ឆ្នាំជូត​

 

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​លោកអ្នក​មិនត្រូវ​ទុកចិត្ត​ក្រុមមនុស្ស​ពេក​ឡើយ​ពីព្រោះថា​ងាយ​កើត​បញ្ហា​គ្រោះ​ចាញ់បោក​គេ ឬ​ត្រូវគេ​បង្កបញ្ហា​លំបាក​ដោយ​ប្រការ​ណាមួយ ។​ការប្រកប​ការងារ​ឃើញថា​ដំណើរ​ជីវិត​មិនសូវ​ល្អប្រសើរ​ទេ ម្ល៉ោះហើយ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង​ពីព្រោះថា​ផល​មិនល្អ​នោះ​ក៏​ងាយ​កើត​ជាង​សព្វមួយដង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ពេលនេះ​ជួប​រឿង​ចំណាយ​ធំ​ឯ​ផល​កម្រៃ​នោះ​ហូរ​ចូល​មាន​កម្រិត​ធ្វើឱ្យ​រែកពន់​ផល​លំបាកលំបិន​មិន​ស្ទើរ​ដែរ​ទេ​។​
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ប្រទាំង​ប្រទើស​ព្រោះតែ​ការ​មិនចេះ​អត់ឱន​ឱ្យ​គ្នា​ប៉ុន្មាន​ឡើយ​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ ដោយសារ​ដំណើរ​ជីវិត​ល្អប្រសើរ ដូចនេះ​មិនត្រូវ​ទុកពេល​វេលា​ល្អ​ចោល​ដោយ​ឥតប្រយោជន៍​ឡើយ ហើយ​ត្រូវ​ចងចាំ​ថា​ប្រាក់កាស​រត់​ចូល​ក៏​ទាល់តែ​យើង​ស្រ​វ៉ា​ទៅរក​វា​ដែរ ។​
​ថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ធ្វើ​កិច្ចការ​ធំដុំ ឬ​កិច្ច​ការសំខាន់​ពីព្រោះថា​អាច​សម្រេច​ជោគជ័យ​ត្រឡប់មកវិញ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បើក​របរ​ថ្មី​ឬ​ផ្លាស់ប្តូរ​ទីកន្លែង​លក់ដូរ​ក៏​ផ្តល់​ផល​ល្អ​ប្រពៃ​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​វិញ​ពេលនេះ​បើ​លោកអ្នក​ចង់​ទំនាក់ទំនង​ឬ​ចូល​ចែវ​ចូ​វ​ដល់​ចាស់ទុំ​ជា​ពេលវេលា​ល្អ​ហើយ​៕

 

​ឆ្នាំខាល​

 

​រាសី​ស្រុតចុះ​។​ការរស់នៅ​តែង​លេច​នូវ​បាតុភាព​រឿង​រាវ​ប្រទាំង​ប្រទើស​ច្រើន​ចូរ​ប្រយ័ត្ន​បញ្ហា​មិនល្អ​ណាមួយ​កើតឡើង​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ ដូចនេះ​បើ​ទោះ​បើ​ធ្វើ​អ្វី​ក៏​តោង​តែ​ប្រយ័ត្នប្រយែង​ទើប​មិនមាន​បញ្ហា​ចោទឡើង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​នោះ​ជួប​ស្ថានភាព​តានតឹង​ខ្លាំង ហើយ​អ្នកខ្លះ​រក​ត្រឹម​បង្គ្រប់​ឆ្នាំងបាយ​សឹង​មិន​គ្រាន់​ផង​។
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​គប្បី​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​រែកពន់​សេចក្តី​ទុក្ខសោក​មកវិញ​៕

 

​ឆ្នាំថោះ​

 

​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​បើ​ជួប​បញ្ហា​មិនល្អ​ណាមួយ​ឈាន​ចូលមក​គប្បី​ត្រៀម​ទប់ទល់​ឱ្យបាន​ល្អ​ទើប​រឿង​រាវ​នឹងត្រូវ​រលត់រលាយ​បាត់​អស់​ទៅវិញ​។​ការបំពេញ​កិច្ចការងារ​បើ​លោក​អ្នកជា​មន្ត្រីរាជការ ឬ ក្រុមហ៊ុន​ឯកជន​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បាបមិត្ត​បង្ក​ការ​ថ្នាំងថ្នាក់​និង​ទម្លាក់កំហុស​ទុកឱ្យ​ដោយ​ប្រការ​ណាមួយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ និង​គ្រោះ​បាត់​របស់​ដោយ​ប្រការ​ណាមួយ​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កើត​មានការ​ថ្នាំងថ្នាក់ និង ចាប់កំហុស​គ្នាច្រើន ដូចនេះ​ត្រូវ​ចេះ​បំបាត់​អារម្មណ៍​ឆេវឆាវ​ចេញពី​ខ្លួន​ខ្លះ​ទើប​ប្រសើរ​ហោង​៕

 

​ឆ្នាំរោង​

 

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​មានរឿង​រាវ​បន្តិចបន្តួច​ចូល​យាយី​នាំឱ្យ​កើតជា​បញ្ហា​ជាមួយ​អ្នកដទៃ​ផង​។​ការប្រកប​ការងា​រវិ​ញ​លោកអ្នក​តោង​តែ​ប្រយ័ត្នប្រយែង​ផងដែរ​ពិសេស​កិច្ចការ​សំខាន់​ងាយ​ប្រែប្រួល​ពី​ល្អ​មក​អាក្រក់​បាន​គ្រប់ពេលវេលា​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ បើ​លោកអ្នក​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​មិន​ថា​ផ្លូវទឹក​,​ផ្លូវអាកាស​ឬ​ផ្លូវគោក​ក្តី​តែង​អាច​រក​ផល​កម្រៃ​ចូល​ផ្ទះ​វិញ​គ្រាន់បើ តែ​យ៉ាងណា​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ផងដែរ​ព្រោះ​ភាព​ស៊យ​នៅ​អុកឡុក​យាយី​នៅឡើយ​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ​ជា​ឱកាសល្អ​ក្នុង​ការរៀបចំ​ផ្សំផ្គុំ​គ្រួសារ​បំផុត​៕

 

​ឆ្នាំម្សាញ់​

 

​រាសី​ស្រុតចុះ​។​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ ពិសេស​បើ​សម្រេចចិត្ត​អ្វីមួយ​នាំ​ខាតបង់​និង​មានតែ​បញ្ហា​តាម​ក្រោយ​។​ការប្រកប​ការងារ ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​ធ្វើឱ្យ​លេច​រឿង​រាវ​បន្តិចបន្តួច​ចូល​យាយី​នាំឱ្យ​កើតការ​តប់​ប្រ​ម៉​ល់​ផ្លូវចិត្ត​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជូ​ញ​ដូរ​បើ​លោក​អ្នកមាន​បើក​របរ​រយះពេល​ខ្លីៗ​តែង​អាច​រក​ផល​កម្រៃ​គ្រាន់បើ ហើយ​បើ​រកស៊ី​ធំដុំ​ពុំ​សូវ​កាក់កប​ប៉ុន្មាន​ទេ​ពិសេស​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​តែម្តង​។​
រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ចាប់កំហុស​និង​ប្រឆាំង​គ្នាច្រើន ហើយ​បើ​លោកអ្នក​មិន​កាត់បន្ថយ​ភាព​ជម្លោះ​វិវាទ​ទេ​ប្រយ័ត្ន​ឈានដល់​ការបែកបាក់​៕

 

​ឆ្នាំមមី​

 

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​ដែលមាន​បញ្ហា​អាច​ញញឹម​ចេញមក​បាន​វិញ​ហើយ និង​រឿង​រាវ​ខ្លះ​អាច​រលត់រលាយ​ចាកចេញ​មិន​ហ៊ាន​មក​ក្បែរ​ទៀតផង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ហេតុនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ជុំរុញ​ការងារ​ឬ​បញ្ហា​ប្រាក់កាស​ឱ្យ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​ធ្វើ​អ្វីៗ​ដោយ​ក្តី​តក់ក្រហល់​ពេក​ទេ​ប្រយ័ត្ន​តែមាន​ការ​ថ្លោះធ្លោយ​ខាតបង់​ទ្រព្យ​ឥតអំពើ​។
រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​ផ្អែមល្ហែម​ប្រពៃ​គួរសម​៕

 

​ឆ្នាំមមែ​

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​ឃើញថា​មាន​ភាពរលូន​ល្អ ហើយ​បើ​ចង់​ពឹងពាក់​អ្នកដទៃ​ក្នុង​រឿង​អ្វីមួយ​ក៏​តែងមាន​ក្រុមមនុស្ស​ស្រឡាញ់​ពេញចិត្ត​ច្រើន​។​ទាំង​ស្ត្រី​បុរស​លោកអ្នក​អាច​សម្រុក​ការងារ​ពេញទី​បាន​ហើយ ពីព្រោះថា​ផល​ជា​ផ្លែផ្កា​តែង​ហុច​មកវិញ​ជានិច្ច​។​នៅថ្ងៃនេះ​ដែរ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ធ្វើ​ធុរៈកិច្ច​តូចធំ​ពីព្រោះថា​ផល​តែង​ឆ្លើយតប​មកវិញ​គ្រាន់​ពេញចិត្ត​។​
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ផ្សំផ្គុំ​គ្រួសារ​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

 

​ឆ្នាំវក​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ប្រយ័ត្នប្រយែង និង​យកចិត្ត​ត្រជាក់​ដាក់ខ្លួន​ទើប​គ្មាន​បញ្ហា​មិនល្អ​ចោទឡើង​។​ក្រៅពីនេះ​លោកអ្នក​នៅ​អាច​ទទួល​រឿង​រាវ​មិន​គួរឱ្យ​សប្បាយចិត្ត​ថែមទៀត ហេតុនេះ​ត្រូវធ្វើ​មិនដឹងមិនឮ​ចំពោះ​បញ្ហា​ខ្លះ​ទើប​ប្រសើរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​គប្បី​មានចិត្ត​ឆាប់​ប្រកែប្រកាន់​ឬ​ចិត្ត​ច្រណែនឈ្នានីស​លោភលន់​ច្រើន​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​យក​រឿង​រាវ​ក្តៅក្រហាយ​ដាក់ខ្លួន​។
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​មាន​ការដើរថយក្រោយ ហើយ​ពិសេស​ងាយ​កើត​ជម្លោះ​វិវាទ​ថែមទៀត ៕

​ឆ្នាំរកា​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​មានការ​សប្បាយ​ចិត្ត​ឡើងវិញ​ខ្លះ ហើយ​ក្តីសង្ឃឹម​អ្វីមួយ​អាច​បង្ហាញឱ្យឃើញ​ផង​។​ទាំង​ស្ត្រី​បុរស​ការប្រកប​ការងា​រវិ​ញ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ជុំរុញ​ការងារ​ឬ​បញ្ហា​ប្រាក់កាស​ឱ្យ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​ធ្វើ​អ្វីៗ​ដោយ​ក្តី​តក់ក្រហល់​ពេក​ទេ​ប្រយ័ត្ន​តែមាន​ការ​ថ្លោះធ្លោយ​ខាតបង់​ទ្រព្យ​ឥតអំពើ​។​
រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

​ឆ្នាំច​

​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​លោកអ្នក​ធូរស្រាល​ផ្លូវចិត្ត​បន្តិច​វិញ ហើយ​ទោះ​ទៅកាន់​ទីកន្លែង​ណា​មានតែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​និង​អាណិត​ស្រឡាញ់​ជានិច្ច​។​ចំពោះ​ការប្រកប​ការងារ​វិញ​មិនមាន​អ្វី​គួរ​ព្រួយបារម្ភ​ទេ​គឺ​តែងមាន​ការរីកលូតលាស់​ទៅមុខ​និង​សុខដុម​ប្រពៃ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មាន​ហូរ​ចូល​គ្រាន់​គួរ​ជាទី​កក់ក្តៅ​ផងដែរ​ហើយ​បើ​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​ផង​ជាការ​ប្រសើរ​ដោយ​លោកអ្នក​អាច​កើប​ផល​ចំណូល​ត្រឡប់មកវិញ​យ៉ាង​ត្រជាក់ចិត្ត​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាពត្រជាក់ត្រជុំ​ដូច​ទឹក​អ​ម្រិ​ត​៕

​ឆ្នាំកុរ​

​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​លោកអ្នក​អាចធ្វើ​អ្វី​ក៏បាន​ដែរ ប៉ុន្តែ​គ្រាន់តែ​ត្រូវ​រង់ចាំ​ពេលវេលា និង មិន​ហុច​ផល​ដូច​ការគ្រោងទុក​ប៉ុណ្ណោះ​។​ការប្រកប​ការងារ​ជួប​បញ្ហា​រអាក់រអួល និង ពិសេស​ចូរ​ប្រយ័ត្នប្រយែង​ចៅហ្វាយនាយ​ថា​ស្តីបន្ទោស​ដោយ​ប្រការ​ណាមួយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចេញ​ជួញ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ដោយ​ការ​លង់​ជឿ​សម្តី​ជន​បោកប្រាស់​ដោយ​ប្រការ​ណាមួយ​។​
​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ត្រូវ​ចេះ​យកចិត្តទុកដាក់​ចំពោះ​គ្នា ហើយ​មិន​ត្រូវយក​ភាព​ប្រចែប្រច័ណ្ឌ​ដាក់​មុខ​ទើប​គ្មាន​រឿង​រាវ​ចម្រូងចម្រាស​កើតឡើង​បន្តទៀត​៕