ដោយៈ​ដេប៉ូ​/​ភ្នំពេញ​៖ សៀវភៅ “​ឈ្វេងយល់​អំពី​អាស៊ាន​តួនាទី​ច្បាប់ និង​វិស័យ​អប់រំ​ក្នុង​សមាហរណកម្ម​អាស៊ាន​” ដែល​និពន្ធ​ដោយ​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ហើយ​បោះពុម្ព​ជា​ភាសា​ខ្មែរ និង​អង់គ្លេស ត្រូវបាន​សម្ពោធ​ដាក់​ជា​ផ្លូវការ​នា​រសៀល​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០២២
​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ក្រោម​អធិបតីភាព​លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​លោក ហោ ប៉េង សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​។​

​គួររំលឹកថា​បណ្ឌិតសភា​ចា​រ្យ​រដ្ឋមន្ត្រី ធ្លាប់បាន​និពន្ធ និង​បោះពុម្ពផ្សាយ​សៀវភៅ​ជា​ភាសា​ខ្មែរ អង់គ្លេស បារាំង ពាក់ព័ន្ធ​នឹង​សេដ្ឋកិច្ច ហិរញ្ញវត្ថុ នីតិសាស្ត្រ អប់រំ ប្រវត្តិសាស្ត្រ អក្សរសាស្ត្រ​ជាច្រើន​ស្នាដៃ​រួម​មកហើយ​។ លោក បណ្ឌិតសភា​ចា​រ្យ​រដ្ឋមន្ត្រី ក៏បាន​ធ្វើ​បាឋកថា​ចំនួន​ពី​លើក​រួចមកហើយ​នៅ​សាកល​វិទ្យា​ជាតិ​គ្រប់គ្រង និង​ដោយឡែក​ថ្ងៃនេះ​ជា​លើក​ទី​៣ នៃ​ការធ្វើ​បាឋកថា​របស់លោក​៕​សរន​

បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា(រូបថត ក្រសួងអប់រំ)