ដោយៈ ភ្នំសន្ទុក/កំពង់ធំ: លោក ងួន រតនៈ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំអញ្ជើញជួបសំណេះសំណាលជាមួយភ្នាក់ងារគណបក្សប្រជាជនកម្ពុជា ចំនួន ១៨១នាក់ មកពីតាមបណ្ដាសង្កាត់ទាំង៨ ក្នុងក្រុងស្ទឹងសែន នារសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២។
នៅក្នុងឱកាសនោះដែរលោក ងួន រតនៈ បានជំរុញដល់សមាជិកសមាជិកានៃគណបក្ស សូមខិតខំចុះតាមខ្នងផ្ទះ ដើម្បីធ្វើការឃោសនាអំពីគោលនយោបាយ និងសមិទ្ធផលនានារបស់គណបក្ស ព្រមទាំងកៀងគរមិត្តភក្តិក៏ដូចជាសាច់ញាតិ ក្រុមគ្រួសារ គាំទ្រគណបក្សប្រជាជន ធ្វើយ៉ាងណា ឱ្យសមាជិកម្នាក់ក្លាយជាសន្លឹកឆ្នោតមួយសន្លឹកពិតប្រាកដ ហើយទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។
លោក ក៏បានអំពាវនាវដល់ក្រុមការងារទាំងអស់សូមបង្កើនកត្តាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឱ្យស្អិតរមួតជាធ្លុងមួយដើម្បីធ្វើយ៉ាងណានាំសមាជិកគណបក្សទៅបោះឆ្នោតឲ្យបានច្រើនគ្រប់ៗគ្នា ហើយការបោះឆ្នោតគ្មានអំពើហិង្សា ការបោះឆ្នោតដោយរលូនប្រកបដោយយុត្តិធម៌ ត្រឹមត្រូវ ដោយមានការវាយតម្លៃទទួលស្គាល់ពីមជ្ឈដ្ឋានជាតិនិងអន្តរជាតិ៕