ដោយៈ health.com.kh
​ដើម្បី​រកអោយឃើញ​ដំបៅ​អ្នក​ប្រហែលជា ត្រូវ​ធ្វើតាម​ការធ្វើ​តេស្ត ដូចខាងក្រោម នេះ ៖

១.​តេស្ត រក H. Pylori
​គ្រូពេទ្យ ប្រហែលជា​ណែនាំ អោយ ធ្វើតេស្ត ដើម្បី កំណត់ ថា តើ មាន វត្តមាន បាក់តេរី H. Pylori ក្នុង ខ្លួន របស់ អ្នក ឬក៏ អត់ ។ H. Pylori ប្រហែលជា អាច រកឃើញ តាមរយៈ ការ ធ្វើ តេស្ត ឈាម តេស្ត លាមក ឬ តេស្ត ដោយ ការដកដង្ហើម ។ សម្រាប់ អ្នក ដោយ ការដកដង្ហើម អ្នក ត្រូវ ញ៉ាំ ទឹកថ្លា មួយ កែវ គ្មាន រស់ជាតិ ហើយ មាន សារធាតុ Radioactive Carbon ក្នុងនោះ ។ បាក់តេរី H. Pylori ធ្វើការ បំបែក សារធាតុ ក្នុង​ក្រពះ របស់ អ្នក ។ ក្រោយមក​អ្នក ត្រូវ​ផ្លុំ ថង មួយ ហើយ​បិត​អោយ​ជិត ។ ប្រសិនបើ អ្នក មាន បាក់តេរី H. Pylori ក្នុង ក្រពះ ដង្ហើម របស់ អ្នក នឹងមាន ផ្ទុក សារធាតុ Radioactive Carbon ជា ទម្រ ង់ Carbon Dioxide ។

២. ប្រើ ការឆ្លុះ ដើម្បី​ពិនិត្យមើល ប្រព័ន្ធ​រំលាយ​អាហារ ខាងលើ
​ក្នុងពេល ឆ្លុះ ក្រពះ គ្រូពេទ្យ ត្រូវដាក់ បំពុង មួយ ដែល មាន កា​មេ រ៉ា ចូលទៅក្នុង បំពង់ករ របស់ អ្នក អោយ ដល់ បំពង់ Esophagus ក្រពះ និង ពោះវៀនតូច ។ ការប្រើ វិធី ឆ្លុះ បែបនេះ គ្រូពេទ្យ អាច មើលឃើញ ដំបៅ បាន ។ ប្រសិនបើ គ្រូពេទ្យ រកឃើញ ដំបៅ ហើយ គាត់ ប្រហែលជា កាត់ ជាលិការ ដំបៅ នោះ បន្តិច ដើម្បី ធ្វើការ វិភាគ ។ ការ ធ្វើ វិភាគ លើ រូបរាង កោសិកា ( អាណា ប៉ាត់ ) ក៏ អាច កំណត់ ពី វត្តមាន របស់ H. Pylori ក្នុង ក្រពះ បានដែរ ។ គ្រូពេទ្យ ទំនងជា ណែនាំ អោយ ធ្វើ ការឆ្លុះ ក្រពះ ពោះវៀន ច្រើន ប្រសិនបើ អ្នក ជា មនុស្ស ចាស់ មាន សញ្ញា ហូរឈាម ឬ ធ្លាប់ ស្រក ទម្ងន់ ឬ ពិបាក ញ៉ាំ និង លេប ។

៣. ថតកាំរស្មីអ៊ិច លើ​ប្រព័ន្ធ​រំលាយ​អាហារ
​ពេល ខ្លះ គេ ហៅ​វា​ថា ជាការ​លេបទឹក​បា​រៀម ដើម្បី ថត កាំរស្មី​អ៊ី​ច ទៅ មើលឃើញ​ដល់​ក្រពះ​ពោះវៀន ។ ក្នុងពេល ថត អ្នក​ត្រូវ​លេបទឹក ពណ៌ សរ ដែលមាន បា​រៀម នៅក្នុង​នោះ សម្រាប់ បង្កើតបានជា រូបរាង ដល់​ក្រពះ ពោះវៀន ហើយ​អាច​ឃើញ ជា រាង​ដំបៅ​បាន​ទៀត ប្រសិនបើ​អ្នក​ពិតជា​ជំងឺ រលាក​ដំប​ភ​ក្រពះ​ពោះវៀន​មែន​នោះ ៕/PC