ដោយ​: ភ្នំ​ខៀវ / បាត់ដំបង​: ជនសង្ស័យ​ពីរ​នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាល​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០២២ ក្នុងករណី​លួច​យក​ម៉ូតូ​ពីរ​គ្រឿងក្នុង​ស្រុក​រតនៈ​មណ្ឌល ខេត្តបាត់ដំបង​។​

​ជនសង្ស័យ​ឈ្មោះ​អុល សុខ​ឡេង ភេទ​ប្រុស អាយុ ២០​ឆ្នាំ និង​ឈ្មោះ ធា ធាន ភេទ​ប្រុស អាយុ ១៩ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទាំងពីរ​នាក់​មាន​ទីលំនៅ​ក្នុងភូមិ​គីឡូ​៣៨ ឃុំ​ត្រែង ស្រុក​រតនៈមណ្ឌល ខេត្តបាត់ដំបង ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ​វន ផានិត ភេទ​ប្រុស អាយុ ២២ ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ជាមួយគ្នា​។​

​ចំពោះមុខ​សមត្ថកិច្ច​កំពុង​រៀបចំ​សំណុំរឿង​ដើម្បី​បញ្ជូន​ជនសង្ស័យ​ទៅកាន់​ការិយាល័យ​ជំនាញ​ស្នងការ​ខេត្ត ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី រីឯ​វត្ថុតាង​ម៉ូតូ​ម៉ាក​អ៊ិ​ច​ស៊ី​ទ័​រ ចំនួន​ពីរ​គ្រឿង ផលិត​ឆ្នាំ ២០១៧ និង​ឆ្នាំ ២០១៨ ជា​របស់​ជនរងគ្រោះ​បានប្រគល់​ជូន​ម្ចាស់​វិញ​៕​