សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណចំពោះបងប្អូនខ្មែរ ដែលកំពុងរស់នៅអាម៉េរិក ដែលបានចេញវិដេអូស្វាគមន៍ដំណើរទស្សនកិច្ចសម្តេចទៅកាន់សហរដ្ឋអាម៉េរិក នាពេលខាងមុខនេះ ហើយក្នុងអំឡុងពេលសម្តេចបំពេញទស្សនកិច្ចនៅអាម៉េរិកនេះ សម្តេចក៏នឹងជួបសំណេះសំណាល សួរសុខទុក្ខដល់បងប្អូនដែលកំពុ​ង​រស់នៅទីនោះផងដែរ៕