បញ្ជូន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​២​នាក់ និង​ម៉ា​ទឹកកក​១០​ថង់ ទៅ​ស្នងការ​ខេត្ត​

1579
ចែករម្លែក

បាត់ដំបងៈ អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល កាលពី​រសៀល​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៧ បាន​បញ្ជូន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​២​នាក់ និង​ម៉ា​ទឹកកក​១០​ថង់ ទៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត ក្រោយពេល​ចាប់ខ្លួនបាន​កាលពី​ម៉ោងជាង​៦​ល្ងាច​ថ្ងៃទី​២០ ខែកក្កដា នៅ​ចំណុច​ភូមិ​តា​សី ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល​។​

​លោក ហៀ​ង ប៊ុន​ថា អធិការនគរបាលរ​ង​ស្រុក​ថ្មគោល បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​២​នាក់​មានឈ្មោះ ធឿន ប៊ុន​ធី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​អង់​ជើង ឃុំ​តា​ម៉ឺន ស្រុ​ថ្មគោល និង​ឈ្មោះ ខុម ឆៃ​យ៉ា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​គោក​ត្រប់ ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល និង​ដកហូត​បាន​សម្ភារៈ​តាង​រួមមាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​)​ចំនួន​១០​កូន​ថង់​តូច ថង់​សំរាប់​ច្រកថ្នាំ​ចំនួន​៥, ដែកកេះ​៣-​កញ្ចប់​បារី​សំរាប់​ដាក់​ថ្នាំជក់​១​ទុយោ​សំរាប់​ច្រកថ្នាំ​ចំនួន​១-​ម៉ូតូ​ហុងដា​សេរី​២០១៤​មួយគ្រឿង​។​

​ករណីនេះ​ជំនាញ​បាន​កសាង​សំណុំ និង​ជនសង្ស័យ ព្រមទាំង​វត្ថុតាង​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ ដោយ​៖ គ្រញូង​

ទីតាំងផ្សាយពាណិជ្ជកម្ម