ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
ឆ្លងព្រះបាទ
នាមសព្ទ
( រ. ស. ) ស្បែកជើង, ទ្រនាប់ជើង
ស្ដេចទ្រង់ឆ្លងព្រះបាទ ។
ឆ្លាំង
នាមសព្ទ
ឈ្មោះត្រីរំអិលមួយប្រភេទ សន្ដានទ្រនេលតែតូចជាងត្រីទ្រនេល ។
ឆ្លូង
នាមសព្ទ
ឈ្មោះស្រុកមួយក្នុងប្រទេសកម្ពុជា ឡើងខែត្រក្រចេះ
ស្រុកឆ្លូង ។
ឆ្លោង
នាមសព្ទ
ឈ្មោះអំពើធ្វើឲ្យមនុស្សឈឺ ដោយឧបកិច្ចនឹងស្នាមដានដែលជាន់ដែលពាល់
ត្រូវឆ្លោងគេ ។
ឆ្វង់
គុណសព្ទ
ដែលថ្លាឆ្លុះដូចកញ្ចក់
ទឹកថ្លាឆ្វង់ ។
និយាយថា វ៉ង់ ឬ ហ្វង់, ឈ្វេងក៏មាន ( ម. ព. ទាំងនេះផង ) ។