ដោយៈ health.com.kh
សារធាតុ Beta-carotene ក្នុង មើម​ការ៉ុត បំពេញ​តួនាទី​របស់ខ្លួន​រហូត​ដល់​ទ្វេដង ក្នុង ការ​បំ​លែង ខ្លួន​ទៅជា វីតាមីន A និង ជួយ​ពង្រឹង​ដល់​សុខភាព​ភ្នែក ។​

​អត្ថប្រយោជន៍ មួយ​នេះ ត្រូវបាន​អ្នកស្រាវជ្រាវ ដឹង​យ៉ាងច្បាស់​តាំងពី​សម័យ សង្គ្រាមលោក លើក​ទី​ពីរ មកម្ល៉េះ ព្រោះ​កាលណា ចំនួន​របស់ Beta-carotene មាន កាន់តែច្រើន វា នឹង ជួយ អោយ អ្នកបើក យន្តហោះ មើលឃើញ ពេលយប់ កាន់តែច្បាស់ ។

​វីតាមីន A ជួយ ដល់​សុខភាព ភ្នែក​បាន តាមរយៈ ការបង្កើត​ពណ៌ លើ​កូនក្រមុំ ក្នុង ភ្នែក ដើម្បី អាច មើលឃើញ អ្វីៗ នៅពេល យប់ បាន ។ ការបង្កើត ពណ៌ នេះ ឈ្មោះថា Rhodopsin ដែល មាន ទីតាំង នៅក្នុង តំបន់ ដែល មាន រំញោច នឹង ពន្លឺ របស់ រេ ទីន ។ កាលណា អ្នកទទួលបាន វីតាមីន A កាន់តែច្រើន សារធាតុ Rhodopsin ក្នុង ខ្លួន ក៏ ផលិត កាន់តែ ច្រើន ដែរ ។ ផ្ទុយទៅវិញ ចំពោះ អ្នក ដែល មាន វីតាមីន A ទាប ពួកគេ ប្រហែល ជា ទទួលរង នូវ ការ ងងឹតភ្នែក នៅពេល យប់ ដែល វា មាន ភាព ពិបាក នៅ ពេល បើកបរ នៅពេល ងងឹត ។

​លើសពីនេះ ទៅទៀត ដើម្បីអោយ​ភ្នែកមាន​សុខភាព​ល្អ មើម ការ៉ុត ក៏ អាច ជួយ អ្នក បាន ដែរ ព្រោះ ការសិក្សា នៅឯ​មន្ទីរពេទ្យ Brigham and Women’s Hospital ក្នុង ទីក្រុង Boston បាន​រកឃើញថា ការ​ញ៉ាំ​អាហារ​សម្បូរ​សារធាតុ Carotenoid អាច បន្ថយ ការ​ប្រឈម នឹង​ការ​ពិការភ្នែក លើ​មនុ​ចាស់ ធ្ងន់ធ្ងរ​រហូតដល់ ៣៦ ភាគរយ ៕​/PC