ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ភទន្ត​

(​ភៈ​ទ័ន​)

​គុណសព្ទ​

( បា​. ភទន្ត ) ដែល​ចម្រើន​ដោយ​សីលាទិគុណ​; លោកអ្នក​ចម្រើន​; សម្រាប់​ប្រើ​ក្នុង​សំបុត្រស្នាម ហៅ​បព្វជិត​ដោយ​សេចក្ដី​គោរព​
​ភទន្តៈ ពុទ្ធរ​ក្ខិ​ត​, ភទន្តៈ ធម្មបាល​, ភទន្តៈ ចន្ទ​, ភទន្តៈ ន​ន្ទ​, ភទន្តៈ សោម ។​

​នាមសព្ទ​

( បា​. ភទន្ត ) ដែល​ចម្រើន​ដោយ​សីលាទិគុណ​; លោកអ្នក​ចម្រើន​; សម្រាប់​ប្រើ​ក្នុង​សំបុត្រស្នាម ហៅ​បព្វជិត​ដោយ​សេចក្ដី​គោរព​
​ភទន្តៈ ពុទ្ធរ​ក្ខិ​ត​, ភទន្តៈ ធម្មបាល​, ភទន្តៈ ចន្ទ​, ភទន្តៈ ន​ន្ទ​, ភទន្តៈ សោម ។​

​មាន់ទឹក​

​នាមសព្ទ​

​សត្វ​បក្សី​មួយ​ប្រភេទ មាន​ជើងវែង កវែង​មាត្រ​ស្រដៀង​នឹង​កុកសាប់ នៅ​អាស្រ័យ​តែ​ក្បែរ​មាត់ទឹក​ឬ​លើ​ត្រឹប​ឬក៏​បឿន ។​

​រុក្ខា​

​នាមសព្ទ​

( បា​. ពហុ​. < រុក្ខ ) ឈើ​ទាំងឡាយ ។ ( សម្រាប់​ប្រើ​ក្នុង​កាព្យ )
​រី​ក្រុងភ្នំពេញ​មាន​រុក្ខា នានា​អនេក​អម​វិថី មាន​ផ្កា​គ្រប់យ៉ាង​ជា​ប្រក្រតី ព្រឹក្សា​ដាំ​ថ្មី​តាម​និយម ។ ជា​ក្រុង​ឯករាជ្យ​អ​ព្យា​ក្រឹត្យ ឆើតឆោម​វិចិត្រ​សឹង​ស័ក្ដិសម ប្លែក​ជាង​ពី​ដើម​ព្រោះ​សង្គម និយម​រាស្ត្រ​រដ្ឋ​ស្ទាត់​ព្រមព្រៀង ។ នេះ​គឺជា​ផល​នៃ​សាមគ្គី ដែល​ព្រះ​មុនី​ទ្រង់​ប្រិតប្រៀង សម្ដេច​ឳ​នាំ​ផ្លូវ​ឥត​ឲ្យ​ល្អៀង រាស្ត្រ​រៀងរាល់​ខែត្រ​ស្រុះស្រួល​តាម ។ ខ្មែរ​មាន​ក្ដី​សុខសន្តិភាព ប្រទេស​រាបទាប​ឥត​សង្គ្រាម ព្រោះ​ខ្មែរ​ទាំងអស់​ស្អប់​សឹកសាម ជំនួញ​សង្គ្រាម​ក៏​គ្មាន​ឡើយ ។​

​លេង​

​កិរិយាសព្ទ​

​ប្រព្រឹត្ត​អំពើ​ជា​ល្បែង​, ប្រព្រឹត្ត​ក្នុង​ល្បែង​កម្សាន្ត​ចិត្ត​; ប្រព្រឹត្ត​ក្នុង​ល្បែងភ្នាល់​ឬ​ប្រណាំង​
​លេងសី​, លេង​អង្គញ់​, លេង​ចត្រង្គ​, លេងចំបាប់​; លេងបៀ ។​
​សម្រេច​កិច្ច​ឬ​ប្រព្រឹត្ត​បែបបទ​ដោយ​កម្សាន្ដ​សប្បាយ មិន​យកជាការ​មែន​
​និយាយ​លេង​; ដើរលេង​, ដេក​លេង​, អង្គុយលេង​; ស៊ី​លេង ។​
​លេងកល ប្រើ​កលឧបាយ​ជន្លជន្លេញ​, ចេញ​កលឧបាយ ។ លេងកាព្យ ញៀន​ជាប់ចិត្ត​ក្នុងការ​តែង​កាព្យ ។ លេងកំណាព្យ ធ្វើ​សំបុត្រស្នាម​ជា​កំណាព្យ​ឆ្លើយឆ្លង​ផ្ញើ​ទៅវិញទៅមក​រឿយៗ ។ លេងខ្លួន ស្អិតស្អាង​តែងខ្លួន ឬ​ធ្វើខ្លួន​មិនសូវ​ស្រាក​។ លេងភ្លេង វាយ​ដេញ​ដំ​ផ្លុំ​កូត​ភ្លេង​តន្ត្រី​ព្រមមូល​គ្នា ។ លេងសម្ដី ប្រើ​សម្ដី​ម៉េតប្រាយ​ឬ​លែបខាយ ។ លេងសំនួន ប្រើ​សំនួន ។ លេង ឫក ប្រើ​ឫកពា​ខ្ពស់​ហួស​បែប​ភាព ។ លេង​ឲ្យ​ពេញដៃ ទរ​ឲ្យ​ពេញដៃ​, ឲ្យ​អស់យ៉ាង ។ ល ។​

​វេទ​

(​វេ​-​ទៈ ឬ វេត​)

​នាមសព្ទ​

( សំ​. បា​. ) សេចក្ដី​ដឹង​, វិជ្ជា​, ចំណេះ ។ គម្ពីរ​សម្ដែង​បែប​របៀប​ផ្សេងៗ​ខាង​សាសនាព្រាហ្មណ៍​, ក្នុងសម័យ​ដើម មាន​ត្រឹមតែ ៣ យ៉ាង​គឺ ១- ឫគ្វេទ ឬ ឥរុវេទ មានដំណើរ​សេចក្ដី​ជា​ពាក្យ​ឆន្ទ​សម្រាប់​សូត្រ​សរសើរ​ពួក​ទេវតា​; ២- យ​ជុ​វ៌េ​ទ ឬ យ​ជ្ជុ​វេទ មានដំណើរ​សេចក្ដី​ជា​ពាក្យរាយ​រណ្ដំ សម្រាប់​សូត្រ​បូជា​ឬ​បួងសួង​; ៣- សាមវេទ មានដំណើរ​សេចក្ដី​ជា​ពាក្យ​ឆន្ទ​សម្រាប់​សូត្រ​ក្នុង​ពិធី​ថ្វាយ​ទឹក​សោម​… ។ វេទ​ទាំង ៣ នេះ​សុទ្ធតែ​ប្រើ​ភាសាសំស្ក្រឹត ហៅ​ដោយ​រួបរួម​ថា វេទត្រ័យ ឬ ត្រ័យវិទ្យា ឬក៏ ត្រៃវេទ​; ពួក​ព្រាហ្មណិក​ប្រកាន់​ជឿ​ស៊ប់​ថា មហាព្រហ្ម​ប្រសិទ្ធី​ឲ្យ​កើតឡើង មិនមែន​មនុស្ស​តាក់តែង​ទេ​; លុះ​ចំណេរ​តម​ក កើតមាន អថព៌វេទ ឬ អថព្វ​– “​វេទ​សម្រាប់​សូត្រ​ហៅ​ឬ​សូត្រ​បណ្ដេញ​ខ្មោច​បិសាច . . . ” មួយ​ថែមទៀត រួម​ជា​វេទ​មាន ៤ យ៉ាង ។ វេទកោសល ( –​ទ​:​កោសល់ ) សេចក្ដី​ឈ្លាស​, ស្ទាត់​, ជំនាញ ក្នុង​វេទ ។ វេទប្រទាន ( –​ទ័​ប​-​ប្រៈ​– ) ការបង្រៀន​វេទ ។ វេទមន្ត ឬ –​មន្ត្រ ( វេត​-​មន់ ) មន្ត​ក្នុង​វេទ ។ ខ្មែរ​ច្រើន​និយាយ​សំដៅ​មន្តអាគម​, មន្ត​សម្រាប់​សូត្រ​ស្ដោះផ្លុំ ។ វេទវិទ្យា ( –​ទៈ​វិត​-​ទ្យា ) វិទ្យា​ក្នុង​វេទ​, ការចេះ​វេទ ។ វេទសាស្ត្រ ( –​ទៈ​សាស ) គម្ពីរ​វេទ ។ ល ។​