វើ​ល​ខាប់ ៖ កីឡាករ​អ៊ីរ៉ង់​ត្រូវ​ទិញ​ស្បែកជើង Nike ដោយ​ខ្លួនឯង ឬ ខ្ចី​គេ​ពាក់ ព្រោះ​អាមេរិក​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​

1220
ចែករម្លែក
  • 637
    Shares

​អ៊ីរ៉ង់​បានចាប់ផ្តើម​ប្រកួត​ប៉ះ​ម៉ា​រ៉ុ​ក​នៅក្នុង​វើ​ល​ខាប់ បន្ទាប់ពី​លេច​ឮថា​កីឡាករ​របស់​ពួកគេ​ដែល​ពាក់​ស្បែកជើង Nike ត្រូវតែ​ទិញ​ស្បែកជើង​នោះ​ដោយ​ខ្លួនឯង ឬ​ខ្ចី​គេ​ពាក់ បន្ទាប់ពី​ការដាក់ទណ្ឌកម្ម​របស់​អាមេរិក​មកលើ​អ៊ីរ៉ង់ នៅពេលដែល​លោក​ដូ​ណា​ល់ ត្រាំ បាន​លុបចោល​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​។​

​ក្រុមហ៊ុន​ផលិត​ស្បែកជើង​កីឡា Nike បាន​ដកចេញ​រាល់​ការផ្គត់ផ្គង់​ស្បែកជើង​របស់​ពួកគេ​សម្រាប់​ក្រុម​ជម្រើសជាតិ​អ៊ីរ៉ង់ ដោយសារតែ​ការដាក់ទណ្ឌកម្ម​ថ្មីៗ​ដោយ​សហរដ្ឋអាមេរិក បន្ទាប់ពី​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ដែល​បណ្តាលឱ្យ​កីឡាករ​អ៊ីរ៉ង់​ដែល​ទម្លាប់​ជាមួយ​ស្បែកជើង​របស់ខ្លួន ជួប​បញ្ហា​ធំ​។​

​កាលពី​ខែឧសភា​លោក​ប្រធានាធិបតី​ត្រាំ​បានប្រកាសថា​អាមេរិក​នឹង​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ រវាង​អ៊ីរ៉ង់​និង​មហាអំណាច​ពិភពលោក ហើយ​បាន​ប្តេជ្ញា​ថា​នឹងដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ឡើងវិញ​ដែល​ត្រូវបាន​លុបចោល​កាលពី​ឆ្នាំ ២០១៥ នៅពេល​កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​ចុះហត្ថលេខា​៕ ដោយ៖ កញ្ញាដាលីស

កីឡាករ​អ៊ីរ៉ង់ ត្រូវ​ខ្ចី​ស្បែកជើង Nike ឬ​ទិញ​ដោយ​ខ្លួនឯង បន្ទាប់ពី​ក្រុមហ៊ុន Nike ផ្តាច់ការ​ផ្គត់ផ្គង់​ស្បែកជើង ដោយសារ​អាមេរិក​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​អ៊ីរ៉ង់