ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
ឆ្ពង់
នាមសព្ទ
ឈ្មោះត្រីស្រកាមួយប្រភេទ ។
ឆ្ពុង
កិរិយាសព្ទ
ហប់ថ្នាំរំងាប់រោគដោយយកចំហាយផ្សែង ។
ឆ្មើង
គុណសព្ទ
ដែលកាន់ខ្លួន, រពើតរពើង
មនុស្សឆ្មើង ។
ឆ្មើងកន្ទ្រើង ឆ្មើងហួសបែបភាព ។ ឆ្មើងកំអួក ឆ្មើងធ្វើពើម្ដងៗ ។ ឆ្មើងឆ្មៃ ឆ្មើងលេងឫក លេងខ្លួន ។
ឆ្មៀង
កិរិយាសព្ទ
បែរមើលចំហៀង
ឆ្មៀងមើល, ឆ្មៀងភ្នែកមើល ។
ឆ្លង
កិរិយាសព្ទ
ទៅពីត្រើយម្ខាងទៅត្រើយម្ខាង, កាត់រំលង : ឆ្លងស្ទឹង, ឆ្លងទន្លេ, ឆ្លងផ្លូវ, ឆ្លងខេត្ត ។
គុណសព្ទ
ដែលរាលដាលជាប់កើតតទៅទៀត
រោគឆ្លង, ជម្ងឺឆ្លង ។
ឆ្លងទន្លេ កិ. សម្រាលកូន ( ព. ប្រ. ) ។ ធ្វើបុណ្យសម្រេចបញ្ចប់ ឲ្យចម្រើនកុសលថែមឡើងទៀត
ឆ្លងបុណ្យ , ឆ្លងវិហារ, ឆ្លងសាលា, ឆ្លងកុដិ, ឆ្លងថ្នល់, ឆ្លងស្ពាន ។