ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
នុះ
សព្វនាម
ពាក្យសម្រាប់និយាយចង្អុលប្រាប់នូវអ្វីៗ ឬមនុស្សសត្វដែលនៅក្រៅហត្ថបាស មើលទៅឃើញ ប៉ុន្តែមិនឆ្ងាយពេកទេ
សុំអ្នកមេត្តាឲ្យក្រដាសជិតដៃអ្នកនុះមកខ្ញុំ; បន្ទាត់អ្នកណានុះ ? ( គួរប្រើកុំច្រឡំពាក្យ នុះ និង នុ៎ះ ) ។
នុ៎ះ
សព្វនាម
ហ្នឹង; ពាក្យសម្រាប់និយាយចង្អុលនាមសព្ទដែលនៅឃ្លាតឆ្ងាយច្រើនពីខ្លួនតែមើលទៅឃើញ, ជាពាក្យមានសូរសំឡេងខ្ពស់ស្រួចជាងពាក្យថា នុះ និង នោះ, ដូចពាក្យថា អ្នកណានុ៎ះ? ; អ្នកណាដើរនុ៎ះ ? ; នុ៎ះន៏! ; នុ៎ះហើយ; នុ៎ះឯង; នេះផ្ទះរបស់ខ្ញុំ, នុ៎ះផ្ទះរបស់ប្អូនប្រុសខ្ញុំ, ឯណោះផ្ទះបងស្រីខ្ញុំ ។
នោះ
(នុះ)
វិសេសនសព្វនាម
ពាក្យសម្រាប់បង្ហាញ, សម្រាប់ចង្អុលអ្វីៗ ដែលនៅឆ្ងាយ តែប្រាកដ; ជាពាក្យមានសូរសំឡេងស្មើនឹង នុះ ប៉ុន្តែទាបជាង នុ៎ះ, ដូចជា សំបុត្រនោះ, សេចក្តីនោះ, ផ្ទះនោះ, អ្នកនោះ ជាដើម ។
បណ្ដោះអាសន្ន
(—សន់)
កិរិយាវិសេសន៍
( បា. អាសន្ន “ជិត” ) ដែលមានក្នុងពេលមិនឆ្ងាយឬមិនយូរប៉ុន្មាន គឺគ្រាន់តែឲ្យមានបណ្ដើរសិន បន្ទាន់ការប្រញាប់
របស់បណ្ដោះអាសន្ន, ប្រើការបណ្ដោះអាសន្ន ( ម. ព. អាសន្ន ផង ) ។
គុណសព្ទ
( បា. អាសន្ន “ជិត” ) ដែលមានក្នុងពេលមិនឆ្ងាយឬមិនយូរប៉ុន្មាន គឺគ្រាន់តែឲ្យមានបណ្ដើរសិន បន្ទាន់ការប្រញាប់
របស់បណ្ដោះអាសន្ន, ប្រើការបណ្ដោះអាសន្ន ( ម. ព. អាសន្ន ផង ) ។
បន្លាយ
(បន់-ល៉ាយ)
កិរិយាសព្ទ
បណ្ដោយឲ្យវែង
បន្លាយខ្សែ, បន្លាយពេល, បន្លាយពាក្យ ។
នាមសព្ទ
ឈ្មោះខ្សែសម្រាប់ចងតឲ្យវែងឲ្យឆ្ងាយ
ខ្សែបន្លាយ ។