មេធាវី​អេ​ហ្ស៊ី​ប​ប្តឹង សឺ​ជី​អូ រ៉ា​ម៉ូ​ស ទាមទារ​សំណង​ជំងឺ​ចិត្ត​មួយ​ពាន់​លាន​អឺរ៉ូ​

1006
ចែករម្លែក

មេធាវី​អេ​ហ្ស៊ី​ប​មួយរូប​បានដាក់​បណ្តឹង​ទារ​សំណង​ជំងឺ​ចិត្ត​មួយ​ពាន់​លាន​អឺរ៉ូ​ពី​កីឡាករ សឺ​ជី​អូ រ៉ា​ម៉ូ​ស (Sergio Ramos) បន្ទាប់ពី​ការប៉ះទង្គិច​ដែល​បានបញ្ចប់​ការប្រកួត​របស់​កីឡាករ ម៉ូ​ហា​ម៉េ​ដ សាឡា (Mohamed Salah) នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។
​ ​
​សាឡា គឺជា​កីឡាករ​របស់​ក្លិប លី​វឺ​ភូ​ល​(Liverpool) បាន​បង្ខំចិត្ត​ដើរចេញ​ពី​ទីលាន​ប្រកួត ទាំង​ទឹកភ្នែក​នៅ​តង់​ទី​១ អំឡុងពេល​ប្រកួត​នៅ​ទីក្រុង​កៀវ ដែល​ក្រុម រៀល ម៉ា​ឌ្រី​ត​(Real Madrid) របស់ រ៉ា​ម៉ូ​ស បាន​បន្ត​យកឈ្នះ​៣-១ ។​
​ ​
​មានការ​ព្រួយបារម្ភ​ភ្លាម​ថា កីឡាករ​ម្ចាស់​ពាន​ស្បែកជើង​មាស​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​រូបនេះ នឹង​ខកខាន​ការប្រកួត​វើ​ល​ខាប់ ប៉ុន្តែ សាឡា បាន​សរសេរ​តាម​ទ្វី​ត​ធើ​កាលពី​ថ្ងៃអាទិត្យ​ថា ខ្លួន​មាន​ទំនុកចិត្ត​និង​អាច​លេង​បាន​ក្នុង​ព្រឹត្តិការណ៍​វើ​ល​ខាប់​នៅ​រុស្ស៊ី​បាន​។​
​ ​
​បើទោះបីជា​មានការ​អះអាង​បែបនេះ លោក បាស​សេម វ៉ា​បា (Bassem Wahba) ប្រកាស​ឲ្យ​ដឹង តាម​ទូរទស្សន៍​អេ​ហ្ស៊ី​ប​ថា លោក​បានដាក់​ពាក្យ​ប្តឹង រ៉ា​ម៉ូ​ស រួចហើយ​។ លោក វ៉ា​បា បាន​អះអាង តាម​បណ្តាញ​ទូរទស្សន៍ Sada El-Balad ថា “​រ៉ា​ម៉ូ​ស មានបំណង​ធ្វើ​ឲ្យ ម៉ូ​ហា​ម៉េ​ដ សាឡា រងរបួស ហើយ​គួរតែ​ដាក់ទណ្ឌកម្ម​ចំពោះ​សកម្មភាព​នេះ​។ ខ្ញុំ​បានដាក់​ពាក្យបណ្តឹង​ទៅកាន់ ហ្វី​ហ្វា​(FIFA )​រួចហើយ​”​។​
​ ​
​លោក​បន្តថា “​ខ្ញុំ​នឹង​ទាមទារ​សំណង​ជំងឺ​ចិត្ត ដែល​អាចមាន​រហូតដល់​៨៧៣​លាន​ផោន ចំពោះ​ការ បង្ក​របួសស្នាម​ផ្នែក​រាងកាយ​និង​ផ្លូវចិត្ត​ដែល រ៉ា​ម៉ូ​ស បានធ្វើ​មកលើ​សាឡា និង​ប្រជាជន អេ​ហ្ស៊ី​ប​”​។​
​ ​
​ក្រុមគ្រូពេទ្យ​របស់​អេ​ហ្ស៊ី​ប​បាន​អះអាងថា សាឡា មាន​បញ្ហា​សន្លាក់ឆ្អឹង​ស្មា ប៉ុន្តែ​សង្ឃឹមថា កីឡាករ​រូបនេះ​អាចជា​សះស្បើយ​ទាន់​ការប្រកួត​វើ​ល​ខាប់​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​កីឡាករ សឺ​ជី​អូ រ៉ា​ម៉ូ​ស (Sergio Ramos) និង​កីឡាករ ម៉ូ​ហា​ម៉េ​ដ សាឡា (Mohamed Salah)

ទីតាំងផ្សាយពាណិជ្ជកម្ម