​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ទំ​

កិរិយាសព្ទ​

​ឋិត​លើ​ទ្រនំ : ក្អែក​ទំ​លើ​មែក​អម្ពិល​, ព្រាប​ទំ​រហង់​លើដំបូល​សាលា ។ ដែល​ចាប់ឈឺ​មិន​ស្រាកស្រាន្ត : រោគ​ទំ​, ជំងឺ​ទំ ។ ព​. ប្រ​. នៅ​ជាមួយនឹង​ប្រពន្ធ​ដែល​ស្ដុកស្ដម្ភ​, ដែលមាន​អានុភាព​ខ្លាំង​ជាង​ខ្លួន : ខ្ញុំ​ទំ​មិន​ជាប់​ទេ (​ព​. សា​. ; មិនសូវ​ប្រើ )​។​

គុណសព្ទ​

​ដែល​ងំ​នៅ​មិន​ស្រាក : ទុក្ខ​ទំ គឺ​ទុក្ខ​ដែល​នៅ​ទំ​ជានិច្ច ។ ព​. ប្រ​. អង្គុយ​, ចូលកាន់​ទី​អង្គុយ : ប្រើ​ទំ​លែង​ខ្ពស់ គឺ​កុំអាល​ប្រញាប់​អង្គុយ​លើ​ទី​ខ្ពស់​មុនគេ​អញ្ជើញ ។ កុំ​ទុកចិត្ត​បរទេស កុំ​ទុកចិត្ត​អភិនេស្ក្រម៍ កុំ​ទុកចិត្ត​អភិប្រាយ ប្រើ​ទំ​លែង​ខ្ពស់ រំពឹង​ឲ្យ​ឆ្ងាយ ស្ដាប់​ពាក្យ​បរិយាយ​បណ្ដាំ​មេជី​។​…(​សាស្ត្រា​ច្បាប់ រាជនេតិ ជា​ព្រះ​និពន្ធ​នៃ​ព្រះរាជ​សម្ភារ ) ។​

​ទ្រយឹង​

​នាមសព្ទ​

​ឈ្មោះ​ឈើ​មួយ​ប្រភេទ ពួក​ឈើខ្មៅ​ផ្លែ​ទុំ មាន​ក្លិនក្រអូប​ឆ្ងាញ់ ប្រើ​ជា​ចំណី​បាន ។​

​និក្កង្ខា​

(​និក​-​ក័​ង​ខា​)

​នាមសព្ទ​

( បា​. ) ការ​គ្មាន​សេចក្តី​សង្ស័យ​, ការ​អស់​សេចក្តី​ងឿងឆ្ងល់​
​និក្កង្ខា​រមែង​មិនមាន​នៅក្នុង​សន្ដាន​បុថុជ្ជន ។​

​និរាស​

​គុណសព្ទ​

( សំ​. បា​. ) ដំណើរ​អស់​បំណង​, អស់សង្ឃឹម​; ដែល​អស់​បំណង ។​

​នាមសព្ទ​

( សំ​. បា​. ) ដំណើរ​អស់​បំណង​, អស់សង្ឃឹម​; ដែល​អស់​បំណង ។​

កិរិយាសព្ទ​

​ប្រាស​, ឃ្លាតឆ្ងាយ ។​

​នឿយ​

​កិរិយាសព្ទ​

​ព្រួយ​ការ​ឬ​ចិត្ត​ដោយ​ធ្វើការ​ធ្ងន់​, ឬ​ដោយ​ធ្វើការ​ឥត​ស្រាក​, ដោយ​ដើរ​ផ្លូវ​ឆ្ងាយ ។ នឿយហត់ នឿយ​ផង​ហត់​ផង គឺ​នឿយ​ខ្លាំង​មាន​ហត់​ផង​ម្តងៗ ។​