សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់អ្នកគាំទ្រសម្តេចនៅសហរដ្ឋអាម៉េរិក សូមមានការអត់ធ្មត់ កុំធ្វើបាតុកម្មតទល់នឹងបំណងធ្វើបាតុកម្មប្រឆាំងវត្តមានសម្តេចរបស់ជនមួយក្តាប់តូចនៅអាម៉េរិក។ សម្តេចបានផ្តាំផ្ញើដល់ជនមួយក្តាប់តូចនោះថា «បើចង់ធ្វើបាតុកម្មប្រឆាំងវត្តមានសម្តេចលើទឹកដីអាម៉េរិក សូមធ្វើបាតុកម្មប្រឆាំងលោក ចូ បៃដិន ប្រធានាធិបតីអាម៉េរិកផង ព្រោះសម្តេចជាភ្ញៀវគាត់»៕