​ភ្នំពេញៈ ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​បញ្ជាក់ថា កិច្ចប្រជុំ កំពូល អាស៊ាន – អាម៉េរិក​នៅ​ថ្ងៃទី​១២-១៣ ខែឧសភា ឆ្នាំ​២០២២ ពិតជា​មាន សារៈសំខាន់ ដែល​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​សហ​រដ្ឋ​អាម៉េរិក ក្នុងការ​លើកកម្ពស់​ភា​ព​ជា​ដៃគូ​រវាង​សហរដ្ឋ​អាម៉េរិក​និង​អាស៊ាន​។ ហើយ​កិច្ចប្រជុំ​នេះ គឺជា វេទិកា ដ៏​មាន​សារៈសំខាន់​មួយ​ដែល អាស៊ាន​ចាំបាច់ ត្រូវ យក​ឱកាស​នេះ បង្ហាញ​នូវ​ជំហរ របស់ ខ្លួន​ឲ្យ​បានច្បាស់លាស់​ចំពោះ​ការ ប្រកួត ប្រជែង ខាង​ភូមិសាស្ត្រ នយោបាយ​នៃ​មហា​យក្ស​ទាំងអស់​។​

ឯកឧត្តម គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃ​រាជបណ្ឌិត្យសភាកម្ពុជា និង​ជា​អ្នកវិភាគ(រូបថតឯកសារ)

​ឯកឧត្តម គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃ​រាជបណ្ឌិត្យសភាកម្ពុជា និង​ជា​អ្នកវិភាគ​បាន​ប្រាប់ AMS នៅ​ព្រឹក​ថ្ងៃទី​១០ ខែឧសភា​នេះ​ថា កិច្ចប្រជុំ កំពូល អាស៊ាន – អាម៉េរិក​នៅ​ថ្ងៃទី​១២-១៣ ខែឧសភា ឆ្នាំ​២០២២ ពិត​ជាមាន​សារៈសំខាន់ ដែល​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​សហ​រដ្ឋ​អាម៉េរិក ក្នុងការ​លើកកម្ពស់​ភា​ព​ជា​ដៃគូ​រវាង​សហរដ្ឋ​អាម៉េរិក​និង​អាស៊ាន​។ ពីព្រោះ​កន្លងមក​សហរដ្ឋ​អាម៉េរិក​ក្រោម​រដ្ឋបាល​របស់លោក​ដូ​ណា​ត្រាំ ហាក់ដូចជា​មានការ​ព្រងើយ​កន្តើយ​ចំពោះ​អាស៊ាន ហាក់ដូចជា​រុញ​អាស៊ាន​ឲ្យ​ធ្លាក់​អំពី​ទ្រូង​សហរដ្ឋ​អាម៉េរិក ហើយ​អាស៊ាន​ហាក់ដូចជា​ស្ថិត​ក្រោ មការ​ត្រកង​បីយ៉ាង​ថ្នាក់ថ្នម​ពី​មហា​យក្ស​ចិន​។​យើង​ឃើញថា​ជា​ទស្សនវិស័យ​របស់រ​ដ្ឋ​បាល​របស់លោក ចូ បៃ​ដិ​ន គឺ​ហាក់បីដូចជា ធ្វើឲ្យ​ទំនាក់ទំនង​សហរដ្ឋ​អាម៉េរិក និង​អាស៊ាន​វិល​មក រក​ភាព​ផ្អែមល្ហែម និង​មាន​លក្ខណៈ​រស់​រវើក​។​

​ឯកឧត្តម គិ​ន ភា បានបន្តថា នៅក្នុង​ដំណាល់​កាល​នេះ ដែលជា​ដំណាក់កាល​ដ៏​មាន​សារៈសំខាន់​ដែល​សហរដ្ឋ​អាម៉េរិក​កំពុង តែ​អន្ទង​ចង់បាន​ការគាំទ្រ ការចូលរួម​ពី​សំណាក់ អាស៊ាន​នៅក្នុង​គំនិត​ផ្ទួ​ច​ផ្តើម របស់ ខ្លួន​ជាច្រើន​ជុំវិញ​បញ្ហា​វិបត្តិ​នៅ​អ៊ុយ ក្រែ​ន គឺ​សង្គ្រាម​រវាង រុស្ស៊ី និង​អ៊ុយ ក្រែ​ន ដែល ចង់​ឲ្យ​មានការ​ចូលរួម​របស់​អាស៊ាន ក្នុងការ​ដាក់ទណ្ឌកម្ម​ទៅលើ​រុស្ស៊ី នេះ​គឺជា​ល្បែង​ឧបសគ្គ​នយោបាយ​ដែល​កំពុង តែ ក្តៅគគុក ហើយ​ក្តៅ​សម្រាប់ អាស៊ាន ផងដែរ​។ ពីព្រោះ​ក្រៅ តែពី​រឿងក្តៅ​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន គឺ​សង្គ្រាម​រវាង រុស្ស៊ី និង​អ៊ុយ ក្រែ​ន គឺ​ក៏​ក្តៅ​ផងដែរ ជុំ វិញ​ទំនាក់ទំនង​រវាង​ចិន​និង​សហរដ្ឋ​អាម៉េរិក ដែល អាស៊ាន​គឺមាន​ការលំបាក​នៅក្នុង​ការ​នៅ​កណ្តាល នៃ​មហា​យក្ស​ពិភពលោក​ទាំងពីរ​។​

​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃ​រាជបណ្ឌិត្យសភា​កម្ពុ​បាន​បញ្ជាក់ថា ចំពោះ​កិច្ច ប្រជុំ​កំពូល​ពិសេស​អាស៊ាន​និង​សហរដ្ឋ​អាម៉េរិក ជាការ​ចង់បាន របស់​អាស៊ាន​ក៏​ប្រាថ្នា​ចង់បាន​ឲ្យ​ភាពជា​ដៃគូរ​របស់​អាស៊ាន ជាមួយ​សហរដ្ឋ​អាម៉េរិក គឺមាន​ការរីកចំរើន ដែល​ផ្តល់ ផល ប្រយោជន៍ ទៅវិញ ទៅមក ដែល គោរព​នៅ​គៅ​ល​ការណ៍ និង​ម​ជ្ឈ​ភាព​របស់​អាស៊ាន​។ អាស៊ាន​ចង់​រក្សា​នូវ​តុល្យភាព​នៃ​ទំនាក់ ទំនង របស់ ខ្លួន​ជាមួយ​សហរដ្ឋ​អាម៉េរិក ជាមួយ​មហា​យក្ស​ចិន ក៏ដូចជា​សហព័ន្ធរុស្ស៊ី ព្រមទាំង​ជាមួយ ប្រទេស មហាអំណាច អង្គការ​តំបន់ និង​អង្គការ​អន្តរជាតិ​ផ្សេងៗ​ទៀត នេះ​គឺ ជា​អ្វី មួយ ដែល អាស៊ាន កំពុង តែ យកចិត្ត ទុក ដាក់​។ ភាគី​អាស៊ាន គោលការណ៍ អាស៊ាន ម​ជ្ឈ​ភាព​អាស៊ាន សាមគ្គីភាព​អាស៊ាន គឺ ជា​ចំណុច​គន្លឹះ​ដែល ធ្វើ​ឲ្យ​អាស៊ាន​មាន​ភាពរឹងមាំ ប្រឈមមុខ​ទៅ​និង​និន្នាការ​នៃ​ការ ប្រកួត ប្រជែង​អំណាច និង​ការ ប្រកួត ប្រជែង ខាង​ភូមិសាស្ត្រ​នយោបាយ​រវាង មហាអំណាច​ពិភពលោក ដែល យើង​ស្ទើរតែ មើល ឃើញ​អំពី​វត្តមាន​ជាថ្មី​នៃ​សង្គ្រាម ត្រជាក់​នៅក្នុង​ពិភពលោក​។​

​ឯកឧត្តម គិ​ន ភា បានបញ្ជាក់​ទៀតថា កិច្ច ប្រជុំ​កំពូល​ពិសេស​អាស៊ាន​និង​សហរដ្ឋ​អាម៉េរិក គឺជា វេទិកា ដ៏​មាន​សារៈសំខាន់​មួយ​ដែល អាស៊ាន​ចាំបាច់ ត្រូវ យក​ឱកាស​នេះ បង្ហាញ​នូវ​ជំ​ហារ របស់ ខ្លួន​ឲ្យ​បានច្បាស់លាស់​ចំពោះ​ការ ប្រកួត ប្រជែង ខាង​ភូមិសាស្ត្រ នយោបាយ​នៃ​មហា​យក្ស​ទាំងអស់នេះ (​ទិដ្ឋភាព​ទី​១)​។ ទិដ្ឋភាព​ទី​២.​ពាក់ព័ន្ធ ជាមួយ​ទំនាក់ ទំនង រវាង កម្ពុជា និង​សហរដ្ឋ​អាម៉េរិក គឺជា​ទំនាក់ ទំនង ដែល ចាំបាច់​ត្រូវ​ស្តារ ត្រូវ ជួសជុល​ឡើង វិញ ពីព្រោះ​ឃើញថា ប្រទេស​ទាំងពីរ ហាក់ដូចជា​នៅមាន​ភាពមិន​ទាន់​យល់​គ្នា​មួយចំនួន ដែល​ចាំបាច់​ត្រូវ ធ្វើ​ឲ្យ​មាន​ភាព​ឡើង វិញ​។ ហើយ​ជា​សុ​ឆន្ទៈ របស់​កម្ពុជា និង​ជា​គោលបំណង របស់​កម្ពុជា គឺ ចង់​មាន​ទំនាក់ទំនង ល្អស៊ី​ជម្រៅជាមួយ សហរដ្ឋអាមេរិក ដូចនឹង ទំនាក់ ទំនង របស់ ខ្លួន​ជាមួយ​ចិន និង​ជា មួយ​ប្រទេស​ផ្សេង ទៀតផង​ដែរ​។ ក៏ប៉ុន្តែ​ធម្មតា​ទំនាក់ ទំនង អន្តរ​រដ្ឋ​ចាំបាច់​ត្រូវ តែមាន​ចរន្ត​ទ្វេ​ទិស បានន័យថា ទាំង សហរដ្ឋ​អាម៉េរិកទាំង​កម្ពុជា ត្រូវ តែ​បាន​សុ​ឆន្ទៈ​ដូចគ្នា​នៅ​ការលើកកម្ពស់​នៅ​កម្រិត​ទំនាក់ ទំនង​របស់ខ្លួន​ទើប ធ្វើ ឲ្យ​ទំនាក់ទំនង​រីកដុះដាល អាច​រឹងមាំ អាច​ចាក់គ្រឹះ​ជ្រៅ​ទៅបាន​។ និន្នាការ​ថ្មីៗ ចុងក្រោយ​នេះ ឃើញថា ប្រទេស​ទាំង ពីរ​ហាក់​ចូ​ច​ជាមាន​ចំណុច​របត់​របស់ ខ្លួន​នៅក្នុង ទំនាក់ ទំនង របស់ ខ្លួន​ហាក់ដូចជា​មានបំណង​ក្នុងការ ធ្វើ ឲ្យ​មាន​ភាពប្រសើរ ឡើង ដែរ ហើយ ឃើញ​មាន​ទិដ្ឋភាព​និង​វិស័យ ច្រើន នៃ​ទំនាក់ ទំនង​កម្ពុជា​និង​សហរដ្ឋ​អាម៉េរិក ដែល អាច ធ្វើការ​ជាមួយគ្នា​បាន ដោយ​ទុក បញ្ហា ដែល​មិន​យល់ គ្នា​មួយចំនួន​ទុក​មួយអន្លើ​សិន ហើយ ព្យាយាម​ធ្វើការ ទៅលើ​បញ្ហា​ទាំងឡាយណា ដែល អាច ធ្វើការ​ជាមួយគ្នា​បាន​។ ឧ​ទា​រហ​រណ៍​ដូចជា វិស័យ អប់រំ បរិ ស្ថាន ធនធានទឹក ធន​ធនា​ធម្មជាតិ និង​បច្ចេក វិទ្យា ឧស្សាហកម្ម បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ ជាដើម គឺ​សុទ្ធសឹង​ជា​បញ្ហា ដែលជា​ចំណ​ណុ​ច​រួម​រវាង ប្រទេស​ទាំងពីរ ដែល អាច ធ្វើការ​ជាមួយគ្នា​បាន​។ ជា ពិសេស​ការ ប្រយុទ្ធ ប្រឆាំង​និង​ជំងឺ​កូ​វីដ​១៩ ការស្តារ​សេដ្ឋកិច្ច ឡើង វិញ គឺ​សុទ្ធ តែ​ជា​ចំណុច ដែល ប្រទេស​ទាំងពីរ អាច ធ្វើការ​ជាមួយគ្នា​បាន ដោយ​គោរព​នូវ​ផលប្រយោជន៍​គ្នា​ទៅ វិញ​ទៅមក គោរព​អធិបតេយ្យ និ​ងេ​ក​រាជ្យ ហើយ​ជា ពិសេស​គឺ​ការមិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ផង​គ្នា​ទៅវិញទៅមក ដោយ​អនុលោម​ទៅតាម​ធម្មនុញ្ញ​នៃ​អង្គការសហប្រជាជាតិ​។ ហើយ​ត្រូវ តែ ធ្វើការ​ជាមួយគ្នា ដោះ ស្រាយ​បញ្ហា​ទាំងអស់គ្នា ក្រោម​គោលការណ៍ នៃ​ពហុ​ភា​កី​និយម​៕ (ប្រភពAMS)