​ប្រែ​សម្រួលៈ​បំណង​(ST)៖ តុលាការ​ហ្វី​ជីមួយ​កាលពី​ថ្ងៃ​អង្គារ​ទី​៣​ឧសភា​បានសំរេច​ថា សហរដ្ឋ​អាម៉េរិក​អាច​រឹបអូស​នាវា​កម្សាន្ត​ប្រណិត​មួយ​ដែល​មាន​ម្ចាស់​ជា​ជនជាតិ​រុស្ស៊ី នៅ​២១​ថ្ងៃ​បន្ទាប់ពី​នាវា​កម្សាន្ត​​អា​ម៉ា​ឌី​(Amadea)​បាន​ទៅ​ដល់​ប្រទេស​ដែល​កោះ​ប៉ាស៊ីហ្វិក​នេះ និង​ត្រូវ​ប៉ូលិស​ឃាត់​ទុក​។​

​អាជ្ញាធរ​អាម៉េរិក​បាន​អះអាង​ង​ថា​Amadea​ជា​របស់​មហាសេដ្ឋី​រុស្ស៊ី ស៊ូឡេ​ម៉ាន់ កេរី​ម៉ូវ​(Suleiman Kerimov)​ដែល​រង​ទណ្ឌកម្ម​របស់​អាម៉េរិក​និង​សហភាព​អឺរ៉ុប​។​

​សូមបញ្ជាក់​ថា ក្រុមការងារ​មួយ​របស់​ក្រសួង​យុត្តិធម៌​អាម៉េរិក​បាន​និងកំពុងផ្តោត​លើ​ការ​រឹបអូស​នាវា​កម្សាន្ត​តំលៃ​ថ្លៃ​រាប់លាន​ដុល្លារ​និង​ទ្រព្យ​សម្បុ​ត្តិ​ប្រណិ​តដទៃ​ទៀត ដើម្បី​បិទ​ខ្ទប់​ហិរញ្ញវត្ថុ​ពួក​មហាសេដ្ឋី​រុស្ស៊ី​ក្នុង​​បំណង​ដាក់​សម្ពាធ​អោយ​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀ ពូ​ទីន​បញ្ឈប់​សង្គ្រាម​នៅ​អ៊ុ​យក្រែន​។​

​យោង​តាម​សារ​ជីវ​កម្ម​ផ្សព្វផ្សាយ​ហ្វី​ជី តុលាការ​ជាន់ខ្ពស់​ហ្វី​ជី​បាន​សំរេច​ថា​ខ្លួន​នឹង​អនុញ្ញាត​តាម​ដីកា​រឹបអូស​របស់​អាម៉េរិក​មួយ​។​មេធាវី​របស់​នាវា​នេះ​មិនអាច​សុំ​ការឆ្លើយបំភ្លឺ​បាន​នៅឡើយ​ទេ តែ​សារ​​ព័ត៌មាន​បាន​រាយការណ៍​ថា ពួក​មេធាវី​តំណាងអោយ​នាវា​នេះ​នឹង​ស្វះស្វែង​រក​ដីកា​បណ្តោះអាសន្ន​កុំអោយ​គេ​អូស​យក​នាវា​នេះ​ចេញ​ពីហ្វី​ជី​។​

​នាវា​Amadea​នេះ​បាន​ទៅដល់​ហ្វី​ជី​កាលពី​ខែ​មុន​ក្រោយ​ការធ្វើដំណើរ​អស់​១៨​ថ្ងៃ​កាត់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ក្នុង​ដំណើរ​ចេញពី​ម៉ិក​ស៊ិច​។​វា​ត្រូវ​ប៉ូលិស​ហ្វី​ជី​ឃាត់ទុក​និង​ប្រធាន​ក្រុម​នាវា​នេះ​ត្រូវបាន​សួរចម្លើយ​​អំពី​ថា​តើ​ហេតុ​បានជា​វា​មក​ដ​ល់ហ្វី​ជី​ដោយ​មិន​ឆ្លងកាត់​ការត្រួតពិនិត្យ​របស់​គ​យ​។​

​តុលាការ​ហ្វី​ជី​កាលពី​ខែ​មុន​បាន​ចេញ​បញ្ជា​ឃាត់​ទុក​នាវា​នេះ​មិន​អោយ​ចេញ​ពីហ្វី​ជី រហូត​ទាល់តែ​តុលាការ​ពិចារណា​លើ​ដីកា​រឹបអូស​របស់​អាម៉េរិក​សិន​។​

​អាជ្ញាធរ​ហ្វី​ជី​និយាយថា​ខ្លួន​បាន​ធ្វើតាម​សំណើ​អាម៉េរិក​ក្រោម​ច្បាប់​ជំនួយ​បញ្ហា​ព្រហ្មទណ្ឌ​ទៅវិញទៅមក​របស់​ហ្វី​ជី​។​

​ពួក​មេធាវី​របស់​នាវា​ប្រវែង​៣៥០​ហ្វ៊ុត​(១០៦,៦​ម៉ែត្រ​)​នេះ​អះអាងថា វាមិនមែន​ជា​របស់​មហាសេដ្ឋី កេរី​ម៉ូវ តែ​វា​ជា​របស់​មហាសេដ្ឋី​រុស្ស៊ី​ម្នាក់​ទៀត​ដែល​មិន​ជាប់​ទណ្ឌកម្ម​។​តែ​អាជ្ញាធរ​ហ្វី​ជី​បាន​និយាយថា តុលាការ​មិន​ត្រូវ​​ការ​ដឹង​ថា​វា​ជា​របស់​អ្នកណា​ទេ គ្រាន់តែ​ដឹងថា​វា​ជា​កម្មវត្ថុ​នៃ​ដីកា​រឹបអូស​របស់​អាម៉េរិក​ក្នុងករណី​លាង​លុយ​។​

​ក្នុងករណី​នាវា​កម្សាន្ត​មួយទៀត នាវា​តង់​ហ្គោ​(Tango)​ប្រវែង​២៥៥​ហ្វ៊ុ​តដែល​គេ​ថា​ជា​របស់​មហាសេដ្ឋី​រុស្ស៊ី វិចទ័រ វ៉េ​ល​សេល​ប៊ឺក កំពុង​ត្រូវ​ប៉ូលិស​អេ​ស្ប៉ា​ញឃាត់​ទុកតាម​សំណើ​របស់​អាម៉េរិកចាប់តាំងពី​ខែ​មេសា​៕

​នាវា​Amadea​នេះ​បាន​ទៅដល់​ហ្វី​ជី​កាលពី​ខែ​មុន​ក្រោយ​ការធ្វើដំណើរ​អស់​១៨​ថ្ងៃ​កាត់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ក្នុង​ដំណើរ​ចេញពី​ម៉ិក​ស៊ិច​។​វា​ត្រូវ​ប៉ូលិស​ហ្វី​ជី​ឃាត់​ទុក​តាម​សំណើ​របស់​អាម៉េរិក​