ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ មន្ត្រីប្រេស៊ីលជឿថា ពួកគេអាចនឹងប្រទះឃើញដោយចៃដន្យនូវមនុស្សអាយុវែងជាងគេបំផុតនៅលើពិភពលោក បន្ទាប់ពីក្រុមគ្រូពេទ្យបានព្យាបាលស្ត្រីអាយុ ១២១ ឆ្នាំនៅផ្ទះរបស់គាត់។
ការរកឃើញដ៏គួរឱ្យភ្ញាក់ផ្អើលនេះត្រូវបានធ្វើឡើងនៅពេលដែលក្រុមគ្រូពេទ្យចល័តមួយត្រូវបានបញ្ជូនទៅកាន់លំនៅដ្ឋានរបស់លោកយាយ ម៉ារៀ ហ្គោម៉េស ដូស រ៉េអ៊ីស (Maria Gomes dos Reis) ក្នុងទីក្រុងបុមយ៉េស៊ូសដាឡាប៉ា (Bom Jesus da Lapa) ។
លោកយាយម៉ារៀ ហ្គោម៉េស ដូស រ៉េអ៊ីសកើតនៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ១៩០០ នៅក្នុងភូមិបេឡាវីស្តា (Bela Vista) នៃទីក្រុងបុមយ៉េស៊ូសដាឡាប៉ា នេះបើយោងតាមសំបុត្រកំណើតរបស់លោកយាយ។
ពិតជាមិនគួរឱ្យជឿ លោកយាយនៅតែរស់នៅក្នុងទីក្រុងតូចរបស់លោកយាយដដែល នេះបើយោងតាមសារព័ត៌មានប្រេស៊ីល G1។
កូនៗទាំងអស់របស់លោកយាយបានស្លាប់អស់ហើយ ហើយឥឡូវនេះលោកយាយរស់នៅជាមួយចៅស្រីឈ្មោះ សេលីយ៉ា ហ្គោម៉េស (Célia Gomes) ។
លោកស្រីហ្គោម៉េសបាននិយាយថា ជីដូនរបស់គាត់ពិតជាសកម្មណាស់រហូតដល់ប្រាំបីឆ្នាំមុននេះ នៅពេលដែលគាត់រៀបចំអាហារ បោកគក់ និងចូលរួមពិធីធំដុំនានា។ លោកស្រីនិយាយថា ជីវិតរបស់គាត់ឥឡូវជាប់រវល់មើលថែជីដូន៕
លោកយាយម៉ារៀ ហ្គោម៉េស ដូស រ៉េអ៊ីសកើតនៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ១៩០០