ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ មនុស្ស​ជំនិត​បំផុត​ម្នាក់​របស់​មេដឹកនាំ​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​អះអាង​ថា រុស្ស៊ី​អាច​កំទេច​ប្រទេស​ក្នុង​អង្គការ​ណា​តូ​ទាំងអស់​តែ​ក្នុង​រយៈពេល​កន្លះ​ម៉ោង​។​

​ឌី​មី​ទ្រី រ៉ូ​ហ្គោ​ហ្សី​ន​(Dmitry Rogozin) ប្រធាន​ទីភ្នាក់ងារ​អវកាស​រ៉ូ​ស្កូ​ម៉ូស​(Roscosmos)​របស់​រុស្ស៊ី​ក៏​បាន​ទទួលស្គាល់ថា ជន​ខ្លាំង​វិមាន​ក្រឹម​ឡាំង​មានបំណង​បំបាក់​សត្រូវ​លោកខាងលិច​និង​លុប​​អ៊ុយ​ក្រែន​ចេញពីផែន​ទី​ពិភពលោ​ក​ទៀត។​

​ឌី​មី​ទ្រី រ៉ូ​ហ្គោ​ហ្សី​ន ប្រធាន​ទីភ្នាក់ងារ​អវកាស​រុស្ស៊ី​

​ជន​ប្រកាន់​តឹង​វ័យ​៥៨​ឆ្នាំ​រូប​នេះ​បាន​និយាយថា « ណា​តូ​កំពុង​ធ្វើ​សង្គ្រាម​ប្រឆាំង​យើង​។​ពួកគេ​មិន​បាន​ប្រកាស​វា​ទេ ។ឥឡូវ​វា​ច្បាស់​ណាស់ តែ​វា​មិន​បាន​ផ្លាស់ប្តូរ​អី​ទេ​»​។​

​លោក​មិន​បាន​បញ្ជាក់ថា​តើ​ទឹក​ដី​ណា​ផ្សេង​ទៀត​ដែល​លោកពូ​ទីន​សម្លឹង​រក​ក្រៅពី​អ៊ុយ​ក្រែន​នោះទេ តែ​បាន​អះអាងថា ណា​តូ​បាន​ចូល​ពាក់ព័ន្ធ​ក្នុង​សង្គ្រាម​តំណាង​(ប្រុកស៊ី)មួយ​ដោយ​ប្រើ​ទាហាន​អ៊ុយ​ក្រែន​ប្រ​​យុទ្ធ​ផ្ទាល់​ជំនួស​។​

​ទោះជា​យ៉ាងណា​លោក​បាននិយាយ​ផ្សេង​ពី​ពូ​ទីន ដោយ​ថា​«​យើង​មិន​កំពុង​ប្រយុទ្ធ​ទល់​នឹង​ពួក​ណា​ស៊ី​នៅ​អ៊ុយ​ក្រែនទេ​។​យើ​ង​កំពុង​រំដោះ​អ៊ុយ​ក្រែន​ចេញពី​ការកាន់កាប់រ​បស់​ណា​តូ​និង​រុញ​សត្រូវ​អាក្រក់​បំផុត​​អោយចេញ​ឆ្ងាយ​ពី​ព្រំដែន​ភាគ​ខាងលិច​របស់​យើង​»​។​

​លោក​បាន​បន្តថា «​ក្នុង​សង្គ្រាម​នុយក្លេអ៊ែរ​មួយ បណ្តា​ប្រទេស​ជា​សមាជិក​ណា​តូ​នឹង​ត្រូវ​កំទេច​ចោល​ដោយ​ប្រើ​ពេល​តែ​កន្លះ​ម៉ោង​។​តែ​យើង​នឹង​មិន​អនុញ្ញាត​អោយ​វា​កើត​ឡើង​ទេ ដោយសារ​ផលវិបាក​នៃ​​ការវាយប្រហារ​ដោយ​គ្រាប់​នុយក្លេអ៊ែរ​ទៅវិញទៅមក​នឹង​ប៉ះពាល់​ស្ថានភាព​ផែនដី​របស់​យើង​ទាំងមូល​។​ដូច្នេះ​យើង​ត្រូវ​បំបាក់​សត្រូវ​ដ៏​មាន​ឥទ្ធិពល​ទាំង​សេដ្ឋកិច្ច​និង​យោធា​នេះ​ជាមួយនឹង​មធ្យោបាយ​​អាវុធ​ធម្មតា​»​។​

​លោក​បាន​ព្រលយ​ពាក្យ​ថា លោកពូ​ទីន​នឹង​ដាក់​ប្រទេស​រុស្ស៊ី​ក្នុងស្ថានភាព​ប្រុង​ជើងការ​អំពី​ការផ្ទុះ​សង្គ្រាម​មួយ​ចំ​ពេល​មាន​ពាក្យ​លេច​ឮ​​អំពី​ការធ្វើ​កំណែន​ទ័ព​ទ្រង់ទ្រាយ​ធំ​មួយ​ដើម្បី​ជំរុញ​ការងារ​ធ្វើ​​សង្គ្រាម​របស់លោក​។​លោក​ឌី​មី​ទ្រី រ៉ូ​ហ្គោ​ហ្សី​ន​បាន​បន្តថា «​ជោគជ័យ​ណាមួយ​វា​ទាមទារ​សាមគ្គីភាព​មួយ​ប្រទេស​ជាមួយ​កងទ័ព ហើយ​នឹង​ចល័តភាព​នៃ​សេដ្ឋ​កិ​ច្ចរដ្ឋ​។​ឧស្សាហកម្ម​ត្រូវតែ​ចាប់បង្ខំ​​អោយ​បំរើ​កម្មវត្ថុ​យោធា​ ហើយការងារ​នេះ​ត្រូវធ្វើ​ជា​បន្ទាន់​»​។​

​ការលើកឡើង​របស់ រ៉ូ​ហ្គោ​ហ្សី​ន​កើតឡើង​ចំពេល​រុស្ស៊ី​បាន​ហាត់​សម​រួចរាល់​សំរាប់​ព្យុយាត្រា​កងទ័ព​នៅ​ថ្ងៃច​ន្ទទៅ០​៩​ឧសភា​នៅ​ទីលាន​ក្រហម​នៃ​ទីក្រុង​មូ​ស្គូ​ដើម្បី​ប្រារព្វ​ទិវា​ជ័យជម្នះ​របស់​សហភាព​សូ​វៀត​លើ​​អាឡឺម៉ង់​ណា​ស៊ី ដោយ​មាន​ការបង្ហាញ​សព្វាវុធ​នុយក្លេអ៊ែរ​ជាច្រើនប្រភេទផង​៕

​កាំជ្រួច​ផ្លោង RS-24 Yars ដែល​អ្នកជំនាញ​ជឿថា​អាច​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ដប់ ត្រូវបាន​នាំយក​មក​បង្ហាញ​ក្នុង​ព្យុហយាត្រា​យោធា​នៅ​មូ​ស្គូ​កាលពី​ថ្ងៃ​ចន្ទ​ទី​០​ឧសភា