ដោយៈ ជា សីហៈ​/​ភ្នំពេញៈ អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​កម្ពុជា​បាន​អះអាងថា អណ្តើក​ស្រែ​ចំនួន ៦​ក្បាល និង​ពស់សាំងសឿ​ចំនួន ២​ក្បាល ត្រូវបាន​ជួយ សង្គ្រោះ​ក្នុងអំឡុងពេល​ប្រតិបត្តិ​ការបង្ក្រាប​មួយ​នៅ​រាជធានី​ភ្នំពេញ​។

​ប្រភព​ដដែល​បាន​បន្តថា ជា​អកុសល សត្វ​ត្រកួត​មួយ​ក្បាល់​ដែល​ស្លាប់​ក៏បាន ប្រទះ នៅ​កន្លែងកើតហេតុ​ដែរ ដោយឡែក​សត្វ​ពស់​ត្រូវបាន​ដោះលែង ហើយ​សត្វ​អណ្តើក​ត្រូវបាន​នាំយកទៅ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​វា​រី វប្បកម្ម​ជាតិ​ដើម្បី​ថែទាំ​៕​/PC