​ប្រែ​សម្រួលៈ​បំណង​(ST)៖ មនុស្ស​ដល់​ទៅ​៦០​នាក់​អាច​ស្លាប់​នៅ​ក្នុង​ការទម្លាក់​គ្រាប់បែក​របស់​រុស្ស៊ី​លើ​ភូមិ​មួយ​នៅ​តំបន់​លូ​ហាន់​ស​ខ៍​(Luhansk)​ភាគ​ខាងកើត​អ៊ុ​យក្រែន នេះ​បើ​តាម​ការបញ្ជាក់​ពី​​អភិបាល​តំបន់​នេះ​កាលពី​ថ្ងៃអាទិត្យ​ទី​៨​ឧសភា​។​

​លោក​អភិបាល​តំបន់​លោក សឺ​ហ៊ី​យ ហ្កាយ​ដាយ​(Serhiy Gaidai)​បាន​និយាយថា កងកម្លាំង​រុស្ស៊ី​បាន​ទម្លាក់​គ្រាប់បែក​កាលពី​រសៀល​លើ​សាលារៀន​មួយ​កន្លែង​ដែល​មនុស្ស​ប្រមាណ​៩០​នាក់​កំពុង​​ជ្រកកោណ​នៅ​ទីនោះ ជាហេតុ​នាំ​អោយ​មាន​អគ្គិភ័យ​មួយ​លេប​ត្របាក់​អាគារ​សាលា​នោះ​អស់​ពេល​ជិត​បួន​ម៉ោង​។​សាកសព​មនុស្ស​ពីរ​នាក់​ត្រូវបាន​រកឃើញ និង​ប្រមាណ​៦០​នាក់​ទំនងជា​នៅជាប់​ក្រោម​គំ​​នរ​អាគារ​»​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័​រមិន​អាច​បញ្ជាក់​ថា​ព័ត៌មាន​នេះ​ពិត​ឬ​មិន​ពិត​ទេ ដោយ​កន្លងមក​អ៊ុយ​ក្រែ​ន​និង​លោកខាងលិ​ចតែង​ចោទប្រកាន់​កងកម្លាំង​រុស្ស៊ី​ថា​វាយប្រហារ​លើ​ជន​ស៊ីវិល​និង​បាន​ប្រព្រឹត្ត​​ឧក្រិដ្ឋកម្ម​សង្គ្រាម តែ​ក៏​ត្រូវ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​ច្រាន​ចោល​ជារឿយៗ​ផងដែរ​។​

​សូមបញ្ជាក់​ថា សង្គ្រាម​ចំណាស់​ដប់​សប្តាហ៍​លើ​អ៊ុយ​ក្រែន​បាន​សម្លាប់​មនុស្ស​រាប់​ពាន់​នាក់ បំផ្លាញ​ទីក្រុង​ជាច្រើន​និង​បង្ខំ​អោយ​ជនជាតិ​អ៊ុយ​ក្រែន​ប្រមាណ​៥​លាន​នាក់​ភៀសខ្លួន​ទៅ​ក្រៅប្រទេស​៕

​បុគ្គលិក​ជួយសង្គ្រោះ​ឈរ​នៅក្បែរ​គំនរ​បាក់បែក​នៃ​អាគារ​សាលារៀន​នៅក្នុង​ភូមិ ប៊ី​ឡូហូ​រី​វកា កាលពី​ថ្ងៃ​៧​ឧសភា ២០២២