ដោយៈ សុផល​/​ភ្នំពេញៈ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ ព្រះរាជាណាចក្រ កម្ពុជា បាន អញ្ជើញ ចូលរួម ជា អធិបតីភាព ពិធី បញ្ចុះសព សម្តេច ឧ ត្ត ម ទេព ញាណ ហ៊ុន ណេង នៅ វត្ត​សុវណ្ណ គិរី​រតនៈ ភ្នំ​ប្រុស ស្ថិត​ក្នុងភូមិ ត្រពាំង​ចារ ឃុំ ក្រឡា ស្រុក​កំពង់សៀម ខេត្តកំពង់ចាម នៅ​ព្រឹក ថ្ងៃទី​៩ ខែឧសភា ឆ្នាំ ២០២២ ។

​ពិធី បញ្ចុះសព សម្តេច ឧ​ត្ត​ម ទេព​ញាណ ហ៊ុន ណេង បាន ប្រារព្ធ ធ្វើឡើង តាម ទំនៀមទម្លាប់ ប្រពៃណី សាសនា ដោយមាន​ការ និមន្ត យាង និង អញ្ជើញ ចូលរួម ពី សំណាក់ ព្រះសង្ឃ និង​ឥស្សរជន​ជាន់ខ្ពស់ ជាតិ ថ្នាក់ដឹកនាំ សមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និង មានការ ចូលរួម ពី កងកម្លាំង អាជ្ញាធរខេត្ត ក្រសួង ស្ថាប័ន មន្ត្រីរាជការ ប្រជាពលរដ្ឋ យ៉ាងច្រើន កុះករ ក្នុង សេចក្តី ក្តុកក្តួល រំជួលចិត្ត ក្រៀមក្រំ ឥតឧបមា ។​

អ្នកចូលរួម ទាំងអស់ មាន សេចក្តី ក្តុកក្តួល រំជួលចិត្ត ជាខ្លាំង ចំពោះ ការបាត់បង់​រូប សម្តេច ឧ ត្ត ម ទេព ញាណ គឺជា ការបាត់បង់ នូវ លោកឪពុក លោក ឪ ក្មេក និង ជីតា ប្រកបដោយ​សង្គហធម៌ ព្រហ្ម​វិហារធម៌ ពិសេស ក៏ ជាការ បាត់បង់ ដ៏ ធំធេង​នូវ​ឥស្សរជន នយោបាយ​ខ្មែរ ដ៏​ឆ្នើម មួយរូប ដែល ពោរពេញ ដោយ ឆ​ន្ទះ មនសិកា​ក្នុង​ការបម្រើ បុព្វហេតុ​ជាតិ ជាតិ សាសនា ព្រះមហាក្សត្រ គ្រប់ កាលៈទេសៈ ព្រមទាំង​បានរួម​ចំណែក​យ៉ាងសកម្ម ក្នុងការ លើកកម្ពស់ តម្លៃ នៃ​នីតិរដ្ឋ ប្រកបដោយ ឧ​ត្ត​ម​គតិ​ខ្ពង់ខ្ពស់ ជា អនេកប្បការ​ជា រហូតមក ។

​សម្តេច​ឧ​ត្ត​ម​ទេព​ញាណ ហ៊ុន ណេង សមាជិក គណៈកម្មាធិការ​អចិ​ន្រៃ្ត​យ៍ រដ្ឋសភា ប្រធាន​គណៈកម្មការ មហាផ្ទៃ ការពារជាតិ និង មុខងារសាធារណៈ នៃ រដ្ឋសភា និង​ជា​តំណាងរាស្ត្រ មណ្ឌល​កំពង់ចាម បានទទួល អនិច្ចកម្ម ដោយ រោគាពាធ នៅ​ម៉ោង ៦៖២៥ នាទី ល្ងាច ថ្ងៃទី ០៥ ខែឧសភា ឆ្នាំ​២០២២ ក្នុង ជន្មាយុ ៧២ ឆ្នាំ ៕​/PC