ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ឆ្នង់​

​នាមសព្ទ​

​អវយវៈ​រទេះ ដែល​ទ្រ​ទ្រពង​
​រទេះ​រង្គោះ​ឆ្នង់ ឬ រលុង​ឆ្នង់ ។​

​ឆ្នាំង​

​នាមសព្ទ​

​ប្រដាប់​ធ្វើ​ដោយ​ដី​ឬ​ដោយ​លោហជាតិ​សម្រាប់​ចម្អិន​អាហារ ។​

​ឆ្នាំងរបួល​

នាមសព្ទ​

​ឆ្នាំង​ដែល​គេ​ចោះ​បាត​ជា​រន្ធ​ច្រើន​អន្លើ​សម្រាប់​ចំហុយ​នំ​ផ្សេងៗ ។​

​ឆ្នៀង​

​នាមសព្ទ​

​របៀង​
​ឆ្នៀងផ្ទះ , ផ្ទះ​មាន​ឆ្នៀង ។​

​ឆ្នែង​

​គុណសព្ទ​

​ដែល​មិន​កប ( ច្រើន​និយាយ​តែ​ក្នុង​ការនេសាទ )
​ថ្ងៃនេះ​ឆ្នែង​ណាស់ រកត្រី​មិនបាន​សោះ ។​