លោក ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ថាៈ វិស័យ​សារព័ត៌មាន គឺជា​អំណាច​ទី​៤ ដែល​បាន​ចូលរួម​ជាក់ស្តែង នៅក្នុង​ការកសាង និង​អភិវឌ្ឍន៍​ប្រទេស ដោយ​ផ្អែកលើ​មុខងារ​សំខាន់ៗ រួមមាន​៖ ទី​១.​ការចូលរួម​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ ផ្អែកលើ​មូលដ្ឋាន​នីតិរដ្ឋ​, ទី​២. ជា​អ្នក​ផ្តល់ព័ត៌មាន​ពិត និង​លឿន​រហ័ស ពីលើ​ទៅ​ក្រោម និង​ពីក្រោម​ឡើងលើ​, ទី​៣. ជា​អ្នក​ផ្តល់ព័ត៌មាន​បែប​អប់រំ និង​ចំណេះដឹង សម្រាប់​ប្រជាពលរដ្ឋ និង​ជា​ធាតុ​ចូល សម្រាប់​គោលនយោបាយ របស់​រាជរដ្ឋាភិបាល​, ទី​៤. ជា​អ្នកឃ្លាំមើល និង​ត្រួតពិនិត្យ​តុល្យភាព​សង្គម​ដ៏​ស្មោះត្រង់​, និង​ទី​៥. ជា​អ្នកចូលរួម​កែលម្អ​សង្គម តាមរយៈ​ការ​ផ្តល់ព័ត៌មាន​ពិត និង​គ្រប់​ជ្រុងជ្រោយ ប្រកបដោយ​តម្លាភាព ដែលជា​ថ្នាំពេទ្យ​ដ៏​ពិសិដ្ឋ បម្រើឱ្យ​ការអភិវឌ្ឍ​សង្គម ខណៈដែល​ព័ត៌មាន​ក្លែងក្លាយ គឺជា​ថ្នាំ​បំពុលសង្គម​ទៅវិញ​។

May 3, 2022

លោក ហ៊ុន ម៉ា​ណែ​ត​៖ វិស័យ​សារព័ត៌មាន គឺជា​អំណាច​ទី​៤ ដែល​បាន​ចូលរួម នៅក្នុង​ការកសាង និង​អភិវឌ្ឍ​ប្រទេស
​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ លោក ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ថាៈ វិស័យ​សារព័ត៌មាន គឺជា​អំណាច​ទី​៤ ដែល​បាន​ចូលរួម​ជាក់ស្តែង នៅក្នុង​ការកសាង និង​អភិវឌ្ឍន៍​ប្រទេស ដោយ​ផ្អែកលើ​មុខងារ​សំខាន់ៗ រួមមាន​៖ ទី​១.​ការចូលរួម​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ ផ្អែកលើ​មូលដ្ឋាន​នីតិរដ្ឋ​, ទី​២. ជា​អ្នក​ផ្តល់ព័ត៌មាន​ពិត និង​លឿន​រហ័ស ពីលើ​ទៅ​ក្រោម និង​ពីក្រោម​ឡើងលើ​, ទី​៣. ជា​អ្នក​ផ្តល់ព័ត៌មាន​បែប​អប់រំ និង​ចំណេះដឹង សម្រាប់​ប្រជាពលរដ្ឋ និង​ជា​ធាតុ​ចូល សម្រាប់​គោលនយោបាយ របស់​រាជរដ្ឋាភិបាល​, ទី​៤. ជា​អ្នកឃ្លាំមើល និង​ត្រួតពិនិត្យ​តុល្យភាព​សង្គម​ដ៏​ស្មោះត្រង់​, និង​ទី​៥. ជា​អ្នកចូលរួម​កែលម្អ​សង្គម តាមរយៈ​ការ​ផ្តល់ព័ត៌មាន​ពិត និង​គ្រប់​ជ្រុងជ្រោយ ប្រកបដោយ​តម្លាភាព ដែលជា​ថ្នាំពេទ្យ​ដ៏​ពិសិដ្ឋ បម្រើឱ្យ​ការអភិវឌ្ឍ​សង្គម ខណៈដែល​ព័ត៌មាន​ក្លែងក្លាយ គឺជា​ថ្នាំ​បំពុលសង្គម​ទៅវិញ​។