ប្រសិនជាពុំមានអ្វីប្រែប្រួលទេរដ្ឋសភា​នឹង​ប្រជុំ​អនុម័ត​សេចក្តីព្រាង​ស្តីពី​សុវត្ថិភាព​ម្ហូបអាហារ និង​សេចក្តី​សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល រាជធានី ខេត្ត ក្រុង ខណ្ឌ នៅ​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២២សប្តាហ៍ក្រោយ ។ ការកំណត់​ថ្ងៃ​ប្រជុំ​រដ្ឋសភា​នេះបានធ្វើឡើង​បន្ទាប់ពី​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការអចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែឧសភា​​នេះ​នៅ​វិមាន​រដ្ឋសភា៕