Views:
209
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកាលពីរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ បានជួបពិភាក្សាការងារជាមួយលោក កាតស៊ូហ៊ីរ៉ូ ហ្សីណូហារ៉ា (Katsuhiro SHINOHARA) អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងជាប្រធានមូលនិធិគាំទ្រការអប់រំនៅកម្ពុជា ព្រមទាំងគណៈប្រតិភូក្រុមហ៊ុន FORVAL ជប៉ុន ដើម្បីស្វែងយល់បន្ថែមនូវសក្តានុពលពាណិជ្ជកម្ម និងធុរកិច្ចរវាងប្រទេសទាំងពីរ។