ដោយៈ health.com.kh
​រសជាតិ ក៏ ដូចជាទឹក របស់ផ្លែគូលែន ធ្វើអោយ អ្នក នឹកឃើញ ការមកដល់ របស់ រដូវក្តៅ ហើយ ។ វា ស្ថិត នៅក្នុង អម្បូរ គ្រួសារ ផ្លែឈើ Sapindaceae និង មានឈ្មោះ វិទ្យាសាស្ត្រ ថា Litchi Chinensis ។​

​រចនាសម្ព័ន្ធ របស់​ផ្លែឈើ មួយ ប្រភេទ នេះ គឺ មាន រាង ដូច ពងក្រពើ នឹង មាន ប្រវែង បណ្តោយ ៣ ទៅ ៥ សង់ទីម៉ែត្រ និង ទទឹង ៣ សង់ទីម៉ែត្រ ព្រមទាំង មាន ទម្ងន់ ១០ ក្រាម ក្នុង មួយ ផ្លែ ។

​ផ្លែ​ខាងក្រៅ របស់ វា គ្របដណ្តប់ ដោយ​សម្បក គ្រើមៗ ដែល មាន ពណ៌ ផ្កាឈូក ។ ចំពោះ គ្រាប់ របស់ វា គឺ ងាយស្រួល ណា ក្នុង ការ យក វា ចេញ ពេល បកសម្បក រួច ។ ចំពោះ សាច់ ខាងក្នុង របស់ វា វិញ មាន ពណ៌ ស ស្រ អាប់ , មាន រស់ជាតិ ផ្អែម និង មាន ទឹក ទៀត ផង ។ ផ្លែ គូលែន ស្រស់ៗ ច្រើន តែ មាន លក់ នៅលើ​ទីផ្សារ ពី ខែ កក្កដា ដល់ ខែ តុលា ។

​អត្ថប្រយោជន៍ ចំពោះ សុខភាព

· ផ្លែ គូលែន ១០០ ក្រា មាន ៦៦ កា ល់​ឡូរី ។ វា មិន មាន ជាតិ ខ្លាញ់ Saturated Fat ឬ កូ ឡេ ស្តេ រ៉ុល ឡើយ តែ វា ផ្ទុក ទៅដោយ ចំនួន ជាតិ សរសៃ , វីតាមីន និង អង់ ទី អុក​ស៊ី ដង់ ល្អៗ ។

· ការសិក្សា ស្រាវជ្រាវ បាន អោដ យឹ​ង ថា សារធាតុ Oligonol ដែលជា Polyphenol មាន ទម្ងន់ ម៉ូលេគុល ស្រាល ត្រូវបាន រក ឃើញ ក្នុង ផ្លែ គូលែន ។ Oligonol គឺជា អង់ ទី អុក ស៊ី​ដង់ និង ជា ភ្នាក់ងារ ប្រឆាំងនឹង វី រ៉ុ​ស បង្ក ជំងឺ ផ្តាសាយធំ ។ លើសពីនេះទៅទៀត វា ជួយ ពង្រឹង លំហូរ ឈាម ទៅកាន់ សិរី រា​ង្គ ផ្សេងៗ , សម្រក ទម្ងន់ , និង ការពារ ស្បែក ពី កាំរស្មី យូ វី ។

· ផ្លែ គូលែន ក៏ដូចជា ផ្លែឈើ រសជាតិ ជូរៗ ដែរ ព្រោះ វា ជា ប្រភព ដ៏ ល្អ មួយ នៃ វីតាមីន C ព្រោះ ផ្លែ គូលែន ស្រស់ ១០០ ក្រាម មាន វីតាមីន C ៧១,៥ មី លី ក្រាម ឬ ស្មើនឹង ១១៩% នៃ តម្លៃ ទទួលទាន រាល់ថ្ងៃ ។ ការសិក្សា បាន អោយដឹងថា ការ ញ៉ាំ ផ្លែឈើ សម្បូរ វីតាមីន C ជួយ អោយ រាងកាយ មនុស្ស ស៊ាំ នឹង ការបង្ក រោគ និង រ៉ាឌីកាល សេរី ។

· លើសពីនេះទៅទៀត វា ក៏ ជា ប្រភព ដ៏ ល្អ បំផុត នៃ វីតាមីន B កំ​ផ្លេ​ច ដូចជា Thiamin, niacin, និង Folates ។ វីតាមីន ទាំងនេះ មាន សារៈសំខាន់ ណាស់ ព្រោះ វា ដើរតួ ជា Co-factors សម្រាប់ ជួយ រាងកាយ ក្នុង ការ បំបែក កាបូ អ៊ី ដ្រា​ត , ប្រូតេអ៊ីន និង ខ្លាញ់ ។​

· ផ្លែ គូលែន ក៏ ផ្ទុក ទៅ ដោយ ជាតិ រ៉ែ ល្អៗ មួយចំនួន ដែរ ដូចជា ប៉ូ តា ស្យូ​ម និង ទង់ដែង ។ ប៉ូ តា ស្យូ​ម គឺជា ធាតុ ផ្សំ​ដ៏ សំខាន់ មួយ របស់ កោសិកា និង ទឹក សិរី​រៈ សម្រាប់ ជំនួយ ដល់ ការ​គ្រប់​គ្រ ង ចង្វាក់បេះដូង និង សម្ពាធ ឈាម ដូច្នេះ វា ផ្តល់នូវ ការការពារ ជំងឺ ដាច់ សរសៃឈាម ខួរក្បាល និង ជំងឺ សរសៃឈាម បេះដូង Coronary ។ ហើយ​សារធាតុ​ទង់ ដែង មាន នាទី ក្នុង ការផលិត គ្រាប់ ឈាម ក្រហម ៕​/PC