ដោយ​:​ទេ​ពក​ង្រី​/​កំពង់ ឆ្នាំង​: កាលពី​ថ្ងៃទី ៨ ខែឧសភា ឆ្នាំ​២០២២​ម្សិលមិញ បុរស​ជា​ជនសង្ស័យ​ពីរ​នាក់​រួម​និង​វត្ថុតាង​គោយន្ត​មួយគ្រឿង​ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​ធ្វើការ​បង្ក្រាបបាន​នៅពេលដែល​កំពង់​ធ្វើ​សកម្មភាព​លួច​ភ្ជួរ​ដី​ធ្វើស្រែ​ក្នុង​តំបន់​៣ ។​

​កិច្ច​ប្រតិ​ប​ត្ត​ការ​ខាងលើនេះ​ដឹក នាំ ដោយ លោក វរសេនីយ៍ ឯក ហង្ស សុជាតិ មេ បញ្ជា កា​រង​កងរាជអាវុធហត្ថ​ខេត្ត ដោយបាន​សហការ​ជាមួយ​កន្លង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តកំពង់ឆ្នាំង​។​ជនសង្ស័យ .១.​ឈ្មោះ គួ​ន ស្រេង អាយុ ៣៧​ឆ្នាំ​និង​
២.​ឈ្មោះ គួ​ន សុ​គុណ អាយុ ៣០ ឆ្នាំ អ្នក ទាំងពីរ រស់នៅ ភូមិ ប៉ប្រក ឃុំ សំរោង សែន ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​។​

​បច្ចុប្បន្ន ជន សង្ស័យ ត្រូវបាន​បញ្ជូន ទៅ ស្នងការ ដ្ឋា​ន នគរបាល ខេត្ត កំពង់ ឆ្នាំង​និង​បាន​បញ្ជូន​បន្តទៅ​ខណ្ឌ​រដ្ឋបាល​ជលផល​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តកំពង់ឆ្នាំង ។​

​ដោយឡែក​វត្ថុតាង​គោយន្ត​កន្ត្រៃ​ត្រូវបាន​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​សំរោង​សែន​ស្រុក​កំពង់លែង​ផងដែរ ។​

​នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តកំពង់ឆ្នាំង​លោក លី​ឡា បាន​ឪ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី ៩ ឧសភា ២០២២​នេះ​ថា​ជនសង្ស័យ​កំពុង​ត្រូវបាន​សាកសួ​និង​កសាង​ឯកសារ​បញ្ជូន​បន្តទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​នៅថ្ងៃនេះ​។​

​សូមបញ្ជាក់​ផងដែរ​ថា​ក្រោយពី​ប្រសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្ដេច​តេ​ជោ​សែន​បានធ្វើការ​ដកហូតយក​ដីព្រៃ​លិច​ទឹក​ដែល​ត្រូវ​ក្រុម​ជនល្មើស​ឃុបឃិត​ឈូសឆាយ​រុករាន​ទន្ទ្រាន​យក​ធ្វើជា​កម្មសិទ្ធិ ក្នុងនោះ​ដី ៨ ហិតា​របស់​ជនសង្ស័យ​ខាងលើ​ក៏ត្រូវ​បានប្រគល់​មក​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ដោយមាន​ទាំង​ធ្វើ​កិច្ចសន្យា​ប្រគល់ជូន​ផង​៕​