​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ អតីត​មេ​សន្តិសុខ​ម្នាក់​ដែល​បាន​ដឹកនាំ​បញ្ជា​ការបង្ក្រាប​ចលនា​ប្រជាធិបតេយ្យ​ហុងកុង ត្រូវបាន​តែងតាំង​ជា​មេដឹកនាំ​បន្ទាប់​សំរាប់​មជ្ឈមណ្ឌល​ធុរកិច្ច​ចិន​នេះ​កាលពី​​ថ្ងៃអាទិត្យ ។​

​លោក​ច​ន លី​(John Lee)​វ័យ​៦៤​ឆ្នាំ ជា​បេក្ខជន​តែ​ម្នាក់​គត់​ក្នុង​ការប្រកួតប្រជែង​យក​តំណែង​នាយក​ប្រតិបត្តិ​ហុងកុង​ដើម្បី​ជំនួស​លោកស្រី ការី ឡាំ​(Carrie Lam)​។​

​ការដំឡើង​ឋានៈ​លោក​លី ដែល​ស្ថិត​ក្រោម​ទណ្ឌកម្ម​របស់​អាម៉េរិក ជា​ការដាក់​មន្ត្រី​សន្តិសុខ​ម្នាក់​នៅក្នុង​តំណែង​កំពូល​នេះ​ជា​លើក​ដំបូង​ក្រោយ​ហុងកុង​ធ្លាក់​ក្នុង​ភាព​ច​លាច​អស់​រាប់​ឆ្នាំ​។​

​សូមបញ្ជាក់​ថា មេដឹកនាំ​ហុងកុង​ត្រូវបាន​ជ្រើសតាំង​ដោយ​គណៈកម្មាធិការ​បោះឆ្នោត​មួយ​ដែល​បច្ចុប្បន្ន​មាន​សមាជិក​១.៤៦១​នាក់ ស្មើនឹង​០,០២​ភាគរយ​នៃ​ប្រជាជន​ក្រុង​នេះ​ទាំងមូល​។​ក្រោយ​ការបោះ​​ឆ្នោត​សម្ងាត់​រយៈពេល​ខ្លី​មួយ​កាលពី​ថ្ងៃអាទិត្យ សមាជិក​៩៩​ភាគរយ​នៃ​គណៈកម្មាធិការ​នេះ​បាន​បោះឆ្នោត​ជ្រើសតាំង​លោក​លី នៅពេល​ប្រាំបី​សម្លេង​ទៀត​បោះឆ្នោត​ប្រឆាំង​។​

​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ក្នុងពេល​ជាមួយគ្នា​បាន​អបអរ​លទ្ធផល​គាំទ្រ​លោក​លី​ស្ទើរ​ឯកច្ឆន្ទ​នេះ ដោយ​ថា​វា​បង្ហាញ​ថា​«​សង្គម​ហុងកុង​មាន​ការទទួលស្គាល់​និង​ព្រម​ទទួលយក​លោក​លី​ក្នុង​កំរិត​ខ្ពស់​»​។​

​ការិយាល័យ​កិច្ចការ​ហុងកុង​និង​ម៉ា​កាវ​របស់​ចិន បាន​និយាយថា «​នេះ​ជា​ការបង្ហាញ​អំពី​ស្មារតី​ប្រជាធិបតេយ្យ​ពិតៗ​»​។​

​លោក​លី​បាន​និយាយថា លោក​មាន​ផែនការ​ស្ថាបនា​ហុងកុង​មួយ​ដែល​«​ពោរពេញ​ដោយ​ក្តីសង្ឃឹម ឳ​កាស​និង​សុខដុមរមនា​» ក្រោយ​អាជ្ញាធរ​បាន​ស្តារ​សណ្តាប់ធ្នាប់​ចេញពី​ភាពវឹកវរ​កាលពី​ប៉ុន្មាន​ឆ្នាំមុន​៕

​លោក​លី​នឹង​ចូលកាន់​តំណែង​នៅ​ថ្ងៃ​១​កក្កដា ចំ​ខួប​ទី​២៥​នៃ​ការប្រគល់​ក្រុង​ហុងកុង​ពី​អង់គ្លេស​ទៅអោយ​ចិន​គ្រប់គ្រង​

​មេដឹកនាំ​ង​ហុងកុង​ការី ឡាំ ជិត​ចេញពី​តំណែង​ជាមួយនឹង​កំរិត​គាំទ្រ​របស់​ប្រជាជន​ទាប​បំផុត​