ដោយ : ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ អភិបាលខេត្ត​និង​ជា​ប្រធាន​គណ​:​បញ្ជាការ កងឯកភាព​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ង​ទី​១០​ខែឧសភា​ឆ្នាំ​២០២២ បាន​ណែ​នាំអោយ​មន្ត្រី​អាជ្ញាធរ​ដែនដី សមត្ថកិច្ច កងកម្លាំង​ឈរជើង​នៅតាម ព្រំដែន​កម្ពុជា ថៃ​បន្ត​ពង្រឹង​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ​ជាមួយ​សម​ភាគី​ថៃ ពោលគឺ​ដើម្បី​បន្ត​ទប់ស្កាត់​ទំនិញគេចពន្ធ​និង​បទល្មើស​នានា​។​

​លោក អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បាន​រំលឹក​ពី​បញ្ហា​នេះ​ក្នុង​ពិធី ប្រកាស ផ្ទេរ​ភារកិច្ច​និង​ចូលកាន់​មុខតំណែង​ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យ ច្រកទ្វារ​តំបន់​ព្រំដែន​ម៉ាឡៃ​ថ្មី នៅ​ក្នុងភូមិ​ក្បាលស្ពាន ឃុំ​/​ស្រុក​ម៉ាឡៃ​។​

​លោក វ៉ន វណ្ណា ប្រធាន​ទីចាត់ការ​ធន​ធាន​មនុស្ស សាលាខេត្ត​បន្ទាយមានជ័យ បាន​អាន​លិខិត​ក្រសួងមហាផ្ទៃ ប្រកាស​ផ្លាស់ប្ដូរ​ភារកិច្ច លោក ជា សេង​អាន ឋានន្តរស័ក្ដិ​នាយក្រមការ ថ្នាក់​លេខ​៦ ពី​ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ ព្រំដែន​ម៉ាឡៃ ត្រូវបាន​ផ្លាស់​ផ្ដូ​រម​ក​អង្គភាព​ដើម​វិញ​គឺជា​នាយករង​រដ្ឋបាល សាលាខេត្ត​បន្ទាយមានជ័យ​។ ហើយ​ជំនួស​ដោយ លោក សរ សំណាង ពី​ទីចាត់ការ​មួយ​នៃ​សាលាខេត្ត​។​

​លោក សរ សំណាង ប្រធាន​ថ្មី​នៃ​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន​ម៉ាឡៃ បាន​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់លើ​ដែល​ប្រគល់​ភារកិច្ច​ទាំងនេះ ហើយ​ប្តេជ្ញា ថា​នឹង​ខិតខំ​បំពេញការងារ​អោយបាន​លទ្ធផល​ល្អ មាន​ប្រសិទ្ធភាព​និង​ប្រកប ដោយ​ការទទួលខុសត្រូវ ។​

​លោក អ៊ុ រាត្រី បាន​ណែនាំ​ដល់​ប្រធាន​ទីស្នាក់ការ​ថ្មី​ត្រូវ​ប​ន្ព​ង្រឹ​ង​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ជាមួយ​សម​ភាគី​ថៃ​ក្នុង​ការជួយ​សម្រប​ស​ម្រ​ល​ដល់​ការ ចរាចរណ៍​ទំនិញ​ចេញចូល​ផ្សេងៗ ត្បិតតែ​ច្រក​នេះ​មិនទាន់​អនុញ្ញាត ពលរដ្ឋ ចេញ​-​ចូល តែ​ក្នុងនាម​អាជ្ញាធរខេត្ត និង​បន្ត​បង្កើន​កិច្ចសហការ​ជាមួយ​អាជ្ញាធរ ខេត្ត​ស្រះកែវ ដើម្បី​ជួយ​សម្រួល​ដល់​ពលរដ្ឋ​ចេញ​-​ចូល​បាន​។​

​លោក ក៏បាន​ដាក់​បញ្ជា​រដ៍​តឹងរឹង បន្ថែម​ដល់​សមត្ថកិច្ច​តាម​បន្ទាត់​ព្រំដែន ពង្រឹង​លើ​កិច្ចការងារ​តាម​ព្រំដែន ផ្តោត​សំខាន់​ទប់ស្កាត់​ពលរដ្ឋ​លួច​ឆ្លងដែន ដោយ​ខុសច្បាប់​ទៅ​ប្រទេស​ថៃ ការ​ចរាចរណ៍​គ្រ​ញឿ​ង​ញៀន ក៏ដូចជា​រត់ ពន្ធ​អាវុធ​ឆ្លងដែន​ខុសច្បាប់​តាម​ព្រំដែន​ជាដើម​។​

​គួរកត់សំគាល់​ថា​ច្រកទ្វារ​តំបន់​ព្រំដែន​ម៉ាឡៃ ជា​ច្រកទ្វារព្រំដែន​មួយ​ឋិត​ក្នុង ចំណោម​ច្រកទ្វារព្រំដែន​ទាំងបី​នៃ​ខេត្តបន្ទាយមានជ័យ ស្ថិតនៅ​ភូមិ​ក្បាលស្ពាន ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ឈម​នឹង​ច្រក​ណង​ព្រឹ ឃុំ​ផាន​សឹក ស្រុក​អារញ្ញ​ប្រាថេត ខេត្ត​ស្រះកែវ​។​

​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២២ ច្រកទ្វារ​តំបន់​ព្រំដែន​ម៉ាឡៃ មាន​រថយន្ត​ដឹកទំនិញ ធុន​ធំ និង​ធុន​តូច​ឆ្លងកាត់​សរុប​ចំនួន ៣.៤១២​គ្រឿង ពលរដ្ឋ​ឆ្លងកាត់​ច្រកទ្វារ និង​អ្នកបើកបរ សរុប​ចំនួន ៣.៨៨៣​នាក់ ដែល​ប្រមូល​ចំណូល​ពន្ធគយ និង​រដ្ឋាករ មួយចំនួន​ផងដែរ​៕​/PC