​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀ ពូ​ទីន ត្រូវ​ដឹកនាំ​ការ​ប្រារព្វ​ខួប​ជ័យជម្នះ​របស់​សហភាព​សូ​វៀត​លើ​អាឡឺម៉ង់​ណា​ស៊ី​នៅ​ថ្ងៃ​ចន្ទ​ទី​០៩​ឧសភា​នេះ នៅពេល​កងកម្លាំង​រុស្ស៊ី​កំពុង​​ជាប់ដៃ​ប្រយុទ្ធ​នៅ​អ៊ុយ​ក្រែន​ក្នុង​សង្គ្រាម​សម្លាប់​មនុ​ស្ស​ច្រើន​បំផុត​មួយ​នៅ​អឺរ៉ុប​ចាប់តាំងពី​សង្គ្រាមលោកលើកទី​ពីរ​កាលពី​៧៧​ឆ្នាំមុន​។​

​ពូ​ទីន មេដឹកនាំ​រុស្ស៊ី​ចាប់តាំងពី​ឆ្នាំ​១៩៩៩ នៅ​ប៉ុន្មាន​ឆ្នាំ​មកនេះ​បាន​ប្រើ​ទិវា​ជ័យជម្នះ​នេះ​ដើម្បី​រុះ​គន់​លោកខាងលិច​ចេញពី​ទីលាន​ក្រហម​នៅ​មុន​សម្ញែង​ព្យុហយាត្រា​កងទ័ព រថក្រោះ រ៉ុក្កែត​និង​កាំ​ជ្រួច​​ផ្លោង​ឆ្លង​ទ្វីប​។​

​ការហោះ​រំលង​ដោម​ចំនួន​ប្រាំបួន​នៃ​វិហារ​សង់ បេ​ស៊ីល​( St Basil)​នឹង​រួមមាន​យន្តហោះ​លឿន​ជាង​សម្លេង យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ និង​ជា​លើកដំបូង​ចាប់តាំងពី​ឆ្នាំ​២០១០ យន្តហោះ​បញ្ជា​​ការ​«​លោក​ប្រល័យ​)Il-80 ដែល​នឹង​ដឹក​ពួក​មេដឹកនាំ​រុស្ស៊ី​រត់គេច​ក្នុងកា​ររណី​ផ្ទុះ​សង្គ្រាម​នុយក្លេអ៊ែរ​។​

​យន្តហោះ​រុស្ស៊ី​កាលពី​សប្តាហ៍​មុន​បាន​ហោះ​សម​ដើម្បី​ចូលរួម​ទិវា​អបអរ​ជ័យជម្នះ​លើ​ពួក​ណា​ស៊ី​អាឡឺម៉ង​កាលពី​៧៧​ឆ្នាំមុន​

​សូមបញ្ជាក់​ថា លោកពូ​ទីន បាន​ប្រដូច​សង្គ្រាម​នៅ​អ៊ុ​យក្រែន ទៅ​នឹង​ការ​ប្រឈម​ដែល​សហភាពសូវៀត​បាន​ជួប​នៅ​ពេល​អា​ដុល អ៊ី​ត្លែរ ចូល​ឈ្លានពាន​ប្រទេស​នានា​នៅ​ឆ្នាំ​១៩៤១​។​លោក​ថា «​ភារកិច្ច​រួម​​របស់​យើង​គឺ​ត្រូវ​រារាំង​កុំអោយ​ណា​ស៊ី​និយម​កើតមាន​ឡើង​វិញ​ដែល​បាន​បង្ក​ទុក្ខសោក​ដល់​ប្រជាជន​នៅ​ជា​ច្រើន​ប្រទេស​»​។​

​ទោះជា​យ៉ាងណា អ៊ុយ​ក្រែ​ន​និងស​ម្ព​ន្ធមិត្តរប​ស់​ខ្លួន​បាន​ច្រាន​ចោល​ការចោទប្រកាន់​អំពី​ការកើតមាន​លទ្ធិ​ណា​ស៊ី​និយម​នៅ​អ៊ុយ​ក្រែ​ន​និង​ការលើកឡើង​របស់​វិមាន​ក្រឹម​ឡាំង​ថា​រុស្ស៊ី​កំពុង​ប្រយុទ្ធ​ដើម្បី​ការ​​រស់រាន​របស់ខ្លួន​ទល់​នឹង​លោកខាងលិច​ដែល​កាន់តែ​គឃ្លើន​និង​វាតទី​។​ពួកគេ​និយាយថា តាមពិត​មេដឹកនាំ​វិមាន​ក្រឹម​ឡាំ​កំពុង​បង្ក​សង្គ្រាម​ដើម្បី​បង្កើត​សហភាពសូវៀត​ឡើងវិញ​៕

​លោកពូ​ទីន និយាយថា អ៊ុយ​ក្រែន​ត្រូវបាន​លោក​ខាងលិច ជាពិសេស​អាម៉េរិក​ប្រើប្រាស់​ដើម្បី​គំរាម​រុស្ស៊ី​

​ទាហាន​និង​យុទ្ធោបករណ៍​រុស្ស៊ី​ហាត់​សម​កាលពី​សប្តាហ៍​មុន​ដើម្បី​ចូលរួម​ព្យុហយាត្រា​នៅ​ទិវា​ជ័យជម្នះ​០៩​ឧសភា​