ដោយៈ ឫទ្ធិស័ក្តិ/ភ្នំពេញៈ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឬទ័យប្រោសព្រះរាជទាន ព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសុរិយា និងព្រះអង្គម្ចាស់ នរោត្តម ពង្សមុនីឬទ្ធ ជាទីប្រឹក្សាអមព្រះរាជលេខាធិ ការដ្ឋានព្រះមហាក្សត្រ មានឋានៈស្មើ អនុរដ្ឋលេខាធិការ។ នេះ បើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ដែលរស្មីកម្ពុជាទើបតែទទួលបាននៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២។

សូមជម្រាបថា ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសុរិយា និងព្រះអង្គម្ចាស់ នរោត្តម ពង្សមុនីឬទ្ធ ព្រះអង្គទាំងទ្វេជាព្រះបុត្រី-បុត្រា នៃសម្តេចព្រះមហិស្សរា នរោត្តម ចក្រព័ង្ស់ ឧត្តមប្រឹក្សាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕srn