេចតេជោ ហ៊ុន សែន បានផ្តល់រង្វា ន់លើកទឹកចិត្តដល់សិស្សនិទ្ទេស A ដោយម្នាក់ទទួលបានថវិកាម្នាក់ ២ លានរៀល ,សៀវភៅអប់រំទូន្មាន ២ ក្បាល (សៀវភៅ ភិរម្យ អ៊ូ (ក្រម ង៉ុយ) និងបណ្ឌិត អ៊ូ ចុង), Galaxy Tablet ម្នាក់មួយគ្រឿង ព្រមទាំងប្រាក់កាក់ស្លឹងខ្មែរ(បោះពុម្ពឆ្នាំ១៥១៤ ដែលបានស្រាវ ជ្រាវយកពីប្រទេសហូឡង់មកវិញ ) ចំនួន១ ។

ចំពោះលោកគ្រូអ្នកគ្រូដែលជានាយកសាលាបានអញ្ជើញចូលរួមដែលម្នាក់ៗទទួលបាថវិការចំនួន ១លានរៀលជា មួយសៀវភៅអប់រំទូន្មាន២ក្បាល របស់ភិរម្យ អ៊ូ (ក្រម ង៉ុយ)និងបណ្ឌិត អ៊ូ ចុង ព្រមទាំងប្រាក់កាក់ស្លឹងខ្មែរ១ គ្រឿងហើយសាលានីមួយៗដែលមានសិស្សជាប់និន្ទេស(A) គឺក្នុងមួយសាលាទទួលបានថវិការ៣លាន រៀល ។

ឆ្នាំ ២០២១​ នេះគឺជាឆ្នាំទី៧ ហើយ ដែលសម្តេចតេជោនាយករដ្ឋមន្ត្រីបានផ្តល់កិត្តិ យសជូនសិស្សជាប់និទ្ទេស (A)បានចូល ជួបសំណេះសំណាលដោយផ្ទាល់ ។ ការផ្តល់ ឱកាសឱ្យសិស្សនិទ្ទេស (A) ចួលជួបសំណេះ សំណាលដោយផ្ទាល់នេះគឺជាការផ្តល់តម្លៃនិងលើកទឹកចិត្តដ៏ឧត្តុង្គឧត្តមមួយ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលសម្រាប់អ្នកសិក្សាជាពិសេសក្មួយៗ ចៅៗ សិស្សា នុសិស្ស ដែលបានខិតចំប្រឹងប្រែរៀនសូត្រ ៕