ភ្នំពេញ៖ធនាគារ អ៊ូរី សូមអបអរសាទរដល់អ្នកឈ្នះរង្វាន់ទាំង ៣១៨ រូបក្នុងកម្មវិធីចាប់រង្វាន់របស់ ធនាគារ អ៊ូរី ដែលបានស្វែងរកឃើញពីការចាប់រង្វាន់ក្នុងកម្មវិធី “Woori Talks, We Talk” កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នៅលើគេហទំព័រហ្វេសប៊ុករបស់ ធនាគារ អ៊ូរី (ខេមបូឌា) ដែលប្រារព្ធឡើងដើម្បីអបអរការវិវត្តន៍ខ្លួនជាផ្លូវការជាធនាគារពាណិជ្ជ។

រង្វាន់ទាំងអស់រួមមាន រថយន្តSsangYong Tivoli ឆ្នាំ2022 ម៉ូតូស៊រីថ្មី ទូរសព្ទ IPhone 13 ទូរទស្សន៍ Smart TV ប័ណ្ណចាក់សាំង កាតទូរស័ព្ទ Smart សម្រាប់ប្រើប្រាស់រយៈពេលមួយឆ្នាំ និងរង្វាន់ជាសាច់ប្រាក់ សរុបចំនួន ៣១៨ រង្វាន់គិតជាទឹកប្រាក់ស្មើនឹងជាង ៧  ម៉ឺនដុល្លារអាមេរិក។

ក្នុងថ្ងៃនេះផ្ទាល់ ធនាគារ អ៊ូរី មានសេចក្តីសោមន្សរីករាយជាទីបំផុតដែលបានប្រគល់រង្វាន់ទៅកាន់ម្ចាស់រង្វាន់ធំ និងបានប្រារព្ធកម្មវិធីប្រគល់រង្វាន់នេះដើម្បីអបអរសារទរជូនម្ចាស់រង្វាន់ទាំងអស់គ្នាផងដែរ ជាពិសេសក៏ជាឱកាសសម្រាប់ថ្នាក់ដឹកនាំធនាគារ អ៊ូរី បានជួបសំណេះសំណាលដោយផ្ទាល់ជាមួយនឹងម្ចាស់រង្វាន់ និងអតិថិជនដទៃទៀត។

“កម្មវិធីចាប់រង្វាន់នេះគឺជាការ រំលឹកដល់ការវិវត្តន៍ខ្លួនជាផ្លូវការជាធនាគារពាណិជ្ជក្រោមឈ្មោះថា ធនាគារ អ៊ូរី  កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ នឹងជាថ្ងៃដែលយើងបង្ហាញអំពីការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អតិថិជន និងសាធារណជនជាច្រើនដែលបានប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុរបស់ធនាគារ អ៊ូរី ក្នុងរយៈពេល ៣0 ឆ្នាំកន្លងមកនេះ។ ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះអតិថិជនរបស់យើងចំពោះការគាំទ្រ និងការជឿជាក់ឥតងាករេរបស់លោកអ្នក។  សូមចូលរួមអបអរសាទរចំពោះអ្នកឈ្នះរង្វាន់ ទាំងអស់ពីកម្មវិធីចាប់រង្វាន់របស់ ធនាគារ អ៊ូរី ។ ធនាគារ អ៊ូរីនឹងបន្តផ្តល់សេវាកម្ម និងផលិតផលកាន់តែប្រសើរដល់អតិថិជន” ប្រសាសន៍របស់លោក គីម ហុង ជូ អគ្គនាយកប្រតិបត្តិនៃ ធនាគារ អ៊ូរី។

ធនាគារ អ៊ូរី នឹងបន្តការផ្តល់ជូនពិសេសៗជាច្រើនទៀត សម្រាប់អតិថិជន និងសាធារណជន ជាពិសេសធនាគារ អ៊ូរី នឹងបន្តការបំរើសេវាហិរញ្ញវត្ថុដោយសម្បូរបែប រហ័ស ងាយស្រួល និងទំនុកចិត្តជូនដល់លោកអ្នក។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ 023 963 333 / 081 331 333 ឬលោកអ្នកចូលទៅកាន់គេហទំព័រហ្វេសប៊ុកផ្លូវការ ធនាគារ អ៊ូរី www.facebook.com/wooribankkh ឬគេហទំព័ររបស់ធនាគារ អ៊ូរី www.wooribank.com.kh នឹងបន្តការផ្តល់ជូនពិសេសៗជាច្រើនទៀត សម្រាប់អតិថិជន និងសាធារណជន ជាពិសេសធនាគារ អ៊ូរី នឹងបន្តការបំរើសេវាហិរញ្ញវត្ថុដោយសម្បូរបែប រហ័ស ងាយស្រួល និងទំនុកចិត្តជូនដល់លោកអ្នក។

អំពីធនាគារ អ៊ូរីធនាគារ អ៊ូរី គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលមានប្រតិបត្តិការតាមរយៈបណ្តាញសាខាចំនួន ១៣៨ នៅទូទាំងប្រទេស ជាមួយនឹងបុគ្គលិកដែលមានបទពិសោធន៍ជាង ៤,000 នាក់។ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ធនាគារ អ៊ូរី សម្រេចបានទ្រព្យសកម្មសរុបចំនួន ១.២ ពាន់លានដុល្លារអាមេរិក ផលប័ត្រឥណទានចំនួន ១ ពាន់លានដុល្លារអាមេរិក សមតុល្យប្រាក់បញ្ញើ-សន្សំចំនួន ២៧៣ លានដុល្លារ និងអតិថិជនជាង ៣៥៣,000 នាក់៕