ដោយៈ សុផល / ភ្នំពេញ៖ ក្រសួងទេសចរណ៍ និង ក្រុមហ៊ុនឯកជនមួយ បានសហការគ្នា បណ្តុះបណ្តាល ជំនាញដុតនំ ដោយឥតគិតថ្លៃ ដល់អ្នក បម្រើការងារ ក្នុងឧស្សាហកម្ម ទេសចរណ៍ ក្នុងគោលបំណង ដើម្បីចូលរួមពង្រឹង គុណភាពសេវាកម្ម និងអភិវឌ្ឍន៍ សមត្ថភាពថ្មី ដល់អ្នកបម្រើការងារ ក្នុងឧស្សាហកម្ម ទេសចរណ៍។
វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ តាមប្រព័ន្ធអនឡាញ និងសិក្សា ដោយផ្ទាល់ លើជំនាញដុតនំនេះ សម្រាប់បុគ្គលិកបម្រើការងារក្នុង វិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងការធ្វើដំណើរ ប្រតិបត្តិករទេសចរណ៍ សហព័ន្ធទេសចរណ៍កម្ពុជា សមាគមឧស្សាហ កម្មទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជន ។
វគ្គបណ្តុះបណ្តាលនេះ នឹងចាប់ផ្តើមសិក្សា ពីថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២២ រៀងរាល់ថ្ងៃសុក្រ ៕/V-PC