ឆ្នាំជូត​

 

​រាសី​ស្រុតចុះ​។​ដោយសារ​ដួង​រាសី​ធ្លាក់​ស្រុតចុះ ហេតុនេះ​បើ​មាន​បញ្ហា​អ្វី​កើតឡើង​ចូរ​ចេះ​ត្រៀម​ទប់ទល់​ឱ្យបាន​ល្អ​ទើប​គ្មាន​បញ្ហា​អាក្រក់​ធ្ងន់​ធ្ងន់​ណាមួយ​កើតឡើង​។​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​នាំឱ្យ​ទទួលរង​ការប៉ះទង្គិច និង​គាប់សង្កត់​ផ្លូវចិត្ត​ច្រើន​បន្តិច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​មានចិត្ត​ត្រជាក់ ហើយ​មិន​ត្រូវយក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ឡើយ​ព្រោះ​មានតែ​ផ្តល់​ផល​អាក្រក់​ជាង​ល្អ​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​ឃើញ​ថ្មី​ចង់​ចោល​ចាស់​ប្រយ័ត្ន​កម្ម​ពៀរ​វា​ឆ្លង​ម្តងម្នាក់​ហើយ​ត្រូវ​មក​ដេក​ឈឺចាប់​នៅពេល​ក្រោយ​វិញ​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​បើ​ចង់​ពឹងពាក់​អ្នកដទៃ​ឱ្យជួយ​ក្នុង​រឿង​អ្វីមួយ​តែង​ហុច​ជា​ផល​ល្អៗ​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។​ថ្ងៃនេះ​ធ្វើ​អ្វី​ងាយ​ឆាប់​ចប់ និង ទទួលលទ្ធផល​លឿន​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ចូរ​លោកអ្នក​គប្បី​បង្កើន​ការទំនាក់ទំនង​ជាមួយ​អ្នកដទៃ​ឱ្យបាន​ច្រើន​ព្រោះ​អាច​ទទួលផល​ប្រយោជន៍​មកវិញ​យ៉ាងច្រើន​ជាក់​ជាពុំខាន​។​
រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ត្រូវ​ចេះ​យកចិត្តទុកដាក់​ថែទាំ​ចំណង​ស្នេហ៍​ទើប​មិន​កើតរឿង​បែកបាក់​នៅ​គ្រា​ខាងមុខ​៕

​ឆ្នាំខាល​

 

​រាសី​ល្អជា​មធ្យម​។​លោកអ្នក​ទទួលផល​ប៉ះពាល់​ផ្លូវចិត្ត​ច្រើន និង​រួមទាំង​សុខភាព សេចក្តីស្នេហា ក្រុមគ្រួសារ​ក៏​កើតមាន​ការ​រកាំ​ចិត្តច្រើន​ដែរ​។​ការប្រកប​ការងារ​ថ្ងៃនេះ​វិញ​ផល​ល្អ និង​អាក្រក់​នៅ​លាយឡំ​គ្នា ម្ល៉ោះហើយ​ចូរ​ប្រយ័ត្នប្រយែង​បញ្ហា​ការធ្វើដំណើរ​ទាំង​ផ្លូវ​ឆ្ងាយ និង​ផ្លូវ​ជិត​បន្តិច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​បញ្ហា​មិនល្អ និង​ផល​ប៉ះទង្គិច​ច្រើន​យាយី ដូចនេះ​ទោះ​ធ្វើ​អ្វី​ត្រូវ​មានចិត្ត​អត់ធ្មត់​ហើយ​ធ្វើ​មិនដឹងមិនឮ​ខ្លះ​ទើប​ប្រសើរ​ហោង​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង និង​ប្រទាំង​ប្រទើស​ចំពោះ​គ្នាច្រើន​៕

 

​ឆ្នាំថោះ​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ងាយ​កើត​នូវ​រឿង​រាវ​តប់​ប្រ​ម៉​ល់​និង​បញ្ហា​ការរស់នៅ​ក៏​ជួប​រឿង​រាវ​ច្រើន​ដែរ​។​សម្រាប់​ពេលវេលា​មិនល្អ​ក្នុងការ​សម្រេចចិត្ត​អ្វីមួយ​ក្នុងថ្ងៃនេះ​គឺ​ម៉ោង ៥,០០-៦, ,៥៩​ល្ងាច និង​សម្រាប់​ពេលវេលា​ល្អ​ក្នុងថ្ងៃនេះ​វិញ​គឺ​ម៉ោង ១,០០- ២,៥៩​វិនាទី​រសៀល ដោយឡែក​នៅថ្ងៃនេះ​វិញ​ការប្រកប​ការងារ​លោក​អ្នក​មិនត្រូវ​ស្រ​វ៉ា​ការងារ​ធំដុំ​ពេក​ឡើយ​ពីព្រោះថា​ផល​តែង​ឆ្លើយតប​មិន​ដូច​គាប់​បំណង​នោះ​ប៉ុន្មាន​ឡើយ​។​ចំណែក​ការប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​នោះ​ឃើញថា​ពិបាក​ពិតមែនតែ​លោកអ្នក​ក៏​ជួប​ភាព​សុខដុម​មិនមាន​អ្វី​ចូលមក​បៀតបៀន​យាយី​នាំ​ពិបាក​ទប់ទល់​នោះដែរ​។
​បញ្ហា​គូ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ប្រឆាំង និង​ចង់​ចាញ់ឈ្នះ​គ្នា​ជា​ញឹកញាប់​៕

 

​ឆ្នាំរោង​

 

​រាសី​ខ្ពស់ត្រដែត​។​លោកអ្នក​អាច​ទទួលដំណឹង​ល្អ និង​បញ្ហា​ប្រាក់កាស​ឬ​សូម្បីតែ​កិច្ចការងារ​ក៏​ចម្រើន​លូតលាស់​ឈានទៅ​មុខ​ដែរ​។​ក្រៅពីនេះ​ក៏​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​អ្វីមួយ​ផងដែរ​។​
​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា ល្អប្រសើរ ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចរចា បណ្តាក់ទុន ឬ​ចុះហត្ថលេខា​អ្វីមួយ​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បោះទុន​តូចធំ​មិន​ទាស់ខុស​អ្វី​ដែរ​តែ​យ៉ាងណា​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​មិនត្រូវ​អសា​បង់ប្រាក់​កាស​ដោយ​ប្រការ​ណាមួយ​។​
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ស្រុះស្រួល​និង​ផ្អែមល្ហែម​ល្អ​ប្រពៃ​៕

 

​ឆ្នាំម្សាញ់​

 

​រាសី​ខ្ពស់ត្រដែត​។​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​អ្វីមួយ​ឱ្យ​សប្បាយចិត្ត ហើយ​ធ្វើ​អ្វី​ក៏មាន​ភាព​ភ្លឺ​ថ្លា​ឈានទៅ​មុខ​ដែរ ។​នៅថ្ងៃនេះ​កិច្ចការងារ​តូចធំ បើ​អត់​ដំណើរការ​យូរ​មកហើយ អាច​ចាប់ផ្តើម​នាពេលនេះ​បាន​វិញ​ហើយ ពីព្រោះថា​ផល​តែង​ឆ្លើយតប​គ្រាន់​ជាទី​គាប់ចិត្ត​។​សម្រាប់​លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ពេលនេះ​មានការ​រីកលូតលាស់​គួរសម ហើយ​បើ​ចង់​ពង្រីក​មុខរបរ​ថ្មី​ឬ​មានការ​បណ្តាក់ទុន​រក​ស៊ីក្នុង​អ្វីមួយ​តែង​ផ្តល់​ផល​ល្អៗ​មក​ខ្លួន​វិញ​យ៉ាងដូច​សមប្រកប​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ជួប​ភាព​រកាំចិត្ត និង មិនសូវ​ទុកចិត្ត​ទុក​គ្នា​ប៉ុន្មាន​ទេ​គឺ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​ចូលលុកលុយ​ច្រើន​៕

 

​ឆ្នាំមមី​

 

​រាសី​ស្រុតចុះ​។​នៅពេលនេះ​បញ្ហា​សេចក្តីស្នេហា និង​សុខភាព​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប និង​មាន​បញ្ហា​រកាំ​ចិត្តច្រើន​។​ការប្រកប​ការងារ​អ្វីដែល​លោកអ្នក​ត្រូវ​យកចិត្តទុកដាក់​នោះ​គឺ​យក​ភាព​ត្រជាក់​ដាក់ខ្លួន បើ​ពុំនោះ​នឹង​កើតរឿង​ជម្លោះ​វិវាទ​ណាមួយ​ជាក់​ជាពុំខាន​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ហូរ​ចូល​មួយៗ​គ្រាន់​ជាទី​កក់ក្តៅ និង មាន​ភាព​សុខដុម​ប្រពៃ​។
​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ ហើយ​ងាយ​មាន​ជម្លោះ​វិវាទ ដូចនេះ​គួរ​កាត់បន្ថយ​ភាព​ប្រចែប្រច័ណ្ឌ​ឬ​រឹង​មានះ​ទើប​ប្រសើរ​៕

 

​ឆ្នាំមមែ​

 

​រាសី​ល្អជា​មធ្យម​។​ទាំង​ស្ត្រី​បុរស​លោកអ្នក​គប្បី​រក្សា​ភាព​នឹងធឹង ហើយ​ធ្វើ​អ្វី​ក៏ដោយ​មិនអាច​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​បានឡើយ​បើ​ពុំនោះ​បញ្ហា​ពិតជា​រត់​ចូល​កាន់តែ​ច្រើនឡើង​ជាក់​ជាពុំខាន​។​ការប្រកប​ការងារ លោកអ្នក​ត្រូវ​រែកពន់​ផល​លំបាក​ច្រើន ហើយ​ពិសេស​ធ្វើ​ច្រើន​ទទួលបាន​ផល​តិច​ទៀតផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​ទៅមុខ​យឺត​ណាស់ ហើយ​អ្នកខ្លះ​រក​គ្រាន់​ចិញ្ចឹម​ខ្លួនឯង​ក៏​សឹង​ថា​យ៉ាប់​ផង​។
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ ឬ ពោះម៉ាយ​មេម៉ាយ​ក្តី​ចូរ​ប្រយ័ត្ន​ការលេង​ម៉េះ​ម៉ោះ​ច្រើន​នាំ​កើត​ជម្លោះ​វិវាទ​កើត​តែ​បញ្ហា​ពាក់មុខយក្ស​ដាក់គ្នា​៕

 

​ឆ្នាំវក​

 

​រាសី​ល្អជា​មធ្យម​។​ក្នុងផ្ទះ​សម្បែង​ងាយ​កើតរឿង​រាវ​ចម្រូងចម្រាស​ណាស់​លោ​ក​អ្នក​គប្បី​ចេះ​ធ្វើ​ចិត្ត​អត់ធ្មត់​ទើប​គ្មាន​រឿង​រាវ​រកាំចិត្ត​កើតឡើង​។​ថ្ងៃនេះ​ការប្រកប​ការងារ​មានការ​ចម្រើន​លូតលាស់​យឺត ប៉ុន្តែ​បើ​ថយក្រោយ​នោះ​ឆាប់រហ័ស​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ពេលនេះ​មិនអាច​លោភលន់​បានទេ​ព្រោះ​លាភ​ហេង​មានការ​ខ្សត់ខ្សោយ​ប្រយ័ត្ន​បាន​បាត​ដៃទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​ប្រយ័ត្ន​មក​រែកពន់​ភាព​ទុក្ខសោក​នៅពេល​ក្រោយ​៕

 

​ឆ្នាំរកា​

 

​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ឬ​ទៅណា​មក​ណា​តែងមាន​ភ្លើង​សញ្ញា​ពណ៌​ខៀវ និង​ក្រុមមនុស្ស​អាណិត​ស្រឡាញ់​ផង​។​ក្រៅពីនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចរចា​ឬ​ទំនាក់ទំនង​ការងារ​ពីព្រោះថា​ផល​ល្អ​នោះ​មាន​ចំពោះមុខ​ច្រើន​។​ចំពោះ​លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ផ្តល់​ផល​ល្អ​បំផុត​សម្រាប់​ការដាក់ទុន​ក្នុង​រឿង​អ្វីមួយ​ឬ​បើ​ចង់​រើ​ទីកន្លែង​លក់ដូរ​ក៏​មានការ​ចម្រើន​លូតលាស់​គួរកត់សម្គាល់​ដែរ​។
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​លូតលាស់​និង​ជា​ពេលវេលា​ល្អ​សម្រាប់​ការរៀបចំ​ផ្សំផ្គុំ​គ្រួសារ​បំផុត​៕

 

​ឆ្នាំច​

 

​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ ឬ​ចង់​ពឹងពាក់​នរណាម្នាក់​ក៏​ទទួល​ផ្លែផ្កា​គ្រាន់​ពេញចិត្ត​។​ការប្រកប​ការងារ​ស​ព្វ​បែបយ៉ាង​បើទោះបី​កិច្ចការ​មមាញឹក​ពិតមែន​តែ​ក៏មាន​សំណាង​មកវិញ​ដែរ​គឺ​ធ្វើ​ច្រើន​តែង​ហុច​ផល​ច្រើន​ជានិច្ច​។​ក្នុងថ្ងៃនេះ​ដែរ​លាភ​សំណាង​ហាក់​ហូរ​ចូល​ខ្លះ ដូចនេះ​ជា​ឱកាសល្អ​ក្នុងការ​ពង្រីក​មុខ​ជំនួញ​ព្រោះ​ផ្លែផ្កា​ហុច​មកវិញ​ឃើញថា​អាចឆ្លើយតប​គួរ​ជាទី​ពេញចិត្ត​។​
​រីឯ​បញ្ហា​ប្រុស​ស្រី​លោកអ្នក​មិន​គប្បី​លង់លក់​តែ​ក្នុង​រឿង​សេចក្តីស្នេហា​ខុស​របៀប​ដែលនាំឱ្យ​ខូចអនាគត​ដោយ​ប្រការ​ណាមួយ​៕

 

​ឆ្នាំកុរ​

 

​រាសី​ល្អជា​មធ្យម​។​ទាំង​ស្ត្រី​បុរស​ដំណើរ​ជីវិត​របស់​លោកអ្នក​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប និង មាន​បញ្ហា​ច្រើន​ចូល​យាយី​នាំ​ជួប​ស្ថានភាព​លំបាក​។​សម្រាប់​ថ្ងៃនេះ​ដែរ​បញ្ហា​ការងារ បញ្ហា​ផ្ទាល់ខ្លួន គឺមាន​ភាព​ភ្លឺ​ថ្លា ហើយ​ធ្វើ​អ្វី​តែង​ជឿនលឿន​គ្រាន់​គាប់​បំណង​ត្រឡប់មកវិញ​។​អ្នក​ប្រកបការងារ​រកស៊ី​ជួញដូរ លោកអ្នក​ត្រូវតែ​ក្តោប​ក្តាប់​ឱកាស​នេះ​កុំឱ្យ​ឆ្លង​ផុត​ដោយ​ឥតប្រយោជន៍​ឡើយ​ដោយ​អាច​ប្រកប​របរ​ថ្មីៗ​ឬ​ផ្លាស់​ទីកន្លែង​លក់ដូរ​ក៏​កាន់តែ​ប្រសើរ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ​ជា​ឱកាសល្អ​បំផុត​ក្នុង​ការនិយាយ​គ្នា​អំពី​គម្រោង​អាពាហ៍ពិពាហ៍​ហើយ​៕